ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​ការ​ដោះលែង​លោក ​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រុម​អ្នក​គាំទ្រ​ប្រមាណ​​ជា​ជាង​១០០​នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ ខាង​មុខ​គេហដ្ឋាន​របស់​លោក កឹម សុខា ​នៅ​ក្នុង​ខណ្ឌ​ទួលគោក​។ ​ជា​ការ​ប្រមូល​ផ្តុំ ​ប្រកប​ដោយ​ទឹកមុខ​សប្បាយ​រីករាយ ​ហើយ​ម្នាក់​ៗ​ចង់​ឃើញ​មេ​ដឹកនាំ​របស់​ពួកគេ​ដោយ​ផ្ទាល់ ​បន្ទាប់​ពី​ខាន​ជួប​មុខ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ចាប់​លោក ​កឹម សុខា ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ក្រោម​បទ​ចោទ ស​ន្និ​ដ្ឋិ​ភាព​ជា​មួយ​បរទេស​។ ​ក្រុម​អ្នក​គាំទ្រ ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែង​អារម្មណ៍​ពួក​គេ​ដូច្នេះ​ថា​៖

ប្រភព៖ RFI