​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម បាន​ថ្លែង​អំណរ អគុណ​ចំពោះ​ភាគី​ថៃ ដែល​បាន​យកចិត្តទុកដាក់ ជួយ​សម្រួល​ដល់​ពលក​រ​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ឲ្យមាន​ភាព​ល្អប្រសើរ​ជាង​មុន ខណៈ​ដែល​ពលករ​ខ្លះ នៅ​តែ​ធ្វើការ​មិន​ទាន់ ស្របច្បាប់​នៅ​ឡើយ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​បែប​នេះ នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​លោក Panyarak poolthup ឯកអគ្គរាជទូត​ថៃ ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ក្នុង​ជំនួប​នេះ​ដែរ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ប្រទេស​ថៃ​គឺជា​មិត្ត​ល្អ និង​ជា​ប្រទេស​ភូមិ​ផង របង​តែមួយ​ជាមួយ​កម្ពុជា ហើយក៏​បាន​ជួយ​ដល់​ពលករ​កម្ពុជា ជាច្រើន​ឲ្យមាន​ភាព​ល្អ ប្រសើ​ជាង​មុន​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​សម្តែង​ការអបអរសាទរ ចំពោះ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ខិតខំ​ទប់ស្កាត់ ពលរដ្ឋ​ខ្មែរ ដែល​បាន​ចូល​ទៅ​ទឹកដី​ថៃ ដោយ​ខុសច្បាប់​ផងដែរ​។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ លោក Panyarak poolthup​បាន​លើកឡើង​ថា​ប្រទេស​ថៃ គឺជា​មិត្ត​ដ៏​ល្អ ជាមួយ​កម្ពុជា​ហើយ​ថៃ នៅតែ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតបិ​ត្ត​ការ ជាមួយ​កម្ពុជា​គ្រប់ ពេលវេលា ជាពិសេស​គឺ​ដើម្បី​ផលប្រយោជន៍ ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​តែម្តង ៕