​ភ្នំពេញ​ ៖ គណៈកម្មការ​ប្រឹក្សា​ការងារ បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៨ លើក​ទី​១៨ ដើម្បី​ចាប់ផ្តើម​ជា​ផ្លូវការ នូវ​កាចរ​ចា​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ស្តីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​។​

​តាមរយៈ​ការពិភាក្សា​របស់​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​សមាសភាព​ម​ក ពី​ភាគី​កម្មករ​និយោជិត ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល ។ កិច្ចប្រជុំ​បាន​សម្រេច​លទ្ធផល គឺ​បន្ត​ប្រើប្រាស់​យន្តការ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ដែល​មាន​សមត្ថ ភាព​ចំនួន​១៦​រូប មក​ពី​ភាគី​នី​មួយៗ ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​។ ក្រុម​ការងារ​នេះ​នឹង​ចាប់ផ្តើម​ប្រជុំពិភាក្សា ចាប់ពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ ។ បន្ត​ប្រើប្រាស់​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា ព្រម​ទាំង​លើក​ជា​អនុសាសន៍​ដល់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដើម្បី​ពិនិត្យ​សម្រេច​។​

​សូមបញ្ជាក់​ថា គណៈកម្មការ​ប្រឹក្សា​ការងារ (Labor Advisory Commission) ដែល​មាន​ភាគី​និយោជក សហជីព និង​រដ្ឋាភិបាល បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ កំណត់​យក​ប្រាក់​ឈ្នួល អប្បបរមា​ចំនួន​១៦៥​ដុល្លារ ហើយ​ដោយ​មាន​ការបន្ថែម​ពី​ភាគី​រដ្ឋាភិបាល ចំនួន​៥​ដុល្លារ ធ្វើឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០១៨ បាន​កើន​ដល់​ចំនួន ១៧០​ដុល្លារ ក្នុង​មួយ​ខែ​។​

ក្រោយ​ការបោះឆ្នោត​សម្រេច​ជា​ឯកច្ឆន្ទ យក​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន​១៧០​ដុល្លារ​នោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​ជីវៈ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ឧបត្ថម្ភ​ចំនួន​៥​ដុល្លារ​ទៅលើ​ការសម្រេច របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​បាន​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៥​ដុល្លារ​។ លោក មានប្រសាសន៍ថា ជាមួយ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ ស្ថានភាព​រស់នៅ​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សម្រេច​ផ្តល់​បន្ថែម​៥​ដុល្លារ​។ អីចឹង​ទេ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​បង​ប្អូន​កម្មករ និយោជិត ផ្នែក​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ឆ្នាំ​២០១៨ គឺ​១៧០​ដុល្លារ​។ នេះ​គឺ​ប្រាក់​ឈ្នួល​អប្បបរមា​។​

​កម្មករ​ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែមទៀត ដែល​រួមមាន ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​១០​ដុល្លារ ប្រាក់ឧបត្ថម្ភ​ស្នាក់នៅ និង​ធ្វើ​ដំណើរ ចំនួន​៧​ដុល្លារ និង​ក្នុង​មួយ​ឆ្នាំ​កម្មករ ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើងទៅ នឹង​ទទួលបាន​ប្រាក់​ចំនួន​២​ដុល្លារ​ទៀត ហើយ​ប្រាក់​អតីតភាព​ការងារ​នេះ​ក៏​នឹង​បន្ត​កើន​ឡើង​ទៅ​ឆ្នាំ​បន្តបន្ទាប់ បូក​រួម​ទាំងអស់ ប្រាក់ខែ​កម្មករ​ក្នុង​មួយ​ខែ ប្រមាណ​២០០​ដុល្លារ​។

​ចាប់ពី​ឆ្នាំ​២០១៣ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ ហើយ​ប្រាក់​ឈ្នួល​បាន​កើនឡើង ជា​បន្តបន្ទាប់​។
​ក្រោយ​ពី​ការចរចា​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ ត្រូវបាន​ដំឡើង​មួយកម្រិត​ទៀត គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ ៕​