ksn-news.com

Join Us On Facebook! Fastest Ways to Get Your News --- .Click.here --

KSN-news.com | Mail to me | Advertisement | Hot line : 023 69 01 447


ហេតុអ្វី​សត្វ​ពស់​ជា​និមិត្តរូប​ផ្នែក វេជ្ជសាស្ត្រ​-​ឱសថ ?

  • PDF

​និមិត្តរូប​សត្វ​ពស់​រុំ​ជុំវិញ​ដំបង និង​សត្វ​ពស់​រុំ​ជុំវិញ​កែវ​ត្រូវ​បានឃើញ​នៅ​គ្រប់ផ្នែក​នៃ​វិស័យ​វេជ្ជសាស្ត្រ​-​ឱសថ ។ ប៉ុន្តែ​ប្រភពដើម​របស់​និមិត្ត​រូបនេះ​ជា​រឿង​ដែល​ពុំ​សូវ​មាន​អ្នកដឹង ។​

​ចំពោះ​បណ្តា​ប្រទេស​លោកខាងលិច ពស់​ដណ្តើម​ឋានៈ "​គួរសម​" ក្នុងចំណោម​ឱសថ​ព្យាបាល​ដ៏​ច្រើន ។ តែ​បែរ​ជាមាន​កិត្តិយស​ក្លាយជា​និមិត្តរូប​បង្កប់​ចរិត​ប្រពៃណី​ទាំង​វិស័យ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ។ និមិត្តរូប​ផ្នែក​វេជ្ជសាស្ត្រ គឺ​រូប​សត្វ​ពស់​រុំ​ជុំវិញ​ដំបង ។ ចំណែក​និមិត្តរូប​ផ្នែក​ឱសថ​សាស្ត្រ​គឺ​សត្វ​ពស់​មាន​កន្ទុយ​រុំ​ជុំវិញ​កែវ​ដាក់​ថ្នាំ​មួយ ហើយ​ខ្លួន​របស់​វាវ​ង់​ជុំវិញ​មាត់​កែវ ក្បាល​ដាំ​ចុះ អណ្តាត​លិទ្ធ​ថ្នាំ ។​

និមិត្តរូប​ផ្នែក​វេជ្ជសាស្ត្រ គឺ​រូប​សត្វ​ពស់​រុំ​ជុំវិញ​ដំបង ចំណែក​និមិត្តរូប​ផ្នែក​ឱសថ​សាស្ត្រ​គឺ​សត្វ​ពស់​មាន​កន្ទុយ​រុំ​ជុំវិញ​កែវ ​ដាក់​ថ្នាំ​មួយ ហើយ​ខ្លួន​របស់​វាវ​ង់​ជុំវិញ​មាត់​កែវ ក្បាល​ដាំ​ចុះ អណ្តាត​លិទ្ធ​ថ្នាំ

​ប្រភពដើម​របស់​និមិត្តរូប​ទាំង​២​ខាងលើ​ផ្តើមចេញពី​រូបសំណាក​បុរាណ​ក្រិ​កមួយ​មាន​អាយុកាល​មុននេះ​រាប់ពាន់​លាន​ឆ្នាំ និង​នៅ​រក្សាទុក​ដល់​សព្វថ្ងៃ ជា​រូប​ឆ្លាក់ Asklpios និង​កូនស្រី​របស់លោក​ឈ្មោះ Hygeia ។​

Asklepios (​ឈ្មោះ​ឡាតាំង​គឺ Aesculapius) រស់នៅ​សតវត្សរ៍​ទី​១៧ មុន​គ្រិស្តសករាជ (​ពោលគឺ​រស់នៅ​មុន​យើង​ជាង ៣៧០០​ឆ្នាំ​) ។ លោក​ជា​គ្រូពេទ្យ​មាន​ស្នាដៃ​ព្យាបាល​ជំងឺ​ដ៏​អស្ចារ្យ និង​ត្រូវបាន​គោរព​តម្កើង​ធ្វើ​អាទិទេព Apollo ទទួលភារៈ​ព្យាបាល​ជំងឺ ។ កូនស្រី​ពៅ​របស់លោក​ឈ្មោះ Hygeia (​មានន័យថា​សុខភាព​) បាន​ជួយ​ឪពុក​ខ្លួន​យ៉ាងច្រើន​ក្នុង​ការងារ​ថែទាំ​អ្នកជំងឺ ។ ក៏​ក្នុង​ព្រេង​និទាន​ក្រិ​ក​ដែក Appllo ត្រូវបាន​ចាត់ទុកជា​កូន​របស់ Zeus ជា​អាទិទេព​ខ្ពង់​ខ្ពស់បំផុត​គ្រប់គ្រង​អំណាច​នៅ​ឆ្នាំ Olympus ។ ដោយ​ឃើញ Asklepios មាន​សមត្ថភាព​ព្យាបាល​ជំងឺ​ដ៏​ពូកែ​អស្ចារ្យ អាទិទេព Zeus បារម្ភ​ខ្លាច​មនុស្សលោក​ទាំងអស់​លើ​ពិភពលោក​នឹង​ត្រូវបាន​ព្យាបាល​ជំងឺ​ប្រែជា​មានជីវិត​អមតៈ ហេតុនេះ​ក៏​សម្លាប់ Asklepios ដោយ​ផ្គរ និង​រន្ទះបាញ់ ។ ក្រោយមក Hygera ក៏​ស្លាប់​ទៅតាម​ដែរ ។​

