ទំព័រដើម
អន្តរជាតិ
សង្គម
នយោបាយ
សេដ្ឋកិច្ច
វប្បធម៌
កម្សាន្ត
សុខភាព
សម្ភស្ស
បច្ចេកវិទ្យា
កីឡា
សេដ្ឋកិច្ច
ចែករំលែក
Print
ដោយ៖ ស្ថាបនា
23/07/2010
ប៉ោយប៉ែត
សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតចាប់បញ្ជូនរថយន្តដឹកធុងហ្គាសគេចពន្ធឲ្យគយចល័ត
រថយន្តដឹកធុងហ្គាសមួយគ្រឿង ត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ចាប់កាលពីថ្ងៃទី២១ កក្កដា ២០១០ នៅក្នុងភូមិសាសន៌ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចង្អុលបង្ហាញពីលោកអនុសេនីយ៌ឯក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឲ្យកម្លាំងរបស់លោកចុះធ្វើការត្រួតពិនិត្យតាមចំនុចដែលមានរថយន្តដឹកធុងហ្គាសនោះ ក៏ប្រទះឃើញមាន និងធ្វើការឆាកឆេររថយន្តមួយគ្រឿង ម៉ាកអ៊ីយុនដាយ ពាក់ស្លាកលេខ ប-0713 ភព-3 ពណ៌ស ដែលផ្ទុកទៅដោយធុងហ្គាសគេចពន្ធចំនួន ៦០ធុង ទម្ងន់សរុប ៣តោន ហើយរថយន្តនោះ គេតែងតែសង្កេតឃើញដឹកទំនិញគេចពន្ធតាមច្រករបៀង ក្នុងប្រទាត់ព្រំដែនកម្ពុជា-ថៃ នៅចំនុចទំនប់ ក.5 គ្រប់គ្រងដោយប៉ូលិសវរៈព្រំដែនជើងគោក 9.11 ។
រថយន្តដឹកធុងហ្គាសគេចពន្ធត្រូវបានសមត្ថកិច្ចចាប់រក្សាទុក
នៅអធិការដ្ឋាននគរបាលកុ្រងប៉ោយប៉ែត
កន្លងថ្មីៗនេះ ឯកឧត្តមនាយឧត្ថមសេនីយ៌ កែ គឹយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាគណៈពង្រឹកខេត្តបន្ទាយមានជ័យ បានចុះមកក្រុងប៉ោយប៉ែត និងបានកោះហៅអភិបាលក្រុងប៉ោយប៉ែត មេប៉ូលិស មេទាហាន ប៉េអឹម និងមន្រ្តីពាក់ពន័្ធទាំងអស់ជុំវិញសាលាក្រុងប៉ោយប៉ែត ប្រជុំជាបន្ទាន់ ឲ្យបិទច្រករបៀង និងកាត់ខ្សែរ៉កទាំងអស់ដែលនៅតាមបណ្តាប៉ុស្តិ៍នានា ដែលកងកម្លាំងគ្រប់គ្រងនៅទីនោះ កុំឲ្យមានការរត់ពន្ធទំនិញ និងការនាំមនុស្សចេញចូលផងដែរ ។ ប៉ុន្តែការបិទច្រករបៀងនេះ គេឃើញស្ងប់ស្ងាត់បានមួយរយៈខ្លីដែរ និងបានមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ តែឥលូវ នៅទីនោះគេប្រើរូបភាពផ្សេងពីមុន គឺគេធ្វើត្បូនចម្លងដឹកឥវ៉ាន់ពីប្រទេសថៃនៅពេលយប់ ។ រីឯជើងគោក គេបណ្តែតបណ្តោយឲ្យឈ្មួញដឹកធុងហ្គាសចូលមកទឹកដីកម្ពុជាយើង ដូចករណីរថយន្តមួយគ្រឿងដែលដឹកធុងហ្គាសគេចពន្ធ ចេញពីចំនុចខាងលើ ដែលសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតចាប់នោះ គឺសុទ្ធតែចេញតាមច្រករបៀងទាំងអស់ ជាហេតុធ្វើឲ្យឈ្មួញខិលខូចមួយចំនួនតែងតែនាំទំនិញតាមច្រករបៀងនេះ មិនបង់ពន្ធចចូលរដ្ឋ ធ្វើឲ្យខាងបង់ថវិការរដ្ឋ ក្នុងមួយខែៗ រាប់លានរៀល។
