​ក្នុង​ដំណើរ​ចុះ​ទស្សនកិច្ច​ជាមួយ​សមាជិក​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី ២០ ខែ​សីហា នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចារ បាន​ឈៀង​ចូល​កំពង់ផែ​សមុទ្រ​មួយ​នៅ​ជិត​រដ្ឋធានី​បាងកក ហើយ​ង​ចៃដន្យ​បាន​ជួប​នឹង​បុគ្គលិក​ស្រី​ម្នាក់​ធ្វើការ​នៅ​ទីនោះ មាន​ឈ្មោះ​យី​ង​ឡាក់ ។​

​ក្នុងពេល​សន្ទនា​ជាមួយ​នារី​រូបនេះ លោក​បាន​ធ្វើឲ្យ​អ្នកផងមានការ​ស្រឡាំ​ង​កាំង គ្រា​ពោលថា ៖ “​យី​ង​ឡាក់ ។ ឈ្មោះ​ពិរោះ ហើយក៏​ជា​ឈ្មោះ​របស់​នាយក​រដ្ឋមន្ត្រី​ណា៎​! ។ សង្ឃឹម​ថា​នាង​មិន​ធ្វើ​អ្វី​ខុសឆ្គង ។​

​វេលាយប់​ថ្ងៃ​ទី ២១ ខែ​សីហា អតីនាយករដ្ឋមន្ត្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា បាន​មានប្រតិកម្ម​ដ៏​កម្រ​វិញ​ថា តាមរយៈ Twitter ថា ៖ “​លោក​នៅ​ចាំ​ឈ្មោះ​យី​ង​ឡាក់​ដែរ​ឬ ឯកឧត្តម​អគ្គបញ្ជាការ​កងទ័ព​?” ។​

​នេះ​ជា​ប្រតិកម្ម​លើក​ទី​១ របស់​អ្នកស្រី​យី​ង​ឡាក់ សំដៅ​បង្ហាញ​ឥរិយាបថ ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ គិត​ចាប់ពី​ពេល​រត់​គេចខ្លួន​ចេញ​ផុត​ពី​ប្រទេស​ថៃ កាលពី​ខែ​សីហា ឆ្នាំ ២០១៧ ។ នៅ​ថ្ងៃ​ទី ២១ ខែ​សីហា​នេះ​ដែរ មេធាវី​តំណាង​អ្នកស្រី​យី​ង​ឡាក់ បាន​ធ្វើបណ្តឹង​ជាច្រើន​ប្រឆាំង​នឹង​គណនី​សង្គម ដែល​យក​ឈ្មោះ​អ្នកស្រី​ដើម្បី​ឆបោក អំពាវនាវ​អង្គាស​ប្រាក់​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ៕