​ភ្នំពេញ​ ៖ ​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ដំណើរការ​កំណែ​មុខវិជ្ជា​ទាំង​១០​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ត្រូវបាន​បញ្ចប់​ទាំងស្រុង​ក្រោម​ការបំពេញភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រមទាំង​ការចូលរួម​សង្កេតការណ៍​ជាប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ហ្វេ​សប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង កីឡា សរសេរថា “​បន្ទាប់​ពី​បញ្ចប់​ដំណើរការ​កំណែ ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​មក​រក្សាទុក​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ដើម្បី​ចាប់ផ្ដើម​រៀបចំ​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដោយឡែក សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវបាន​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​”៕ ​