ទំព័រដើម
 
សង្គម
ចែករំលែក
Print
ដោយ៖ ស្ថាបនា 30/07/2010 ប៉ោយប៉ែត
ល្បែង​ជល់​មាន់​លើ​ទឹក​ដី​កាស៊ី​ណូ​មាន​គេ​អះ​អាង​ថា​មាន​ច្បាប់​ទម្លាប់​
 ទោះ​បី​ជា​សម្តេច​អគ្គ​មហា​សេនា​បតី​​ តេជោ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាណា​ចក្រ​កម្ពុជា​ បញ្ជា​ឲ្យ​បិទ​ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ រាប់​ទាំង​ល្បែង​​ជល់​​មាន់​ផង​ដែរ​ឲ្យ​បិទ​ទាំង​អស់ កុំ​ថា​ឡើយ​អ្នក​មាន​អំ​ណាច និង​​អ្នក​មាន​លុយ​ ព្រម​ទាំង​មន្រ្តី​ធំ​ៗ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់​ក៏ដោយ ក៏​សកម្មភាព​នេះ នៅតែ​កើត​មាន​​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ ហើយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​មួយ​ចំនួន​បានចុះ​ធ្វើ​ការ​បង្ក្រាប​ជាបណ្តើរៗ​​ និង​ឈាន​ទៅ​ចាប់​ខ្លួន​​ម្ចាស់សង្វៀន​​មាន់​នោះ​​ បញ្ជូន​ទៅ​កាន់​តុលា​ការ​ជា​បន្ត​បន្ទាប់​​​ផង​​ដែរ។ ប៉ុន្តែ​ចំឡែក​ណាស់​ នៅ​ក្រុងប៉ោ​យ​ប៉ែត​ គេសង្កេត​ឃើញ​ថា​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ដូច​ជា​ល្បែង​ជល់​មាន់​ នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​ស្ថិត​នៅ​ក្នុង​បរិវេណកាស៊ីណូ​ ហ្គោដិន កំពុង​តែ​បើក​បញ្ជល់​យ៉ាង​គ​គ្រឹក​គគ្រេង​ ហ៊ោ​កញ្ជៀវ​ត្រហ៊ឹងអើង​កង ដោយ​គ្មាន​ភ័យ​ខ្លាច​អ្វី​បន្តិច​ឡើយ ។
 
