ទំព័រដើម
 
នយោបាយ
ចែករំលែក
Print
ដោយ៖ ស្ថាបនា 26/07/2010 ភ្នំពេញ
កាំង​ ហ្គេក អ៊ាវ ហៅ​ឌុច ត្រូវ​ជាប់​គុក​៣៥ឆ្នាំ​ដោយ​គិត​​ពី​ថ្ងៃ​ចាប់​ខ្លួន
ថ្ងៃ​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ នៃ​អង្គ​ជំ​នុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) សូម​ប្រ​កាស​ថា កាំង ហ្គេក​អ៊ាវ ហៅ​ឌុច មាន​ពិរុទ្ធភាព​ពី​បទ​ឧ​ក្រិដ្ឋ​កម្ម​ប្រ​ឆាំង​នឹង​មនុស្ស​ជាតិ​ និង​ការ​បំ​ពារ​បំ​ពាន​យ៉ាង​ធ្ងន់​​ធ្ងរ​លើ​អនុសញ្ញា​ទី​ក្រុងហ្សឺ​ណែវ ឆ្នាំ១៩៤៩ និង​ត្រូវ​បាន​ផ្តន្ធា​ទោស​ដាក់​ពន្ធ​នា​គារ​រ យៈ​ពេល ៣៥ឆ្នាំ។
 
 កំាង​ ហ្គេក​អ៊ាវ គឺ​ជា​បុគ្គល​ទីមួយ​ ដែល​ត្រូវ​បាន​យក​មក​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ (អ.វ.ត.ក)។ កាំ​ង​ ហ្គេក​អ៊ាវ ធ្លាប់​បាន​បំ​ពេញ​ការ​ងារ​ជា​អនុ​ប្រ​ធាន​ និង​ក្រោយ​មក​ជា​ប្រ​ធាន​មន្ទីរ​ស២១ ដែល​ជា​មន្ទីរ​សន្តិ​សុខ មាន​​ភារកិច្ច​ក្នុង​ការ​សួរ​ចម្លើយ និង​សម្លាប់​បុគ្គល​ទាំង​ឡាយ​ដែល​បក្ស​កម្មុយ​នីស្ត​កម្ពុជា​យល់​ថា ជា​ខ្មាំង​របស់​កម្ពុជាប្រ​ជា​ធិប​តេយ្យ។ មន្ទីរ​ស២១ បាន​ដំណើរ​ការ​ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ អង្គ​ជំនុំ​ជម្រះរក​ឃើញ​ថា ជន​គ្រប់​រូប ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ស២១ សុទ្ធ​តែ​រង់​ចាំការ​សម្លាប់​ចោល​ទាំង​អស់ អនុលោម​ទៅ​តាម​គោល​នយោបាយ​របស់​បក្សកុម្មុយ​នីស្តកម្ពុជា​ក្នុង​ការ​ "កម្ទេច​" ខ្មាំង។ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​សម្លាប់​ដោយ​ផ្ទាល់​ក្នុង​ទ្រង់​ទ្រាយ​ធំ ឬ​បាន​សម្លាប់​ដោយ​សារ​តែ​ការ​ធ្វើ​ទារុណ​កម្ម និង​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន។ ទោះ​បី​ជា​អង្គ​ជំនុំ​ជម្រះ​រក​ឃើញ​ថា មាន​មនុស្ស​ចំនួន​តែ​ ១២.២៧២​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន និង​សម្លាប់​ចោល​នៅ​មន្ទីរ​ស២១  ដោយ​ផ្អែក​តាម​បញ្ជី​អ្នក​ទោស​ក៏​ដោយ​ ក៏​អង្គ​ជំនុំ​ជម្រះ​បាន​បង្ហាញ​រួច​ហើយ​ថា  ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​ជាប់​ឃុំ​ទាំង​អស់ ពិត​ជា​មាន​ចំនួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​។
 
 អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា កាំង​ ហ្គេក​អ៊ាវ បាន​ធ្វើ​ការ​ជា​មួយ​អ្នក​ផ្សេង​ៗ​ទៀត រួម​ទាំងអ្នក​នៅ​ក្រោម​ឱវាទ​របស់​គាត់ នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​មន្ទីរស២១ និង​ស២៤​នេះ ។ ស២៤ ជា​មន្ទីរចំណុះ​មួយ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទី​នោះ​។ អង្គ​ជំនុំ​ជម្រះ​រក​ឃើញ​ទៀត​ថា កាំង​ ហ្គេក​អ៊ាវ ពិត​ជា​មានអំណាច​ពេញ​លេញ និង​បាន​អនុវត្ត​អំណាច​នេះ​នៅ​មន្ទីរ​ស២១ ហើយ​អំពើ​របស់គាត់​ក្នុង​ការ​អនុវត្ត​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្រិត​ប្រសិទ្ធ​ភាព​ចំពោះ​ការ​ងារ និង​ការ​ពេញ​ចិត្ត របស់​គាត់ចំពោះ​ភារកិច្ច​នេះ។ គាត់​បាន​បំ​ពេញ​ការ​ងារ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ធានា​ឲ្យ​មន្ទីរ​ស២១ ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​គាត់​ធ្វើ​ដូច្នេះ​ ដើម្បី​បង្ហាញ​ភក្តី​ភាព​ដ៏​មោះ​មុត​របស់​គាត់​ចំពោះ​ថ្នាក់​លើ។ ដូច្នេះ​ អង្គជំនុំ​ជម្រះ​រក​ឃើញ​ថា កាំង​​ ហ្គេក​អ៊ាវ ហៅ​ឌុច មិនត្រឹម​តែ​បាន​អនុវត្ត​គោលនយោ​បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ថែមទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​​បង្កើត​គោល​នយោ​បាយ​ទាំង​ឡាយ ​របស់​បក្ស​កុម្មុយ​នីស្ត​កម្ពុជា នៅ​មន្ទីរ​ស២១ ទៀត​ផង​។

        កាំង ហ្គេក​អ៊ាវ ត្រូវ​បាន​ចោទ​ប្រកាន់​បន្ថែម​ ពីបទ​ឧក្រិដ្ឋ​កម្ម​ក្រោម​ច្បាប់​ជាតិ រួម​មាន​បទ​មនុស្ស​ឃាត​​​គិត​ទុក​ជាមុន និង​បទ​ទារុណ​កម្ម​ ដែល​អាច​ផ្តន្ធា​ទោស​បាន​នៅ​ចំពោះ​មុខ អ.វ.ត.ក តាម​មាត្រា៣​ថ្មី​ នៃ​ច្បាប់ អ.វ.ត.ក ។ នៅ​ក្នុង​សេចក្តី​សម្រេច​ដាច់​ដោយ​ឡែកពីគ្នា​ ដែល​ត្រូវ​ចេញ​នៅ​ថ្ងៃនេះ​ដែរ ចៅ​ក្រម​នៃ​អង្គជំនុំ​ជម្រះ មាន​ការយល់​ឃើញ​ផ្ទុយ​គ្នា អំពី​ថាតើ​ការទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ទាំង​នេះ ត្រូវ​បាន​ផុត​រលត់ ឬមិន​ទាន់​ផុត​រលត់ នៅ​មុន​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​របស់ អ.វ.ត.ក លើ​ជនជាប់​ចោទ។ ការ​មិន​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចៅ​ក្រម​បួន​រូប​យ៉ាង​តិច ​គាំ​ទ្រ​ចំពោះបញ្ហា​នេះ បាន​បង្កើត​ជា​ឧបសគ្គ​ក្នុង​ការ​​អនុវត្តយុត្តា​ធិការ​របស់​អង្គ​ជំនុំ​ជម្រះ​ ចំពោះ​បទ​ឧក្រិដ្ឋ​ជាតិ​ទាំង​នេះ។ ទោះ​ជាយ៉ាង​ណា​ក្តី សេចក្តី​សម្រេច​​នេះ ពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​កំណត់​ទោស​ទេ។

        កាំង​ ហ្គេចអ៊ាវ ត្រូវ​បាន​ជាប់​ពិរុទ្ធ​ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រ​ឆាំង​នឹង​មនុស្ស​ជាតិ​ ដែល​មាន​បទ​ល្មើស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ដែល​រួម​បញ្ចូល​នូវ​បទ​ល្មើស​ដទែ​ទៀត នៃ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ មានដូច​ជា ការ​សម្លាប់​​រង្គាល ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​ការ​ធ្វើ​ទារុណ​កម្ម​ ព្រម​ទាំង​ជា​មូល​ដ្ឋាន​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សម្រេច​​កំណត់​ទោស​សរុប​រួម ដាក់​ពន្ធ​នា​គារ​ចំនួន​ ៣៥​ឆ្នាំ។ នៅ​ក្នុង​ការ​សម្រេច​កំណត់​ទោស​នេះ​ឲ្យ​បាន​សម​ស្រប ដែលត្រូវ​បាន​ប្រ​ព្រឹត្ត​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ មក​លើ​ជន​រង​គ្រោះ​យ៉ាង​តិច​បំផុត​ ក៏​មាន​ចំនួន​ ១២.២៧២​​នា​ក់​ដែរ។