រីឯរថយន្តដឹកធុងហ្គាសនោះ ត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងធ្វើកំណត់ហេតុ បញ្ជូនទៅមន្រ្តីគយចល័តជាបន្ត។ មន្រ្តីគយចល័តម្នាក់ ប្រចាំការនៅទីនោះ បានប្រាប់ខ្មែរស្ថាបនាថា សមត្ថកិច្ចប៉ូលិសចាប់រថយន្តដឹកធុងហ្គាសនោះ គាត់(សមត្ថកិច្ច)មិនបានដឹងពីបច្ចេកទេសទេ ដូច្នេះហើយទើបបានជាគាត់បញ្ជូនឲ្យមកខាងពួកខ្ញុំធ្វើការ ហើយមន្ត្រីគយនោះបានបន្តឲ្យដឹងទៀតថា "ធុងហ្គាសទាំងអស់នេះមានពន្ធ ហើយបើបង់ពន្ធឲ្យគយតែ ១០គាគរយទេ ដូច្នេះក្នុងមួយរថយន្តចំនួន ៣តោននេះ បង់ប្រហែលមួយ ១០០ដុល្លារទេ ស្មើនឹងរថយន្តនីសាន់ដឹកផ្លែឈើមួយរថយន្តដែរ"។ ប៉ុន្តែរថយន្តដែលសមត្ថកិច្ចចាប់បញ្ជូនទៅឲ្យគយចល័តនោះ គេរក្សាទុកនៅទីស្នាក់ការគយចល័ត ហើយរហូតមកដល់ថ្ងៃនេះ មិនទាន់មានការដោះស្រាយឲ្យវិលត្រឡប់ទៅផ្ទះសម្បែងនៅឡើយទេ ប៉ុន្តែប្រជាពលរដ្ឋនៅក្បែរទីស្នាក់ការគយចល័តបានគិតថា បើរថយន្តដឹកធុងហ្គាសនោះ មានច្បាប់ និងបង់ពន្ធឲ្យគយជារៀងរាល់ជើង ចុះហេតុអ្វីបានជារថយន្តនៅកន្លែងទីស្នាក់ការបញ្ឈរចោលហាលភ្លៀង រហូតមកដល់ពេលឥលូវនេះ? សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចប៉ូលិសធ្វើការចាប់ធុងហ្គាសនេះរួមមក គេសង្កេតឃើញថា មានប៉ូលិសវរៈព្រំដែន ៨នាក់ មករត់ការនៅគយចល័ត តែមិនទាន់បានជាផ្លែផ្កានៅឡើយទេ។
លោកអនុសេនីយ៌ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់ខ្មែរស្ថាបនាតាមទូរស័ព្ធថា រថយន្តដឹកធុងហ្គាសដែលសមត្ថកិច្ចរបស់លោកចាប់នោះ បានបញ្ជូនទៅឲ្យមន្រ្តីគយចល័ត នៅឯផ្សារកណ្តាលហើយ៕
ចែករ
ំលែក
Print
ឈ្មោះ
E-mail
Comment
ព័ត៌មានទាក់ទង
សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតចាប់បញ្ជូនរថយន្តដឹកធុងហ្គាសគេចពន្ធឲ្យគយចល័ត
-
23/07/2010
បើកអានៈ
87
រថយន្តឈើចម្លែកមានមុខពីរ
-
2/03/2010
បើកអានៈ
1110
មើលម៉ូដរថយន្តចម្លែក និង គួរឲ្យចង់សើច
-
1/02/2010
បើកអានៈ
648
លំហូរចូលទំនិញគំហុកពេកអាចធ្វើឲ្យកសិករខ្មែរបាត់អាជីព
-
20/01/2010
បើកអានៈ
452
បើកតាំងពិព័រណ៍ផលិតផលនាំចេញ នាំចូលនិងខេត្តមួយផលិតផល មួយលើកទី ៤
-
15/12/2009
បើកអានៈ
366
កម្ពុជាទាត់ចោលការទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣របស់សៀមនៅតំបន់ត្រួតស៊ីគ្នា
-
5/11/2009
បើកអានៈ
431
ក្រសួងសេដ្ឋកិច្ចចាត់វិធានការបំបាត់ការលួចបោះពុម្ពក្លែងក្លាយប័ណ្ណបង់ពន្ធមធ្យោយបាយដឹកជញ្ជូនយានយន្ត
-
5/11/2009
បើកអានៈ
375
គ្រាប់ស្លែងមានហាងឆេងខែតុលា-វិច្ឆិកា
-
30/10/2009
បើកអានៈ
464
អង្គការសហប្រជាជាតិបានផ្តល់ជំនួយតាមរយៈដៃគូអភិវឌ្ឍន៍ឲ្យមកកម្ពុជាក្នុង១ឆ្នាំៗ១០០លានដុល្លារ
-
29/10/2009
បើកអានៈ
379
ផលិតផល ដែលប្រើ OS window Smart phone ល្បឿន 1GHz
-
29/10/2009
បើកអានៈ
553
ក្រុម GMG និង GGH ចុះហត្ថលេខារួមគ្នាសាងសង់ទីក្រុង 4 Cityជាក្រុងរណប នៅក្រុងតាខ្មៅ
-
26/10/2009
បើកអានៈ
397
កុំព្យូទ័រ
កំប្លែង
បង្ហាញម៉ូត
ទូរស័ព្ទ
ប្លែកៗ
ម៉ូតរថយន្ត
ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ៦១០, សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group