​ប្រភព​ពី​បណ្ដាញ​សង្គម​នៅ Idlib Syria ឱ្យដឹងថា នៅ​ថ្ងៃ​ទី​៤​ខែកញ្ញា​កងទ័ពអាកាស​រុស្ស៊ី​និង​Syria បានចាប់ផ្ដើម​យុទ្ធនាការ​វាយ ប្រហារ ពី​ដែនអាកាស​លើ​កងកម្លាំង​អ៊ិស្លាម​និយ​ម​ជ្រុល​នៃ​ខេត្ត​Idlib ។ នេះ​ជា​ការ​វយ​លុក​បើកផ្លូវ​នៃ​យុទ្ធនាការ​រំដោះ​ខេត្ត​នេះ​។​



​តាម​បណ្ដាញ​សង្គម​Syria នោះ​ទ័ពអាកាស​រុស្ស៊ី​បាន​វាយលុក​លើ​ទីតាំង​របស់​កងកម្លាំង​អ៊ិស្លាម​និយ​ម​ជ្រុល​ដែល​ត្រួតត្រា​ក្នុង​ទីក្រុង​Jish al-Shoughour និង​ទីក្រុង​Mhambel ។​នេះ​គឺជា​មូលដ្ឋាន​របស់​កងកម្លាំង​ភេរវកម្ម Hayat Tahrir al-Sham និង​បក្ស​អ៊ិស្លាម​Turkistan (TIP) ។​

​ប្រភព​នៅ​តំបន់​ឱ្យដឹងថា កងកម្លាំង​ភេរវកម្ម​Hayat Tahrir al-Sham TIP និង​ក៏​បាន​ធ្វើការ​បាញ់ប្រហារ​មូលដ្ឋាន​កងទ័ព​Syria នៅ​ប៉ែក​ខាងជើង​Hama​។​ប្រភព​ដដែល​បាន​អះអាងថា រុស្ស៊ី​បាន​ប្រើ​យន្ដហោះ​ប្រយុទ្ធ​ប្រមាណ​១០​គ្រឿង ហើយ​តាម​អ្នកវិភាគ​នោះ ក្រោយ​ការបើកផ្លូវ​នេះ កងទ័ព​Syria នឹង​ចាប់ផ្ដើម​ធ្វើ​ការវាយលុក​ដោយ​កងទ័ព​ថ្មើរជើង​៕