​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដី​ពី​ការបញ្ឈប់​គ្រឹះស្ថាន​ឥណទាន​​​ជនបទ​ចំនួន​២៦ ។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ប្រាប់​ទៅ​ដល់​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ឲ្យដឹងថា ធនាគារជាតិ​នៃ​កម្ពុជា សម្រេច​ដក​ហូត​វិញ្ញាបនបត្រ​បញ្ជាក់ ការចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជន (​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​) ចំនួន​២ និង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​២៤ បញ្ឈប់​ប្រតិបត្តិការ ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ តាម​ការ​ស្នើ​សុំ​​របស់​​គ្រឹះស្ថាន​៕



​សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា​ទាំងស្រុង ​៖