​កាលពី​ថ្ងៃទី​១៤​សីហា នាយប៉ូលិស​Celeste Ayala កំពុងមាន​ភារកិច្ច​នៅ​មន្ទីរពេទ្យ​Sor Maria Ludovica ប្រទេស​អា​ហ្ស​ង់​ទីន បានឮ​សូរសំឡេង​ក្មេង​យំ​។​នាង​បាន​រកឃើញ​ទារក​ម្នាក់​កំពុង​ស្រែកយំ​យ៉ាងខ្លាំង ហើយ​វា​មាន​សភាព​ស្គមស្គាំង ព្រមទាំង​ធុំក្លិន​អសោច​។​

​បន្ទាប់ពី​ជជែក​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ ហើយ​ចង់​បំបៅ​ដោះ​ម្ដាយ​។​នាយប៉ូលិស​រូបនេះ​បាន​សុំ​ការអនុញ្ញាតឱ្យ​ក្មេង​បៅ មន្ទីរពេទ្យ​ក៏​យល់ព្រម​។​

Marcos Heredia ដែលជា​មិត្ត​រួម​អាជីព​របស់​Ayala បាន​យក​ទូរស័ព្ទ​ថត​ជាប់​ខណៈ​ពេលនេះ រួច​បង្ហោះ​ឡើង​ក្នុង​បណ្ដាញ​សង្គម អម​នឹង​សំណេរ​ថា​៖«​ខ្ញុំ​ចង់​ចែករំលែក​កាយវិការ​ដ៏​អស្ចារ្យ​របស់​មិ​ត្ដ​រួម​អាជីព​ដែល​បានធ្វើ​ជាមួយ​ក្មេង​ម្នាក់​។​នាង​ពុំដែល​ស្គាល់ ក្មេង​នេះ​ទេ ប៉ុន្ដែ​បានបង្ហាញ​នូវ​កាយវិការ​ប្រៀប​ដូច​ម្ដាយ​។​នាង​ហាក់​ពុំ​ចាប់អារម្មណ៍​ពី​ក្មេង​ដ៏​កខ្វក់​ហើយ​មាន​ក្លិន​អសោច​នេះឡើយ​។​ពិតជា​កាយវិការ​មួយ​ដ៏​កម្រ​ជួប​។

​ចំណែកឯ​Ayala បាន​និយាយ​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​ឃើញ​ក្មេង​នេះ​វា​យំ ហើយ​បៀម​ដៃ​។​ខ្ញុំ​ដឹងថា​វា​កំពុង​ឃ្លាន​ណាស់​។​វា​ពិតជា​រូបភាព​មួយ​ពិបាក​មើល​និង​ធ្វើឱ្យ​ខ្ញុំ​រន្ធត់​ចិ​ត្ដ​។​ខ្ញុំ​គិតថា​សង្គម​គួរតែ​ចាប់អារម្មណ៍​ផ្តោតអារម្មណ៍​លើ​បញ្ហា​របស់​កុមារ​ដើម្បី​កុំឱ្យ​មាន​ករណី​រឿង​ស្រ​ដឿ​ង​គ្នា​នេះ​កើតឡើង​៕