​ខេត្ត​កំពត ​៖ រដ្ឋបាល​ស្រុក​ទឹកឈូ បានឲ្យដឹងថា ជំនន់​ទឹកភ្លៀង​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០១៨ រហូតមកដល់​ពេលនេះ បាន​បណ្តាល​ឲ្យ​ឃុំ​ចំនួន​០៤ របស់​ស្រុក​ទឹកឈូ បាន​រង​ផលប៉ះពាល់ រួមមាន​៖ ឃុំ​ព្រៃ​ឃ្មុំ​- ឃុំ​ថ្មី​- ឃុំ​ព្រៃ​ថ្នង និង​ឃុំ​កណ្តោល​។​



១. ឃុំ​ព្រៃ​ឃ្មុំ​៖ ប៉ះពាល់ ០២​ភូមិ (​ភូមិ​ព្រៃ​ឃ្មុំ និង​ភូមិ​វត្ត​អង្គ​)
• ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ១៥០ ខ្នង​
• លិច​ស្រូវ​ប្រមាណ ១០០ ហិច​តា​
• បាក់​ភ្លឺប្រ​ទ្បាយ​ចិន ០៣​កន្លែង ប្រវែង ៣០​ម៉ែត្រ​
២. ឃុំ ថ្មី ប៉ះពាល់ ០៤​ភូមិ​(​ភូមិ​វត្ត​ពោធិ ភូមិ​ថ្មី ភូមិ ត្រ​សេក​កោង និង​ភូមិ​ត្រពាំង​ច្រាប​) ៖
• ប៉​ពាល់​ផ្ទះ​ប្រជាពលរដ្ឋ ៩០០​គ្រួសារ​
• លិច​ស្រូវ ប្រមាណ ៥០០​ហិច​តា​
• លិច​ផ្លូវ​គ្រួស​ក្រហម ០៤​ខ្សែ (​ហូរ​ច្រោះ​ខូច​ផ្លូវ​ប្រវែង ៣០០​ម៉ែត្រ​)
៣. ឃុំ ព្រៃ​ថ្នង ប៉ះពាល់​ចំនួន ០៤​ភូមិ (​ភូមិ​ចក្រី​ទីង ភូមិ​ដំណាក់​ហ្លួង ភូមិ​ព្រៃ​ថ្នង និង​ភូមិ​ទ្វារ​ថ្មី​)
• លិច​ស្រូវ ២២០ ហិច​តា​
• ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ៧៥​គ្រួសារ​
• លិច​ផ្លូវ​គ្រួស​ក្រហម ០៩​ខ្សែ ដាច់​ប្រវែង ៨០០​ម៉ែត្រ​
• បាក់​លូ ០១​កន្លែង​
៤. ឃុំ​កណ្តោល ប៉ះពាល់​ចំនួន ០៤​ភូមិ​(​ភូមិ​ភ្នំ​តូច ភូមិ​ទឹក​ក្រហម ភូមិ​មាន​រិទ្ធិ និង​ភូមិ​អន្លង់​គគី​៖
• ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ១,២១៤​គ្រួសារ​
• លិច​ស្រូវ ១,០០០ ហិច​តា​
• ទឹក​ហូរ​លិច​លើ​ផ្លូវ​គ្រួស​ក្រហម ០៥​ខ្សែ​(​ខូចខាត​ប្រវែង ៣០០​ម៉ែត្រ​)
• ទីតាំង​សាលាឃុំ ០១ កន្លែង​
• មនុស្ស​ស្លាប់ ០១​នាក់ (​ក្នុង​ខណៈ​ដែល​ដើរ​រអិល​ជើង​ធ្លាក់​ចូល​ប្រ​ទ្បាយ​ទឹក​ហូរ​)
​ដោយ​ទ្បែក​ឃុំ​ម៉ាក់​ប្រាង្គ មិន​មាន​ជំនន់​ទឹកភ្លៀង​ទេ តែ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​សង់​ក្បែរ​មាត់​អូរ​ត្រូវបាន​បាក់​រលំ​ខូចខាត​ទាំងស្រុង​(​ទំហំ​៤.៥x៨​ម៉ែត្រ​) ក្នុងពេល​ដែល​ទឹក​ហូរ​ចុះ​តាម​អូរ​ច្រើន​៕