​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ កំពុងប្រកាន់យក​នូវ​ការអះអាង​របស់គាត់​ដែលថា​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បាត់ អាច​ស្ថិតនៅ​ក្នុងព្រៃ​កម្ពុជា បន្ទាប់ពី​ក្រុមហ៊ុន​ផ្កាយរណប​ចិន​មួយ​បាន​ជំទាស់​នឹង​ការរកឃើញ​របស់គាត់ ។ លោក Ian Wilson ឥឡូវនេះ ចង់​ឱ្យគេ​ពិនិត្យ​ទីតាំង​នេះ​ដោយ​ឧទ្ធម្ភាគចក្រ ។​

​លោក Wilson បាន​រកឃើញ​អ្វីដែល​មើលទៅ​ហាក់ដូចជា​រូបរាង​នៃ​យន្តហោះ​នៅលើ Google Earth ស្ថិតនៅ​ចំ​កណ្តាល​ព្រៃ​ដ៏​ក្រាស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ។ ការរកឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​ជំរុញ​ឱ្យ​គាត់​ស្ទង់មើលពីចម្ងាយថា រូបរាង​នៃ​រូបភាព​ភី​កសែ​ល​នេះ គឺ​គ្មានអ្វី​ក្រៅពី​យន្តហោះ Boeing 777-200ER ដែល​បាន​បាត់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤ ដែល​ធ្វើដំណើរ​ពី​ក្រុង​គួ​ឡា​ឡាំ​ពួ ទៅកាន់​ទីក្រុង​ប៉េកាំង ។​

​រឿងរ៉ាវ​នេះ ដែល​ដំបូង​ឡើយ ត្រូវបាន​រាយការណ៍​ដោយ Daily Star ត្រូវបាន​ដកស្រង់​យកមក​ចុះផ្សាយ​នៅលើ​កាសែត​ផ្សេង ហើយ​ភ្លាមៗ​នោះ រឿងនេះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជឿថា ទីកន្លែង​នៃ​យន្តហោះ​បាត់​ខ្លួន​យូរ​ឆ្នាំនេះ ចុងក្រោយ​ត្រូវបាន​រកឃើញ ។​

​ខណៈដែល​ការរុករក​ដ៏​មាន​សក្តានុពល​ដទៃទៀត សម្រាប់​យន្តហោះ​នេះ ដែល​ពីមុន ត្រូវបាន​ទាត់ចោល​ដោយ​ចាត់ទុកថា​ជាការ​ហោះហើរ​របស់​យន្ត​ហោះ​ដទៃ នៅ​ពាក់​កណ្តា​លំហរ​អាកាស ដោយ​ក្រុម​អ្នកជំនាញ​ជាច្រើន​នោះ តែ​ពេលនេះ​លោក Wilson ជឿជាក់ថា ការរកឃើញរបស់គាត់ គឺ​កម្មវត្ថុ​លើកឡើង​​​ពិតមួយ ។​

​ផ្តល់​បទសម្ភាសន៍​ជាមួយ Daily Star លោក Wilson បាន​និយាយថា យន្តហោះ​ដែល​គាត់​បាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិតនៅ​កម្រិត​ផ្ទៃដី ព្រោះ Google Eath ផ្តល់នូវ​ជម្រើស​ក្នុងការ «​រេ​ចេញពី​ទិដ្ឋភាព​ផ្ទៃដី​» នៅពេល​ចូល​កៀក​យន្តហោះ នៅក្នុង​កម្មវិធី ។​

​កក្តា​មួយ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​លោក Wilson ជឿថា រូបភាព​ព្រាល​ដែល​គាត់​បាន​រកឃើញថា​ជា​យន្តហោះ Boeing 777-400 ដែល​បាន​ធ្លាក់ គឺ​ទំហំ​របស់​យន្តហោះ ។ ខណៈដែល​លើកឡើងថា រូបភាព​នេះ​បង្ហាញថា​យន្តហោះ​នេះ​មាន​ទំហំ​ធំ​ជាង MH370 Boeing លោក Wilson បានធ្វើ​កំណត់សម្គាល់​ដូចខាងក្រោម​៖

«​ផ្អែក​តាម​ការវាស់ស្ទង់​ពី​ការចាប់​បាន​របស់ Google នោះ​អ្នកនឹង​សម្លឹង​ឃើញថា វា​មាន​ប្រវែង​ប្រហែល ៦៩ ម៉ែត្រ ប៉ុន្តែ នៅ​ទីនោះ មើលទៅ​មាន​គម្លាត​មួយ​រវាង​កន្ទុយ និង​ខ្នង​នៃ​យន្តហោះ ។ វា​គ្រាន់​តែមាន​ទំហំ​ធំ​ជាង​បន្តិច​ប៉ុណ្ណោះ ប៉ុន្តែ មាន​គម្លាត​មួយ​ដែល​អាច​នឹង​យកមក​គិត​បាន​សម្រាប់​ការវាស់វែង​នេះ​» ។

