 |
| យោងតាមព័ត៌មានចេញផ្សាយរបស់ Website ថៃបានឲ្យដឹងនៅថ្ងៃទី២៩ កក្កដានេះថា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានចេញមកវាយប្រហារ ចំពោះសកម្មភាពរបស់ថៃ ដែលព្យាយាមជំទាស់ប្រឆាំងការចុះបញ្ជីប្រាសាទព្រះវិហារ ជាមរតកពិភពលោករបស់កម្ពុជា ដោយលោកបានបញ្ជាក់ថា ជាការព្យាយាមរបស់ពួកមនុស្សមិនបានការ ដែលចាំសម្លឹងតែចង់ជីកគាស់សើរើរឿងរ៉ាវកាលពីអតីត យកមកធ្វើជាចំនុចរករឿងមិនចេះចប់មិនចេះហើយ ។ |
 លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
|
ការចេញមកពោលវាយប្រហារប្រទេសថៃ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលើកនេះ កើតឡើងក្រោយពេលក្រុមអាវលឿងរបស់ថៃ ប្រមូលផ្តុំគ្នា ដើម្បីជំទាស់នៅមុខការិយាល័យអង្គការយូណេស្កូ ប្រចាំក្រុងបាងកក ដើម្បីយកញត្តិ សុំឲ្យការប្រជុំគណកម្មការមរតកពិភពលោកលើកទី៣៤ នៅឯប្រទេសប្រេស៊ីល ធ្វើការពន្យាពេលក្នុងការពិភាក្សាផែនការរឿង ដាក់ប្រាសាទព្រះវិហារក្នុងឋានៈជាទីកន្លែងមរតកពិភពលោករបស់កម្ពុជា ហើយសុំឲ្យដោះស្រាវការវិវាទព្រំដែន រវាងថៃជាមួយកម្ពុជាជាមុនសិន ។ ការចុះបញ្ជីប្រាសាទព្រះវិហារ ក្នុងឋានៈកន្លែងមរតកពិភពលោករបស់កម្ពុជា បានសម្រេចរួចជាស្ថាពរទៅហើយ ទោះបីជាជនជាតិថៃ ឬប្រទេសថៃ នឹងចង់ធ្វើអ្វី ឬខំព្យាយាមដល់ណាក៏គ្មានផ្លូវនឹងផ្លាស់ប្តូរការពិត ក្នុងរឿងនេះបានដែរ "លោក ហោ ណាំហុង បានពោល" ។
|
 លោក ជាតារា (ឆ្វេងខាងមុខ) មេបញ្ជាការកងទ័ពប្រចាំតំបន់ព្រះសាទព្រះវិហារ
|
| ចំណែកលោក ជា តារា មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារ បានចេញមកថ្លែងឲ្យដឹងថា រូបលោកបានប្រាប់ដល់អ្នកការទូតនានា ក្នុងក្រុងភ្នំពេញរួចអស់ហើយរឿងពាក់ព័ន្ធ ដែលខាងថៃបញ្ចេញប្រតិកម្ម ដោយព្យាយាមប្រើកម្លាំង "ព្រះសង្ឃ និងប្រជាជន" ធ្វើជាឧបករណ៍ក្នុងការចូលមកទន្រ្ទានរំលោភព្រំដែនរបស់កម្ពុជា ក្នុងបរិវេណតំបន់ជុំវិញប្រាសាទព្រះវិហារជាបន្តបន្ទាប់ រយៈពេលកន្លងមក ហើយពេលនេះ ពួកថៃដែលមានគំនិតអាក្រក់ទាំងឡាយ គួរតែបញ្ឈប់បង្កការរំខានជាមួយកម្ពុជាតទៅទៀត ព្រោះខាងយើងមិនបានស្វាគមន៌បន្តិចណាឡើយ ប៉ុន្តែបើពួកយើងស្វាគមន៌ពួកថៃឈ្លានពានទាំងនោះ គឺស្វាគមន៌ដោយគ្រាប់កាំភ្លើង ៕ |