​អ្នក​នឹក​គុណ សោកស្តាយ​បាន​សាង​ទី​សក្ការៈបូជា​អ្នក​ទាំង​២ ។ មិនយូរប៉ុន្មាន​ក្រោយមក ពស់​លេចចេញ​ពេញ​ក្នុង​វិហារ ។ ពីដំបូង​សត្វ​ពស់​ទាំងនេះ​មើលទៅ​ដូច​ពស់​ងាប់ ប៉ុន្តែ​ប្រសិន​មាន​មនុស្ស​កាន់​ឡើង​រួច​ព្រលែង​ចុះដី នោះ​ស្រាប់តែ​វា​វារ​ចេញ​បាត់ (ជប់) ។ ពេលនោះ ប្រជាជន​មានជំនឿថា ពស់​ត្រូវបាន​អាទិទេព Asklepios ធ្វើ​ឲ្យ​រស់​ឡើងវិញ ។​

​ក៏​ផ្តើម​ពី​ព្រឹត្តិការណ៍​នេះ ប្រជាជន​ក្រិ​កបាន​ឆ្លាក់​រូបសំណាក​អ្នក​ទាំង​២​ដើម្បី​គោរព​ក្នុង​កាយវិការ​ប្រកបដោយ​ឫទ្ធី​តេជះ​។ ដៃ​ឆ្វេង​របស់លោក​កាន់​ជាប់​ដំបង​មួយ​តំណាង​ឲ្យ​សិទ្ធិអំណាច​អភិធម្ម​ជាតិ ។ ខាងស្តាំ​លោក​ជា​កូនស្រី​ដៃ​កាន់​កែវ​ថ្នាំ ។ ពិសេស​មាន​សត្វ​ពស់​មួយ​រុំ​ជុំវិញ​ដំបង​របស់ Asklepios និង​អើត​ក្បាល​ទៅ​លិទ្ធ​ថ្នាំ​ដាក់​ក្នុង​កែវ​របស់ Hygeia ។​

​តាំងពី​សម័យ​បុព្វកាល ពស់​ត្រូវបាន​ចាត់ទុក​ជាស​ត្វ​ដ៏​ពិសិដ្ឋ​តំណាង​ឲ្យ​ភាព​យល់ដឹង​ជ្រៅជ្រះ​ទូលំទូលាយ និង​សមត្ថភាព​ព្យាបាល​ជា​ជំងឺ អូសបន្លាយ​ជីវិត ។​

​ប្រភពដើម​របស់​និមិត្តរូប​២​នៃ​វិស័យ​វេជ្ជសាស្ត្រ​-​ឱសថ ផ្តើមចេញពី​រូបសំណាក​ក្រិ​ក​បុរាណ​នេះ ។​

​អ្នកជំងឺ​ចង់បាន​ការព្យាបាល​នឹង​នាំ​បណ្ណាការ​ទៅកាន់​ទីសក្ការៈ Asklepios និង​គេង​យប់​នៅទីនេះ ។ ជាមួយនឹង​ការជួយ​របស់​បុព្វ​ជិត អ្នកជំងឺ​នឹង​ឃើញ Asklepios លេចឡើង ចេញ​បញ្ជា​ឲ្យ​សត្វ​ពស់​វារ​ទៅ​លិទ្ធ​លើ​ខ្លួន​អ្នកជំងឺ ។ ព្រឹក​ភ្ញាក់ឡើង អ្នកជំងឺ​អាចមាន​អារម្មណ៍​ថា ខ្លួន​ជាសះស្បើយ​ទាំងស្រុង ។​

​សត្វ​ពស់​ពុំ​ត្រឹមតែ​ភ្ជាប់​ជាមួយ Asklepios ក្នុង​ព្រេង​និទាន​ប៉ុណ្ណោះ​ទេ តែ​នៅមាន​វត្តមាន​ក្នុង​ពពួក​ថ្នាំ​ព្យាបាល​ត្រូវបាន​កត់ត្រា នៅលើ​រូបសំណាក​ទីសក្ការៈ​ទាំងឡាយ ។​

និមិត្តរូបចានថ្នាំ Hygeia

​ចាប់តាំងពី​ឆ្នាំ​១៩៧៦ ចាន​ថ្នាំ Hygeia ត្រូវ​បារាំង​ចាត់ទុកជា​ផ្លូវការ​និមិត្តរូប​វិស័យ​ឱសថ ហើយ​សមាគម​ឱសថ​សាស្ត្រ​បារាំង​បាន​បោះផ្សាយ​និមិត្តរូប​ត្រូវបាន​ចាក់ពុម្ព​ដោយ​ស្ពាន់​រាង​កែវ និង​សត្វ​ពស់ ។ ចំណែក​នៅ​អាមេរិក សមាគម​ឱសថការី អាមេរិក (APHA) ទទួលស្គាល់​ជា​ផ្លូវការ​ចាន​ថ្នាំ Hygeia ជា​និមិត្តរូប​វិស័យ​ឱសថ​ពី​ឆ្នាំ​១៩៦៤ ៕​

Add comment

Security code
Refresh

3KHMER.Blogspot (Sponser Link)

បណ្តាំ​ចុងក្រោយ​របស់​ព្រះ​ករុណា​ព្រះបាទ ​នរោត្តម ​សីហនុ​ (ចុចលើរូបភាព ដើម្បីអានអត្ថបទពេញ)

ព្រឹត្តិការណ៍ក្នុងស្រុក
ព្រឹត្តិការណ៍អន្តរជាតិ
សុខភាព និងសម្រស់
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
សិល្បៈ និងកម្សាន្ត