ទំព័រដើម
អន្តរជាតិ
សង្គម
នយោបាយ
សេដ្ឋកិច្ច
វប្បធម៌
កម្សាន្ត
សុខភាព
សម្ភស្ស
បច្ចេកវិទ្យា
កីឡា
នយោបាយ
ចែករំលែក
Print
ដោយ៖ ស្ថាបនា
30/07/2010
បរទេស
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចង្អុលទីតាំងប្រាសាទព្រះវិហារជា "ដែនដីរបស់ខ្មែរ"
តាមរយៈWebsite មួយរបស់អង្គការយូណេស្កូ (www.whc.unesco.org) ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី២៩ កក្កដា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទបុរាណដែលមានវ័យចំណាស់ សាងឡើងនៅសតវត្សរ៍ទី១១ គឺប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតនៅលើដីខ្ពង់រាបភ្នំដងរែក គឺជា "អាណាខេត្តរបស់កម្ពុជា" ។
Website នេះបានបញ្ជាក់ឲ្យដឹងទៀតថា ខាងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិនេះ ដែលមានលោកប្រ៊ីតតា មកពីបារ៉ែន ជាប្រធាន និងមានសមាជិកតំណាងចំនួន ២០ប្រទេស ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីចូលក្នុងបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ២០០៨ នៅក្នុងទីតាំងដែលជាដែនដីរបស់កម្ពុជា តាំងពីយូរយារមកហើយ ជាទីឋានបុរាណដ៏ស័កសិទ្ថិ ដែលបានទទួលការថែរក្សាយ៉ាងល្អ ពីរដ្ឋាភិបាលកម្ពុជាជារៀងរហូត ទោះបីទីតាំងប្រាសាទនេះ ស្ថិតនៅឆ្ងាយរបស់ប្រទេសយ៉ាងណាក៏ដោយ។
ពេលនេះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កំពុងធ្វើការប្រជុំនៅប្រទេសប្រេស៊ីល ចាប់តាំងពីថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី០៣ សីហា ២០១០ ដែលមានសមាជិកចូលរួមចំនួន ២១ប្រទេស ក្នុងនោះមាន កម្ពុជានិងថៃ ជាបេក្ខភាពដ៏សំខាន់ ក្នុងពេលប្រជុំរឿងប្រាសាទព្រះវិហារនេះ ។
លោក រ៉ូបឺត អាំស្ទឺដាម ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន
ចំណែកលោក រ៉ូបឺត អាំស្ទឺដាម ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ បានពោលចោទរដ្ឋាភិបាលអាប់ភីស៊ីត កំពុងតាំងខ្លួនធ្វើជាជនអន្ធពាល ឬជាអ្នកលេង ចង់ដណ្តើមយកប្រាសាទព្រះវិហារ ដោយមិនអៀនខ្មាស់ ហើយធ្វើជាមិនចាប់អារម្មណ៍ទទួលស្គាល់ការពិត ដែលប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីរបស់ប្រទេសកម្ពុជា ហើយតុលាការពិភពលោក ក៏បានកាត់ក្តីស្របច្បាប់ឲ្យកម្ពុជាឈ្នះក្នុងការគ្រប់គ្រងទីស្ថានបុរាណនេះ ពាក់កណ្តាលសតវត្សរ៍មកហើយ គឺក្នុងឆ្នាំ១៩៦២ ៕
ចែករ
ំលែក
Print
ឈ្មោះ
E-mail
Comment
ព័ត៌មានទាក់ទង
កម្ពុជាស្នើអង្គការសហប្រជាជាតិជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
-
13/08/2010
បើកអានៈ
130
សម្តេច ហ៊ុន សែន ផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គការសហប្រជាជាតិបញ្ហារឿងព្រំដែនកម្ពុជា-ថៃ
-
9/08/2010
បើកអានៈ
167
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចង្អុលទីតាំងប្រាសាទព្រះវិហារជា "ដែនដីរបស់ខ្មែរ"
-
30/07/2010
បើកអានៈ
428
លោក ហោ ណាំហុងៈ ទោះបីថៃខំព្យាយាមជំទាស់យ៉ាងណាក៏មិនបានសម្រេច
-
29/07/2010
បើកអានៈ
710
រឿងរ៉ាវផ្អែមល្ហែម និង ជូរចត់ទាក់ទិននឹង ប្រាសាទព្រះវិហារខ្មែរ
-
2/01/2010
បើកអានៈ
650
សភាពការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ
-
18/11/2009
បើកអានៈ
504
បើថៃហ៊ានបិទច្រកទ្វារព្រំដែន ជាមួយកម្ពុជា គឺថៃខាត់បង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ សេដ្ឋកិច្ចថៃកាន់តែធ្លាក់ចុះ
-
7/11/2009
បើកអានៈ
597
ការដកឯកអគ្គរាជទូតថៃចេញពីកម្ពុជា និងការដកអគ្គរាជទូត ខ្មែរចេញពីថៃមិនមានបញ្ហាអ្វីទេ
-
6/11/2009
បើកអានៈ
334
កម្លាំងខ្សែត្រៀមជួរមុខនៅតំបន់ប្រាសាទព្រះវិហារត្រៀមជា ស្រេចក្នុងការ ការពារបូរណភាពទឹកដី
-
5/11/2009
បើកអានៈ
670
កម្ពុជាពុំអនុញ្ញាតឲ្យថៃយកបញ្ហាប្រាសាទព្រះវិហារខ្មែរទៅកកូរកកាយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍យូណេស្កូទេ
-
4/11/2009
បើកអានៈ
385
កម្ពុជា និងលើកយកបញ្ហាជម្លោះព្រំដែនទៅអ.ស.ប បើថៃធ្វើឲ្យដល់ក
-
24/10/2009
បើកអានៈ
330
កុំព្យូទ័រ
កំប្លែង
បង្ហាញម៉ូត
ទូរស័ព្ទ
ប្លែកៗ
ម៉ូតរថយន្ត
ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ៦១០, សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group