​ទោះជា​យ៉ាងណា ការអះអាង​របស់លោក Wilson ត្រូវបាន​ជំទាស់ ដោយ​មនុស្ស​ជាច្រើន នៅលើ​ពិភព​អន​ឡាញ ។​

​យោងតាម​រឿងរ៉ាវ​នៅលើ​បណ្តាញ​សង្គម Twitter, Space View ដែលជា​អ្នកផ្តល់​ទិន្នន័យ​ផ្កាយរណប EO របស់​ចិន បាន​និយាយថា អ្នកចូលរួម​ពាក់ព័ន្ធ​ក្នុង​រឿងនេះ បាន​សុំ​ក្រុមហ៊ុន​នេះ «​ចុះទៅ​ថត​នៅ​ទីតាំង​កើតហេតុ​» ។​

​ខណៈដែល​រូបភាព​មួយ​ដែល​ត្រូវបាន​ប្រើ​នៅលើ Google Earth កាលពី​ឆ្នាំ ២០១៨, នោះ Space View ដែល​បាន​បង្កើតឡើង​នូវ​រូបភាព​ចំនួន ៣ ពី​ឯកសារ​រក្សាទុក​របស់​ខ្លួន​ពី​ឆ្នាំ​២០១៥, ២០១៦ និង​២០១៨ បាន​ត្រឹម​និយាយថា​៖ «​សុំទោស​! ពុំមាន​យន្តហោះ​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​ទេ​» ។​

​ទាក់ទង​នឹង​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ផងដែរ កម្ពុជា​ក៏បាន​ប្រតិកម្ម​យ៉ាង​លឿន ដោយ​ចាត់ទុក​របាយការណ៍​នេះ​ថា​ជា «​ព័ត៌មាន​ក្លែងក្លាយ​» ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ប្រាប់​ទី​ភ្ញាក់​ងារ​សារព័ត៌មាន​ស៊ីន​ហួ​ថា​៖ «​ពុំមាន​ភស្តុតាង (​ព័ត៌មាន ឬ ទិន្នន័យ​) ណាមួយ ដើម្បី​បញ្ជាក់ថា​វា​បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​នោះទេ​» ។​

​អ្នកនាំពាក្យ​លោក ស៊ិន ច័ន្ទ​សេរី​វុ​ទ្ថា បាន​និយាយថា​៖ «​ប្រសិនបើ​ព័ត៌មាន​នេះ​ជាការ​ពិត​នោះៗ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី នឹងធ្វើ​ការអំពាវនាវ​ដល់​ពួកយើង​ហើយ សម្រាប់​កិច្ចសហប្រតិបត្តិការ​… ប៉ុន្តែ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី ពុំបាន​ទាក់ទង​ខាងយើង អំពី​បញ្ហា​នេះ​ទេ ។ លោក​ក៏បាន​បន្ថែមថា ពុំមាន​យន្តហោះ​ណាមួយ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​នេះ​នោះដែរ ។​

​ប៉ុន្តែ លោក Wilson នៅតែមាន​ភាពរឹងមាំ​ថា តំបន់​នោះ​ត្រូវតែ​ពិនិត្យ​បន្ថែមទៀត ។ ហើយ​ជាមួយ Star គាត់​សូម្បី​អះអាងថា កូអរដោនេ​ដែល​ត្រូវបាន​ប្រើ​ដោយ Space View គឺ​មិន​ដូចគ្នា​នឹង Google Earth នោះទេ ។​

​គាត់​សង្ឃឹមថានឹង​មានការ​ពិនិត្យ​មើល​តំបន់​នេះ តាមរយៈ​ឧទ្ធម្ភាគចក្រ សម្រាប់​ភស្តុតាង​បន្ថែមទៀត ។​

​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា ជើងហោះហើរ MH370 បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ទោះបី​ការពិត​ទៅជា​អាថ៌កំបាំង​បន្ត​ស្ងាត់​សូន្យ រហូត​ទាល់តែ​យន្តហោះ ឬ ប្រអប់​ខ្មៅ​ត្រូវបាន​រកឃើញ​ក៏ដោយ ៕ ឧ​ត្ត​ម (www.rt.com/news/437931-mh370-cambodia-jungle-claim/)​

មើលទិដ្ឋភាពពី google map