​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​



​លោកស្រី ស៊ុស​ម៉ា ស្វា​រ៉ា​ច បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨-៣០ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​បំណង​លើកកម្ពស់​ទំនាក់ទំនង​ជា​មិត្តភាព និង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទែស​ទាំង​ពីរ​បន្ថែមទៀត​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ គឺ​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ការអភិរក្ស និង​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​អនុស្សរណៈ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​វិទ្យាសា្ថន​កិច្ចការបរ​ទេសនៃ​ក្រសួងការបរទេស​ឥណ្ឌា​។​

​រដ្ឋមន្ត្រី​ទាំង​ពីរ បានកត់សម្គាល់​ដោយ​ពេញចិត្ត​នូវ​ការកើនឡើង​ជា​បន្តបន្ទាប់ នៃ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី និង​ង​បាន​ឯកភាព​លើកទឹកចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ​រៀងខ្លួន ឲ្យ​ពន្លឿន​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការពារ​វិនិយោគ​ទ្វេភាគី​។ រដ្ឋមន្ត្រី​ទាំង​ពីរ ក៏​បាន​គូសបញ្ជាក់​ជា​ថ្មី​អំពី​សារសំខាន់​នៃ​ការតភ្ជាប់​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ពីរ​៕ ​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ខាងក្រោម​នេះ​៖