​ភ្នំពេញ ​៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្លាស់ប្តូ​រហើយ ដោយ​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ខណ្ឌ​ឬ​ស្សី​កែវ​។​

តាម​ប្រភព​ព័ត៌មាន​ដែល​គួរអោយ​ជឿជាក់​បាន បាន​ទម្លាយ​អោយដឹងថា លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ដែល​ជា​អតីត​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង នឹង​ត្រូវ​ប្រកាស​តែងតាំង​ជា​ផ្លូវការ​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តួនាទី​ថ្មី ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​វិញ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

ទោះបីជា​យ៉ាងណាក្តី​លិខិតអញ្ជើញ មន្ត្រី​ចូលរួម​ក្នុង​ពិធី​ខាងលើ​នេះ​ត្រូវ​ចេញ​ជា​ផ្លូវកា​រហើយ ដោយ​នឹង​ធ្វើឡើង​នៅ​ម៉ោង​១៥​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ នេះ​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕ ​