|
សួស្តីបាទ! ខ្ញុំមានរឿងបន្តិចចង់សួរលោកគ្រូពេទ្យ
សំនួរៈខ្ញុំមានអាយុជាង ៤០ ឆ្នាំ ហើយព្រមទាំងភរិយា
រួចហើយដែរ ប៉ុន្តែខ្ញុំនៅជាមួយគ្នាត្រឹម ថ្ងៃ សៅរ៍ និង អាទិត្យ ៥ ថ្ងៃខ្ញុំរស់នៅកន្លែងធ្វើការម្នាក់ឯង
។ ឯភរិយារបស់ខ្ញុំមានអាយុ ៣០ ឆ្នាំ ប៉ុន្តែគេមិនសូវមានអារម្មណ៍ខាងផ្លូវភេទប៉ុន្មានតេ
?
ខ្ញុំមានសម្ព័ន្ធផ្លូវភេទ(រួមរក្ស័)ជាមួយនាង ១ខែ បានប្រមាណ ២ ដង ប៉ុណ្ណោះ
ទើបធ្វើឲ្យខ្ញុំជួយខ្លួនឯងជារៀងរាល់ថ្ងៃពេលនៅម្នាក់ឯង ១ ថ្ងៃ ១ លើករហូតទឹកកាមស្ទើតែមិនចេញតើខ្ញុំកើតរោគអ្វីឬទេ
?
ចម្លើយៈបើជួយខ្លួនឯងញឹកញយរាល់ថ្ងៃទឹកកាមរបស់បុរសថយចុះទៅបានបណ្តាលមកពីពាក់
ព័ន្ធអាយុអ្នកចូលពាក់កណ្តាលវ័យរឿងការដំណើរការរបស់របបបន្តពូជពិតប្រាកដរមែងមាន ប្រសិទ្ធិ
ភាពថយចុះជាធម្មតាមិនមែនរឿងអ្វីប្លែកទេ ទឹកកាមរបស់អ្នកចេញតិចឬ ក៏អត់ដោយសារអ្នកជួយខ្លួនឯងញឹកញយពេក ប៉ុន្តែការបង្កើតទឹកកាមបន្ថែមឡើងអ្នកអាចធ្វើបានត្រូវទទួលទានអាហារឲ្យ
មានជីវជាតិគ្រប់ ៥ ក្រុម បូករួមការបញ្ចេញកម្លាំងកាយជារៀងរាល់ថ្ងៃ
ព្រមទាំងសម្រាកដេកឲ្យ គ្រប់គ្រាន់ ចំណែកភរិយារបស់អ្នកមិនសូវមានអារម្មណ៍នោះត្រូវចេះនិយាយពាក្យពន្យល់គ្នាសារជាថ្មី
ពាក់ព័ន្ធអារម្មណ៍ផ្លូវភេទដោយងាយៗធ្វើដូចជាមួយគេទើបជួបគ្នាថ្មីៗ អាចបបួលគ្នាទៅទទួលទាន
អាហារខាងក្រៅ មើលកុន ស្តាប់ភ្លេងពិរោះៗ យើងអាចជឿបានថា ខាងស្រីត្រលប់មកមានអារម្មណ៍
ភេទជាមួយអ្នកច្រើនជាងមុន ៕
|