ទំព័រដើម
អន្តរជាតិ
សង្គម
នយោបាយ
សេដ្ឋកិច្ច
វប្បធម៌
កម្សាន្ត
សុខភាព
សម្ភស្ស
បច្ចេកវិទ្យា
កីឡា
សម្ភស្ស
ចែករំលែក
Print
ដោយ៖ វណ្ណារី
20/07/2010
បរទេស
បំរុងស្បែកដោយទឹកផ្លែឈើ
ទឹកផ្លែឈើគ្រប់ប្រភេទ មិនត្រឹមតែទទួលទានមានរសជាតិឈ្ងុយឆ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែទឹកផ្លែឈើនៅមានប្រយោជន៌ជួយបំរុងរាងកាយ ឲ្យមានសុខភាពល្អហើយ វានឹងជួយឲ្យពណ៌សម្បុរស្បែកទាំងខាងក្នុង និងខាងក្រៅរបស់យើងមានសម្រស់ស្រស់ថ្លា បែបធម្មជាតិ តែយើងគួរជ្រើសរើសផ្លែណាដែលមានជាតិវីតាមីនដូចខាងក្រោម៖
១- ទឹកក្រូចពោធិ៍សាត់ៈ
មានឧត្តមភាពទៅដោយវីវតាមីន C ខ្ពស់ និងមានវីតាមីន A, B1, B2 គឺអាចជួយកាត់បន្ថយជាតិ កូឡេសស្តេរ៉ូល និងជួយការពារជំងឺផ្តាសាយ។
២- ទឹកក្រូចឆ្មាៈ
សម្បូរទៅដោយវីតាមីន C និងវីមីន B2 រួមទាំងរ៉ែធាតុផ្សេងៗ ជួយប្រឆាំងនឹងជំងឺផ្តាសាយ និងជួយរក្សាឲ្យស្បែកមានភាពភ្លឺថ្លាបាន។
៣- ទឹកល្ហុងៈ
ទឹកល្ហុងទុំ សប្បូរទៅដោយ វីតាមីនA ខ្ពស់ មានគុណសម្បត្តិអាចជួយអ្នកដែលមានបញ្ហាទល់លាមក, អាហារមិនរំលាយ ព្រោះល្ហុងទុំមាន(Papain Enzyme) ដែលជួយរំលាយអាហរប្រភេទប្រូតេអ៊ីន និងមានប្រយោជន៌ ជាថ្នាំសម្រួលប្រព័ន្ធរំលាយអាហារបានល្អជាទីបំផុត ។
៤- ទឹកផ្លែប៉ោមៈ
ស័ក្កសមសម្រាប់ផ្នែកខាងសុភាពនារីដែលចូលចិត្តស្រលាញ់ក្រចកវែង ព្រោះទឹកផ្លែប៉ោម អាចជួយពង្រឹងក្រចកឲ្យរឹងមាំ និងសរសៃសក់ដុះលូតលាស់បានល្អ សម្បូរទៅដោយវីតាមីន A និងC ។
៥- ទឹកប៉េងប៉ោះ:
សម្បូរទៅដោយសារធាតុ "ឡែកូពីន" ដែលជួយរឿងបង្អង់ល្បឿនភាពចាស់ជរាជួយការពារភាពបាត់បង់របស់កោសិកា ហើយផលប្រយោជន៌សំខាន់មួយផ្នែកទៀត សូមប្រាប់ទៅដល់សុភាពនារីថា ក្នុងទឹកប៉េងប៉ោះ នៅមានសារធាតុជួយកាត់បន្ថយអាត្រាការកើតជំងឺមហារីកមាត់ស្បូនបានល្អថែមទៀតផង។
៦- ទឹកផ្លែឪឡឹកៈ
ជួយលាងសម្អាតតំរងនោម និងជួយបើកផ្លូវទឹកនោមបានល្អ មិនត្រឹមប៉ុណ្ណោះ ទឹកផ្លែឪឡឹកជួយបំរុងរក្សាស្បែកឲ្យមានសម្រស់ស្រស់ថ្លា និងមានចំណែកផ្សំរបស់ "បេតាតេរ៉ូទីន" ព្រមទាំងសម្បូរទៅដោយវីតាមីន A ។
៧- ទឹកផ្លែត្របែកៈ
សម្បូរទៅដោយវីតាមីន C ខ្ពស់បំផុត និងអាចជួយការពារជំងឺផ្តាសាយ សាងសំណើមនៅក្នុងរាងកាយជួយបំរុងស្បែកឲ្យស្រស់ថ្លា បែបធម្មជាតិ។
៨- ទឹកចេកអំបូង(ចេកក្រអូប):
ជួយធ្វើឲ្យប្រព័ន្ធពោះវៀន ធ្វើការបានល្អ និងជួយព្យាបាល រលាកក្នុងក្រពះអាហារ និងពោះវៀន បានយ៉ាងប្រសើរ ក្រៅពីនេះ ហូបផ្លែចេកអំបូង នៅជួយរឿងការគ្រប់គ្រងអាហារបានល្អទៀតផង ព្រោះជាតិចេកអំបូង នឹងជួយឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែតនឹងអាហារ។
សូមសាកល្បងជ្រើសរើសផ្លែឈើ ដែលបានរៀបរាប់ខាងលើ យកមកទទួលទាន នឹងទទួលបានផលដូចចិត្តប្រាថ្នាពិតជាមិនខាន៕
ចែករ
ំលែក
Print
ឈ្មោះ
E-mail
Comment
ព័ត៌មានទាក់ទង
វិធីព្យាបាលត្របកភ្នែកធ្លាក់ស្រយ៉ាក!
-
21/08/2010
បើកអានៈ
494
ភាពស្រស់ស្អាតក្រោយពេលតុបតែង!
-
19/08/2010
បើកអានៈ
389
ផ្លៃឪឡឹកជួយបំរុងស្បែកមុខបានស្រស់ស្អាត!
-
13/08/2010
បើកអានៈ
269
មើលផ្ទៃមុខដ៏ស្រស់ស្អាតរបស់តារាល្បីៗមុនតែង និងក្រោយពេលតែង!
-
6/08/2010
បើកអានៈ
757
បំរុងស្បែកដោយទឹកផ្លែឈើ
-
20/07/2010
បើកអានៈ
576
ស្បែកមុខស្អាតដោយសារទឹកអំពិលទុំ
-
2/07/2010
បើកអានៈ
1222
ការលាបក្រែមបបូរមាត់គេអាចស្គាល់ដល់ចិត្តស្រីរបស់ម្ចាស់បបូរមាត់
-
3/02/2010
បើកអានៈ
1393
សម្លាប់ស្បែកនៅវ័យក្មេងប្រឈមមុខ នឹង ជំងឺមហារីកស្បែក
-
21/01/2010
បើកអានៈ
1089
ឆ្នាំខាល(ខ្លា) ជិតឈានចូលដល់ចាប់ផ្តើមតុបតែងក្រចកក្បាលខ្លា
-
15/12/2009
បើកអានៈ
749
កុំព្យូទ័រ
កំប្លែង
បង្ហាញម៉ូត
ទូរស័ព្ទ
ប្លែកៗ
ម៉ូតរថយន្ត
ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ៦១០, សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group