 សូមបញ្ជក់​ថា ពួក​ញៀនល្បែង​ជល់​មាន់​ទាំង​នេះ​ គឺ​ពួកគេ​ដើរ​ជល់​ចល័ត​(មួយថ្ងៃ​កន្លែង​នេះ មួយ​ថ្ងៃកន្លែង​នោះ) ព្រោះ​ខ្លាច​សមត្ថកិច្ច​ធ្វើ​ក តែសព្វ​ថ្ងៃ​នេះ​ គេ​បញ្ជល់​មាន់​​លែង​​មាន​ការ​ភ័យ​ខ្លាច​ទៀត​ ហើយ គេ​​​បើក​បញ្ជល់​​នៅ​ក្នុង​កាស៊ីណូ​នេះ​តែ​ម្តង ។ ការ​ជល់​មាន់​នេះ គេ​តែង​សង្កេត​​ឃើញ​ថា មាន​ប្រ​ជា​ពលរដ្ឋ​ និង​មន្រ្តី​រាជ​ការ​ចូល​ទៅ​លេង​ និង​ទស្សនា​ ចាក់​លុយ​ ក្នុងមួយគូៗពី​ប្រាំលាន​រៀល ទៅដប់​លាន​រៀល ហើយ​នៅ​កន្លែង​ជល់​មាន់​នោះ​មាន​សន្តិសុខ​​ឈរយាម​លក់​សំបុត្រ​ ក្នុង​ម្នាក់តម្លៃ​ចូល​ទស្សនា​ ប្រាំពាន់រៀល ដែល​មាន​ឈ្មោះ ឡុង គឹម​ហ៊ាង​ ជាម្ចាស់​សង្វៀន(អធិការកិច្ច​ទាហាន​ជើង​គោក ឋានៈវរៈសេនីយ៍ត្រី)​និងម្នាក់​ទៀត​ឈ្មោះ ហ៊ា អេង ជា​អ្នក​គ្រប់​គ្រង​នៅ​​ទី​នោះ ហើយ​ល្បែង​ជល់​មាន់​នៅ​ទីនោះ កុំ​ថាឡើយ​អាជ្ញា​ធរក្រុង​ប៉ោយ​ប៉ែត​មិន​ដឹងឮនោះ ពីព្រោះ​កន្លែងជល់​មាន់​នេះ​ ស្ថិត​នៅ​ក្នុង​បរិវេណ​តារាង​បាល់​ទាត់​វាលធំ​ល្វឹង​ល្វើយ​ អ្នក​ណាក៏​អើតមើល​ឃើញ​ដែរ! ។
       ស្ត្រី​ម្នាក់​មាន​អាយុ​ប្រហែល​ជាង​ ៣០​ឆ្នាំ បានត្អូញ​ត្អែរ និង​រអ៊ូ​រទាំ​ថា "ប្តី​ខ្ញុំ​ដើរ​លេង​ជល់​មាន់​គ្មាន​ធ្វើ​ការ​ រក​ស៊ី​អ្វី​ទេ និងលួច​យក​លុយ​ខ្ញុំ​ទៅ​លេង​ល្បែង​ជល់​មាន់​នេះ​ចាញ់​អស់​ប្រាក់ ពេល​ត្រឡប់​មក​ផ្ទះ​វិញ​រក​រឿងខ្ញុំ និង​​វាយ​ដំ​ខ្ញុំ​ថែម​ទៀតផង "។
       ឯបុរស​ម្នាក់ទៀត​ ក៏​បាន​និយាយ​ប្រាប់ខ្មែរ​ស្ថាបនា​​ថា ល្បែង​ជល់​មាន់​នេះ ពិត​ជា​មាន​បើក​បញ្ជល់​នៅ​កន្លែង​កាស៊ីណូ​នោះ​ប្រាកដ​មែន! ហើយ​ពេល​ខ្ញុំ​ចូល​ទៅ​មើល​សន្តិសុខ​យាម​នៅ​ទី​នោះ​ ឲ្យ​ខ្ញុំ​ទិញ​សំបុត្រ​មួយ​តម្លៃ​ ប្រាំពាន់​រៀល បើ​ចូល​មើល​ក៏​ចូល​ទៅ បើ​ចង់​ថត​​ ក៏​ថត​ទៅ ខ្ញុំ​ជូន​ទៅ​ថត​ទៀត ថតម៉ា​សប្បាយ...។

      អ្នក​កាសែតមួយចំនួន​នៅ​ប៉ោយ​ប៉ែត​ ក្រោយ​ពី​បាន​ឮសំដី​បុរសម្នាក់​នោះ​ រៀប​រាប់​ដូច​ពោល​ខាង​លើ​​នេះ ពួក​គេ​សង្ស័យ​ថា ប្រហែល​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែត​បើក​ភ្លើង​ខៀវ​ ឲ្យ​ម្ចាស់​សង្វៀន​មាន់​ហើយ​ បាន​​ជា​អ្នក​យាម​(សន្តិសុខ) នៅទីនោះ និយាយ​ឡូយបែបនេះ ។

      កន្លងទៅថ្មីៗនេះ​ លោក​ឧត្តមសេនីត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​អញ្ជើញ​មក​ប្រ​ជុំ​ នៅ​ទីបញ្ជាការ​ដ្ឋាន​វរៈ​សេនាតូច​ប៉ូលិស​ជើង​គោក 9.11 ក្រោម​ប្រធាន​បទ "កាពារសន្តិសុខ និងសណ្តាប់​​ធ្នាប់សង្គម​" ហាម​ឃាត់​រាល់​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ និង​ចាត់​វិធាន​ការ​កណ្តាប់​ដៃ​ដែកដ៏ក្តៅ​គគុកចំពោះ​អ្នក​ដែលល្មើស​ច្បាប់ ។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា "ខ្ញុំ​ស្តាយ​ណាស់ ដោយ​មក​មិន​ទាន់ដោយ​សារ​យប់ ហើយ​ពួក​អ្នក​ជល់​មាន់ទាំង​នោះ​ក៏​ទៅ​ផ្ទះ​ដែរ!" ។

      ចំណែកលោក ទ្រី ណារិន អភិបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈទូរស័ព្ទ​ថា ល្បែង​ជល់​មាន់​នៅ​ក្នុង​កាស៊ីណូ​នេះ​ មាន​ច្បាប់​ត្រឹម​ត្រូវ​របស់​គេ បើ​លោក​ឯង​ចង់​បិទ​ បិទ​ល្បែង​​លើ​ពិភព​លោក​ទៅ! ។ ថ្មីៗនេះ​ដែរ មានកាសែត​ប្រចាំថ្ងៃក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​អំពី​ការ​បើក​សង្វៀនបញ្ជល់​មាន់នេះ​ម្តងរួច​​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ឃើញ​អាជ្ញធរ​មាន​សមត្ថកិច្ចណា​​​ចាត់​វិធាន​ការ​ និង​ទប់​ស្កាត់នៅ​ឡើយ៕

ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
ក្លឹប​អ្នក​កាសែត​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មាធិការ​នាយកថ្មី - 27/08/2010 បើកអានៈ 74
ល្បែង​ជល់​មាន់​លើ​ទឹក​ដី​កាស៊ី​ណូ​មាន​គេ​អះ​អាង​ថា​មាន​ច្បាប់​ទម្លាប់​ - 30/07/2010 បើកអានៈ 401
សមេ្តច ហ៊ុន សែន ឆ្លងមេរោគផ្តាសាយ(A/H1N1) រួមទាំងសមាជិកគណៈរដ្ឋមន្រ្តី​៤រូបទៀត - 30/06/2010 បើកអានៈ 257
ផ្លូវ​មួយ​ខ្សែនៅ​ភូមិ​បាលិលេយ្យចំនុច​ផ្ទះ​ល្វែង​រង​នូវ​ការ​ខូច​ខាត​ទាំង​ស្រុង​ដោយ​គ្មាន​អាជ្ញា​ធរ​យក​ភ្នែក​មើល - 28/06/2010 បើកអានៈ 208
ហេង ស៊ីណា គំរាម​កំហែងដុតផ្ទះប្រជាពលរដ្ឋ​ក្នុងភូមិស្រឡៅជ្រំខាងជើង - 25/06/2010 បើកអានៈ 294
ក្រុមហ៊ុន​ប្រេង BP ព្រម​ចំណាយ​លុយចំនួន​ ២ម៉ឺនលាន​ដុល្លា​US ដល់​អ្នក​ទទួល​ផល​ប៉ះ​ពាល់​ពី​ហេតុ​ការណ៍​ផ្ទុះ​បំពង់​ប្រេង - 17/06/2010 បើកអានៈ 260
តម្លៃ​អច​លន​វត្ថុ​នៅក​ម្ពុជា​នៅតែ​ប​ន្ត​ធ្លាក់​ចុះ​ដ​ដែល - 12/04/2010 បើកអានៈ 1268
កម្ពុជា​ក្លាយ​ជាគោ​លដៅ​ចាក់សំ​រាម​របស់​ក្រុម​ទុច្ច​រិត  - 10/04/2010 បើកអានៈ 550
កម្ពុជា​ប្រកាស​សង្រ្គាម​ប្រឆាំង​ឧក្រិដ្ឋក​ម្ម​ព្រៃ​ឈើ - 9/04/2010 បើកអានៈ 289
កា​ណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​តាម​ដង​ទន្លេ​លែង​តាម​លេខ​រៀង​ព្រោះ​មាន​អ្នក​ដាច់​បាយ  - 9/04/2010 បើកអានៈ 284
វត្ត​ត្រាល​មា​ន​ត្រី​ បារមី​ប៉ុន​ទូក​ត្នោត​ផុស​ចេញ​ពេល​ចូល​ឆ្នាំ​ចេញ​ពី​រូង​បាត​ទន្លេ​  - 8/04/2010 បើកអានៈ 812
តា​ពិការ​ភ្នែក​ផែង​ ភឺន​ ទាម​ទារ​យុត្តិ​ធម៌​រឿង​ផែង ​សំ ​ប្អូន​ស្រីប្តឹ​ងយ​កដី​ - 7/04/2010 បើកអានៈ 289
ស្នង​ការ​ខេត្ត​ព្រៃវែង​បំភ្លឺ​ករ​ណី​កាត់​លុយ​យក​ទៅ​ឧបត្ថម្ភ​សមរ​ភូមិ​មុខ - 6/04/2010 បើកអានៈ 406
រថយន្ត​កែ​ច្នៃ​ត​កន្ទុ​យ​ដឹក​ស្រូវ​ ​ក្រឡាប់ ​លើឡិ​ច​ស៊ីស - 5/04/2010 បើកអានៈ 496
ស្វែង​រក​ចាប់​បក្ខ​ពួក​ជន​ដៃ​ដល់​ដែល​វាយ​បុរស​ម្នាក់​ផុង​លលា​ដ៏​ក្បាល - 5/04/2010 បើកអានៈ 359
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group