​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ នឹង​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​អគ្គស្នងការ​នគរបាល​ជាតិ ជំនួស​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ។​



ដែល​ពិធី​ប្រកាស​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់​ថា នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ជា​រដ្ឋ​លេខធិការ​ក្រសួង​មហាផ្ទៃ​៕