      អង្គ​ជំនុំ​ជម្រះ​ក៏​បាន​សម្រេច​ដែរ​ថា​ មាន​កត្តា​សម្រាល​ទោស​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​​ដាក់​ពន្ធ​នាគារ​ជន​ជាប់​ចោទ​មាន​​កំណត់​ឆ្នាំ​ ជា​ជាង​ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​។ ស្ថាន​សម្រាល​ទោស​​ចំពោះ​នេះ​រួម​មាន កិច្ច​សហ​ការ​របស់​ជន​ជាប់​ចោទ ជាមួយ​អង្គ​ជំនុំ​ជម្រះ ការទទួល​សារភាព​អំពី​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ការ​សម្តែង​នូវ​វិប្ប​សារី ទោះ​បី​ជា​មិន​បាន​ទូលំ​ទូ​លាយ​ក៏​ដោយ​ ស្ថាន​ភាព​បង្ខិត​បង្ខំ​ក្នុង​សម័យ​ប្រ​ជា​ធិប​តេយ្យ និង​លទ្ធភាព​ដែល​ថា ជន​ជាប់​ចោទ​អាច​នឹង​ស្តារ​នីតិ​សម្ប​ទា​បាន​ឡើង​វិញ។

        ផ្អែក​តាម​សេចក្តី​សម្រេច​កាល​ពី​លើក​មុន​ចុះ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ឆ្នាំ​២០០៩ អង្គ​ជំនុំ​ជម្រះ​ បាន​សម្រេច​ថា​ ការ​កាត់​បន្ថយ​ទោស​ពី​រយៈពេល​ផ្តន្ធា​ទោស​ខាង​លើចំនួន ០៥​ឆ្នាំ គឺ​ជា​ការ​កាត់​បន្ថយ​សម​ស្រប ដោយ​សារ​តែ​ការ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​​​ ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន​គាត់​ខុស​នីតិ​វិធីច្បាប់​ ដោយ​តុលាការ​យោ​ធា​កម្ពុជា​ ចាប់​ពីថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​១៩៩៩ រហូត​ដល់​ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ​២០០៧។ កាំង ហ្គេច​អ៊ាវ ត្រូវ​ទទួល​បាន​ការ​ទូ​ទាត់​នូវ​រយៈ​ពេល​ឃុំ​ខ្លួន​នៅ​ក្រោម​សមត្ថកិច្ច​របស់​តុលាការ​យោ​ធា​កម្ពុជា និង​ក្រោម​សមត្ថកិច្ច​ អ.វ.ត.ក ។

        នៅ​ក្នុង​សាល​ក្រម​របស់​ខ្លួន​ អង្គ​ជំនុំ​ជម្រះ​បាន​ប្រកាស​ថា​​ ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​ទាំង ៦៦នាក់ ពិត​ជា​មាន​ភស្តុ​តាង​បញ្ជាក់​លើ​ការ​អះ​អាង​របស់​ពួក​គេ​ថា​ ជា​ជន​រង​គ្រោះ​ផ្ទាល់នៃ​មន្ទីរ​ស២១ ឬ​ស២៤ ឬ​មាន​ភស្តុ​តាង​បញ្ជាក់​អំពី​អត្ថិ​ភាព​ជា​ជន​រងគ្រោះ​ផ្ទាល់​នៃ​មន្ទីរស២១ ឬស២៤ និង​សាច់​ញាតិ​ជិត​ស្និទ្ធ ឬ​ចំណង​នៃ​សេចក្តី​ស្រ​លាញ់​ពិសេស​ជាមួយ​នឹង​ជន​រងគ្រោះ​ទាំង​នោះ ឬ​ភាព​ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ជន​រង​គ្រោះទាំង​នោះ ។ ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​ទាំង​នេះ ក៏​បាន​បង្ហាញ​ថា​​ មរណ​ភាព​របស់​ជន​រង​គ្រោះ​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​រង​ព្យសនកម្ម​ជា​ច្រើន ហើយ​ព្យសនកម្ម​ទាំង​នេះ គឺ​ជា​ផល​វិបាក​ផ្ទាល់​ពី​អំពើ​ឧ​ក្រិដ្ឋ​របស់​ កាំង ហ្គេក​អ៊ាវ​។ អង្គ​ជំនុំ​ជម្រះ​យល់​ព្រម​តាម​សំណើរ​របស់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដែល​បាន​ស្នើ​សុំ​ឲ្យ​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់​ក្នុង​សាលក្រម​។ អង្គ​ជំនុំ​ជម្រះ​ក៏​បាន​និយាយ​ក្នុង​អំ​ឡុង​ពេល​សវនាការ​។ អង្គ​ជំនុំ​ជម្រះ​បាន​បដិសេធ​សំណើរ​សុំ​ផ្សេងៗ​ទៀត​ទាំង​អស់​របស់​ដើម​បណ្តឹងរដ្ឋ​ប្បវេណី ដោយ​ហេតុថា សំណើរ​សុំ​ទាំង​នោះ​មិន​មាន​ភាព​ជាក់​លាក់ ឬ​ហួសពីវិសាល​ភាព​ដែល អ.វ.ត.ក អាច​សម្រេច​បាន។

