ទំព័រដើម
 
សុខភាព
ចែករំលែក
Print
ដោយ៖ សុបិន្ត 24/07/2010 បរទេស
ផ្តាច់​ជីវិត​មេរោគ​អេដស៍​(HIV) ក្នុង​រយៈ​ពេល​៥-១០ឆ្នាំ​ខាង​មុខ
 យោងតាម​អ្នក​ជំនាញ​ផ្នែក​រោគ​អេដស៍​(HIV) ដ៏ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោក​ បាន​បញ្ចេញ​វា​ចារ​ឲ្យ​ដឹង​ថា នឹង​ព្យា​បាល​មេ​រោគ​អេដស៍​ឲ្យ​អស់​ ក្នុង​រយៈ​ពេល ៥ ទៅ១០ឆ្នាំ​ខាងមុខនេះ...។
     ​លោក​ ហ្សារ៉ន ឡេវីន ប្រធាន​ជំនួយ​​ការ​ផ្នែក​រោគ​​ឆ្លង​របស់​មន្ទីរ​ព្យា​បាល "The alfred" ទីក្រុង​មែល​ប៊ន អ្នក​ធ្វើ​ការ​ស្រាវ​ជ្រាវ​បញ្ហា​រោគ​អេដស៍នេះ បាន​និយាយ​ថា​ នឹង​ប្រ​ហារ​មេរោគ​អេដស៍ ដែល​កំពុង​សម្ងំ​នៅ​ក្នុង​​ខ្លួន​មនុស្ស​ ដោយ​របៀបណា?
     ជាគោល​ដំបូង​ គួរ​នឹង​ធ្វើ​ រកវិធី​ដាស់​មេ​រោគ​នេះ ដែល​កំពុង​សម្ងំ​ដេក​លក់​នោះ​ ឲ្យ​ក្រោក​ឡើង​ហើយ​ ត្រូវ​​សម្លាប់​វា​ចោល​តែ​ម្តង ហើយ​បើ​​យើង​ធ្វើ​វិធី​ព្យា​បាល​របៀប​នេះ​បាន ជឿ​ជាក់​ថា មេរោគ​អេដស៍​ដ៏​កាច​សាហាវ​​នេះ នឹង​បាត់​អស់​​ពី​ក្នុង​ខ្លួន​​មនុស្ស​យើង ក្នុង​រយៈ​ពេល​ ៥ ទៅ១០​ឆ្នាំ​ខាង​មុខ​នេះ ។
      យើង​នឹង​ជួប​វីធី​ព្យា​បាល​បែប​នេះ​ ដោយ​បច្ចេក​ទេស​ខ្ពស់​ ហើយ​យើង​ធ្វើ​ឲ្យ​ងាយ​ និង​ត្រឹម​ត្រូវ ដើម្បី​​ជួយ​ព្យា​បាល​ឲ្យ​អ្នក​ជំងឺ​ជា​សះ​ស្បើយ​ចំនួន​ច្រើន ។ លោក​ ឡេវីន បាន​ប្រាប់​បន្ថែម​ទៀត​ថា "មូល​ហេតុ​ដ៍​ធំ​ ដែល​នៅ​មិន​ទាន់​ព្យា​បាល​វា​ដាច់​នោះ ព្រោះ​មេរោគ​ វា​ចូល​ទៅ​លាក់​ខ្លួន​នៅ​កន្លែង​អាថ៌​កំបាំង ក្នុង​រាង​កាយ​របស់​យើង ហើយ​សម្ងំ​ដេក​លក់​ទៅ ខណៈ​ដែល​យើង​ប្រើ​ថ្នាំ​ព្យា​បាល​អ្នក​ជំ​ងឺ​ តែ​ពេល​យើង​បញ្ឈប់​ការ​ប្រើ​ថ្នាំ មេរោគ​នេះ វា​នឹង​​ភ្ញាក់​ឡើងជាថ្មី" ។ ខ្ញុំ​គិត​ថា វិធី​ដែល​គួរ​ល្អ​ជាទីបំផុត គឺ​ត្រូវ​រក​ថ្នាំ​ទៅ​ដាស់​វា​ឲ្យ​ក្រោក​ឡើង​ ហើយ​នឹង​សម្លាប់វា​ចោល​តែ​ម្តង ។
      លោក​ជំនាញ​ខាង​លើ​នេះ​ បាន​ពោល​ឲ្យ​​ដឹង​ទៀត​ថា វា​ជា​មេរោគ​ ដែល​ឆ្លាត​ណាស់​ បើ​យើង​សម្លឹង​មើល​ផ្នែក​ខាង​ក្រៅ​ គឺ​មើល​មិនចេញ​ថា កោសិកា​ណា​ធម្មតា កោសិកា​ណា​មាន​មេរោគ​នោះ​ទេ ព្រោះ​វាចូល​ទៅ​កោះ​ជាប់ ជាមួយ​ខ្លួន​កោសិកា​រហូត ហើយ​លាក់​ខ្លួន​កន្លែង​ចង្អៀត​ដែល​ធ្វើ​អ្វី​វា​មិន​បាន ៕


ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
បន្ថយ​បរិភោគ​សាច់គោ និង​ចៀម បញ្ចុះ​អត្រា​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់ បាន​រហូត​ដល់​១ភាគ៣ - 25/08/2010 បើកអានៈ 158
ត្រីចំហុយ ឬ​អាំងៈ ​ការពារ​រោគបេះ​ដូងបាន! - 19/08/2010 បើកអានៈ 232
បំបៅ​កូន​រួច​ហើយ ផឹកគ្រឿង​ស្រវឹង​បានដែរ​ ឬទេ? - 30/07/2010 បើកអានៈ 405
ផ្តាច់​ជីវិត​មេរោគ​អេដស៍​(HIV) ក្នុង​រយៈ​ពេល​៥-១០ឆ្នាំ​ខាង​មុខ - 24/07/2010 បើកអានៈ 715
សម្លម្ជូរគ្រឿង និងការី​ជួយ​ប្រឆាំង​​នឹង​ជំងឺ​ផ្សេងៗ​ និង​ការ​ពារ​ខួរ​ក្បាល​មិន​ឲ្យ​ទ្រុត​ទ្រោម - 9/07/2010 បើកអានៈ 389
អាហារ​ពេល​ព្រឹក​មាន​សារៈ​សំខាន់​ចំពោះ​សុខ​ភាព​ និង​ជួយ​បញ្ចុះ​ទម្ងន់ - 3/07/2010 បើកអានៈ 619
ផឹកតែ និងកាហ្វេ​ អាច​ជួយ​កាត់​បន្ថយជំងឺ​នៅ​ក្នុង​រាង​កាយ​បាន​មួយ​កំរិត - 2/07/2010 បើកអានៈ 401
ប្រការយល់​ដឹង និងការពារអំពីជំងឺទឹកនោម​ផ្អែម - 21/06/2010 បើកអានៈ 645
រត់២​ថ្ងៃក្នុងមួយសប្តាហ៌ ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​ការ​ចង​ចាំ​​បាន​ល្អ - 9/06/2010 បើកអានៈ 570
ក្រូចឆ្មារ​កំពូល​ថ្នាំ​បញ្ចុះទម្ងន់​ដែលល្អជាទីបំផុត - 11/05/2010 បើកអានៈ 1358
អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រថុយ​គ្រោះ​ថ្នាក់​នឹង​ជំងឺម​ហា​រីក​សួត​បើ​នៅ​តែ​ជក់បារី - 22/03/2010 បើកអានៈ 364
អ្នក​បើកបរ​ក្មេងៗ​ភាគ​​ច្រើន​មាន​អារម្មណ៍​អស្ចារ្យ​ពេល​បើកបរ​លើ​ដង​ផ្លូវ - 28/01/2010 បើកអានៈ 383
អាហារ​ជួយ​បន្សុទ្ធ​បេះ​ដូង​និង​ខួរ​ក្បាល - 25/12/2009 បើកអានៈ 927
ស៊ុត-ស ព្យា​បាល​រ​បួសរ​លាក​ទឹក​ក្ដៅ - 22/10/2009 បើកអានៈ 656
ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​A(H1N1) - 19/10/2009 បើកអានៈ 446
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group