ទំព័រដើម
 
សង្គម
ចែករំលែក
Print
ដោយ៖ ធីវ សុមុនី 2/02/2010 ភ្នំពេញ
កម្មករ​ព្រួយ​បារម្ភ​ក្រោយ​អាមេរិក​ប្រកាស​ឈប់​ផ្តល់​កូតា​សម្លៀក​បំពាក់ ​ដល់​កម្ពុជា




ដោយសារឥទ្ធិពលនៃវិបត្តិ សេដ្ឋកិច្ចធ្វើឲ្យកម្ពុជាជួបផលវិបាកជាច្រើនជាពិសេសរោងចក្រវាយ​ នភណ្ឌ ឥឡូវកម្មករ កម្មការិនីខ្មែរបង្កើនការព្រួយបារម្ភបន្ថែមទៀត ក្រោយអាមេរិកប្រកាសឈប់ ផ្តល់កូតានាំសម្លៀកបំពាក់ពីកម្ពុជា ។

ពីសី អាយុ ២៣ ឆ្នាំ កម្មការិនិ នៅរោងចក្រមួយនៅម្តុំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាន និយាយថា នាងត្រូវថៅកែរោងចក្ររំសាយដោយសារនាងជាកម្មករអណ្តែតហើយ ត្រូវគេឲ្យឈប់ ថ្នើរណាក៏បាន ។ ឥឡូវនាងសម្រេចចិត្តផ្សងរកការងារធ្វើនៅថៃតាមមេខ្យល់ វិញទោះបីនាងត្រូវ ប្រឈមមុខ នឹងគ្រោះថ្នាក់ច្រើនយ៉ាងណាក៏ដោយ ។

ខោល សែត អាយុ ៥៥ ឆ្នាំ ជាម្តាយរស់នៅឃុំ សូយោង ស្រុក បារាយណ៍ ខេត្តកំពង់ធំ និយាយ ថា គាត់បានឃាត់កូនស្រីដែរ តែនាងមិនព្រម ។ ដោយសារជីវភាពខ្វះខាតទើបនាង សុខចិត្តទៅទាំង ប្រថុយប្រថាន ។

មិនត្រឹមតែនាងទេ ដែលព្រួយបារម្ភសូម្បីតែណារី ធ្វើការនៅរោងចក្រ មុំសង្កាត់ ចាក់អង្រែ ក្រោមក៏ព្រួយខ្វល់ខ្វាយដែរ ។ និយាយថា ដោយសារមិនមានចំណេះដឹងខ្ពស់ ព្រោះជីវភាពខ្វះខាត ទើបនាងចូលធ្វើការក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ ។ នាងសុំឲ្យអាមេរិកបន្តកូតា ដើម្បីនាង អាចបន្តការងារលើកស្ទួយជីវភាពបន្តទៀត ។

ណារីនិយាយយ៉ាងខ្លីថា ដោយសារការបិទទ្វាររោងចក្រធ្វើឲ្យកម្មករមួយចំនួនផ្សងឆ្លងដែន ទៅថៃ ម៉ាឡេស៊ី និង កូរ៉េ ហើយខ្លះធ្វើជានារី ម៉ាស្សា លក់ស្រាបៀរ ។ល។ ខ្លះមិនព្រមត្រឡប់ទៅ ស្រុកកំណើតនោះទេ ។ បើអាមេរិកផ្តាច់កូតានោះរោងចក្រមួយចំនួនអាចនឹងបិទ កម្មករនឹងបាត់បង់ ការងារកានតែច្រើន ។

កាលពីសប្តាហ៍មុន លោកស្រីឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ឲ្យដឹងថា អាមេរិក បានបញ្ឈប់កូតា នាំសម្លៀកបំពាក់ពីកម្ពុជា ហើយទុកឲ្យកម្ពុជាប្រឹងប្រែងដើម្បីធ្វើការប្រកួតប្រជែង ទីផ្សារដោយខ្លួនឯង ។

បើតាមប្រភពរបាយការណ៍ពីសហជីពកម្មករបានឲ្យដឹងថា បច្ចុប្បន្នមានរោងចក្រកាត់ដេរចំនួន ៥១៦ ដោយស្រូបកម្មករឲ្យចូលធ្វើការបាន ៣៥៨ ០០០ នាក់ ប៉ុន្តែក្នុងឆ្នាំ២០០៩ កន្លងទៅមានរោង ចក្រ ៩៣ បានបិទទ្វារ និង ៦០ បានព្យួរការងារ ដោយមានកម្មករប្រមាណ ៣ ម៉ឺននាក់បានបាត់បង់ ការងារ ។ ក្រោយមកមានរោងចក្រពី ៥០ ទៅ ៧០ បានបើកទ្វារឡើងវិញ ឯការនាំចេញខោអាវ ទៅបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ។

សង្គមស៊ីវិលកំពុងព្រួយបារម្ភពីកម្មករចំណាកស្រុកខណៈ ក្រសួងការងារគ្រោងបង្កើតមជ្ឈ មណ្ឌលការងារ ៦ ទៀតនៅចុងឆ្នាំ ២០១០ ៕



ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ឧបទ្ទវហេតុ​ដោយ​ធុង​ទឹកកក​ធ្លាក់​សង្កត់ - 8/09/2010 បើកអានៈ 261
ក្លឹប​អ្នក​កាសែត​កម្ពុជា​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មាធិការ​នាយកថ្មី - 27/08/2010 បើកអានៈ 90
ល្បែង​ជល់​មាន់​លើ​ទឹក​ដី​កាស៊ី​ណូ​មាន​គេ​អះ​អាង​ថា​មាន​ច្បាប់​ទម្លាប់​ - 30/07/2010 បើកអានៈ 422
សមេ្តច ហ៊ុន សែន ឆ្លងមេរោគផ្តាសាយ(A/H1N1) រួមទាំងសមាជិកគណៈរដ្ឋមន្រ្តី​៤រូបទៀត - 30/06/2010 បើកអានៈ 272
ផ្លូវ​មួយ​ខ្សែនៅ​ភូមិ​បាលិលេយ្យចំនុច​ផ្ទះ​ល្វែង​រង​នូវ​ការ​ខូច​ខាត​ទាំង​ស្រុង​ដោយ​គ្មាន​អាជ្ញា​ធរ​យក​ភ្នែក​មើល - 28/06/2010 បើកអានៈ 224
ហេង ស៊ីណា គំរាម​កំហែងដុតផ្ទះប្រជាពលរដ្ឋ​ក្នុងភូមិស្រឡៅជ្រំខាងជើង - 25/06/2010 បើកអានៈ 307
ក្រុមហ៊ុន​ប្រេង BP ព្រម​ចំណាយ​លុយចំនួន​ ២ម៉ឺនលាន​ដុល្លា​US ដល់​អ្នក​ទទួល​ផល​ប៉ះ​ពាល់​ពី​ហេតុ​ការណ៍​ផ្ទុះ​បំពង់​ប្រេង - 17/06/2010 បើកអានៈ 271
តម្លៃ​អច​លន​វត្ថុ​នៅក​ម្ពុជា​នៅតែ​ប​ន្ត​ធ្លាក់​ចុះ​ដ​ដែល - 12/04/2010 បើកអានៈ 1280
កម្ពុជា​ក្លាយ​ជាគោ​លដៅ​ចាក់សំ​រាម​របស់​ក្រុម​ទុច្ច​រិត  - 10/04/2010 បើកអានៈ 563
កម្ពុជា​ប្រកាស​សង្រ្គាម​ប្រឆាំង​ឧក្រិដ្ឋក​ម្ម​ព្រៃ​ឈើ - 9/04/2010 បើកអានៈ 301
កា​ណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​តាម​ដង​ទន្លេ​លែង​តាម​លេខ​រៀង​ព្រោះ​មាន​អ្នក​ដាច់​បាយ  - 9/04/2010 បើកអានៈ 298
វត្ត​ត្រាល​មា​ន​ត្រី​ បារមី​ប៉ុន​ទូក​ត្នោត​ផុស​ចេញ​ពេល​ចូល​ឆ្នាំ​ចេញ​ពី​រូង​បាត​ទន្លេ​  - 8/04/2010 បើកអានៈ 829
តា​ពិការ​ភ្នែក​ផែង​ ភឺន​ ទាម​ទារ​យុត្តិ​ធម៌​រឿង​ផែង ​សំ ​ប្អូន​ស្រីប្តឹ​ងយ​កដី​ - 7/04/2010 បើកអានៈ 303
ស្នង​ការ​ខេត្ត​ព្រៃវែង​បំភ្លឺ​ករ​ណី​កាត់​លុយ​យក​ទៅ​ឧបត្ថម្ភ​សមរ​ភូមិ​មុខ - 6/04/2010 បើកអានៈ 421
រថយន្ត​កែ​ច្នៃ​ត​កន្ទុ​យ​ដឹក​ស្រូវ​ ​ក្រឡាប់ ​លើឡិ​ច​ស៊ីស - 5/04/2010 បើកអានៈ 511
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group