        ការជំនុំ​ជម្រះ​លើ​អង្គ​សេចក្តី​ចំពោះ​ កាំង ហ្គេកអ៊ាវ បានចាប់​ផ្តើម​នៅ​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០០៩។ សេចក្តី​សន្និ​ដ្ឋាន​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​ ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ការ​បើក​សវនា​ការ​ជំនុំ​ជម្រះ​អស់​រយៈពេល​ ៧៧ថ្ងៃរួចមក។ ក្នុង​អំឡុង​ពេល​​ធ្វើ​សវនា​ការ​ទាំង​នេះ មាន​សាក្សី​ចំនួន​ ២៤​នាក់ ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ចំនួន​ ២២​នាក់ និង​សាក្សី​ជំនាញ​ចំនួន​ ៩នាក់​ បាន​ចូល​រួម​ផ្តល់​សក្ខី​កម្ម។ មាន​ប្រជា​ពលរដ្ឋ​ជាង ២៨០០០​នាក់ បាន​មក​ចូល​រួម​តាម​ដាន​កិច្ច​ដំណើរ​ការ​នីតិវិធី​នេះ នៅ​ក្នុង​សាល​សវនាការ​សាធារណៈដោយ​ផ្ទាល់៕
 ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​មន្ទីរ​ស២១(គុកទួលស្លែង)
 
 
 
 
 
 
 
 
 
 
 
 
 
 

ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
ប្រជាជនជិត​២ម៉ឺន​នាក់​បាន​មក​ទស្សន​កិច្ច​សិក្សា​នៅ​សា​លា​ក្តី​ខ្មែរ​ក្រហម​​បន្ទាប់​ពី​បញ្ចប់​សវនា​ការ​សាធារណៈ​ ឌុច - 18/08/2010 បើកអានៈ 130
កាំង​ ហ្គេក អ៊ាវ ហៅ​ឌុច ត្រូវ​ជាប់​គុក​៣៥ឆ្នាំ​ដោយ​គិត​​ពី​ថ្ងៃ​ចាប់​ខ្លួន - 26/07/2010 បើកអានៈ 247
កាំជ្រួច​ BM-​​21 គឺ​ជា​អ្វី?​ - 3/03/2010 បើកអានៈ 2881
តុ​លា​ការ​កាត់​ទោស​ចារ​កម្ម​ថៃ​ជាប់​គុក​៧​ឆ្នាំ - 9/12/2009 បើកអានៈ 480
ពិ​ធី​បោះ​ឆ្នោត​ជ្រើស​រើស​វា​គ្មិន​យុវ​ជន​គណបក្ស​​ប្រ​ជា​ជន - 30/11/2009 បើកអានៈ 435
ក្រុម​គណៈ​កម្មការ​សិទ្ធ​មនុស្ស​ថៃ គំរាម​ប្តឹង​ទៅ UN បញ្ហា​​​ខ្មែរ​ចាប់​បុរស​វិស្វក​រថៃ - 23/11/2009 បើកអានៈ 650
ជន​ជាតិ​ខ្មែ​រនៅ​ទល់​ដែ​ន​ធ្វើ​បាតុ​កម្ម​ដុត​រូប​ទីង​មោង​លោក​​អា​ភី​ស៊ីត  - 19/11/2009 បើកអានៈ 538
សាលាក្តី​ខ្មែរក្រហម​ និង​បើកសវនាការ​សន្និដ្ឋាន​ទោស​ចុង​​ក្រោយលើ​ជន​ជាប់​ចោទឌុច​ នៅ​ថ្ងៃទី​២៣-២៥ វិច្ឆិកា​ ២០០៩​ - 6/11/2009 បើកអានៈ 258
សហចៅក្រម​ស៊ើបអង្កេត​បញ្ជាក់​អំពី​គម្រោង​បញ្ចប់​ការស៊ើប​សួរ​សម្រាប់​សំណុំ​រឿង​០០២​នៅចុង​ឆ្នាំ២០០៩ - 6/11/2009 បើកអានៈ 345
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group