ទំព័រដើម
 
សង្គម
ចែករំលែក
Print
ដោយ៖ ធីវ សុមុនី 3/02/2010 ភ្នំពេញ
ស្តាប់​គ្រូ​បង្រៀន​រិះគន់​ក្រសួង​អប់រំ​រឿង​ការ​បោះពុម្ព​ចែក​ចាយ​សៀវ​ភៅ​ថ្មី


គ្រឹះស្ថានបោះពុម្ភ និង ចែកចាយផ្សាយរបស់ក្រសួងអប់រំយុវជន និង កីឡាបានបោះពុម្ភ និង​ចែក ផ្សាយសៀវភៅសិក្សាគោលថ្មីម្តងមួយកម្រិតៗ នៅថ្នាក់មធ្យមសិក្សា ។ ដោយឡែកសៀវភៅភាសា ខ្មែរថ្នាក់ទី ៧ និង សៀវភៅសិក្សាសង្គមថ្នាក់ទី ៧ ដែលទើបចែកជូនតាមគ្រឹះស្ថានមធ្យមសិក្សា កាលពីពេលថ្មីៗត្រូវអ្នកស្រាវ ជ្រាវ និង គ្រូបង្រៀនមួយចំនួនអបអរផង ព្រួយបារម្ភផង និង រិះគន់ផង ។

លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យសន្ធរម៉ុកនិយាយថា សៀវភៅដែលក្រសួងអប់រំយុវជន និង កីឡា ទើបបោះពុម្ព និង ចែកចាយថ្មីឃើញថា បានបញ្ចូលនូវ ដំណឹងព័ត៌មានចំណេះដឹងថ្មីៗដែលវិវត្តតាម សម័យកាលហើយបានបញ្ចូលពុទ្ធិវិទ្យាសាស្រ្តពិសេសការលើកស្ទួយដល់សីលធម៌ និង ការថែរក្សា បរិស្ថាននៅតំបន់ដែលខ្លួនរស់នៅព្រមទាំងពិភពលោកទាំងមូលថែមទៀត ។

ប៉ុន្តែពួកគាត់មួយចំនួនព្រួយបារម្ភថា សៀវភៅភាសាខ្មែរថ្នាក់ទី ៧ ក៏ដូចជាសៀវភៅសិក្សា សង្គម រូបវិទ្យា គីមី ថ្នាក់ទី ៧ ត្រូវបានគេយកមេរៀនភាគច្រើនថ្នាក់ទី ៩ មកបញ្ចូលដែលអាច ធ្វើឲ្យសិស្ស ថ្នាក់៧ ពិបាកចាប់បានព្រោះជាចំណេះដឹងខ្ពស់ៗពេក ។

ដោយឡែកគ្រូបង្រៀននៅវិទ្យាល័យជម្ពូវ័នវិញបាននិយាយថា បើចែកសៀវភៅសិស្ស ហើយគួរ តែចែកសៀវភៅគ្រូផង ដើម្បីគ្រូអាចធ្វើកិច្ចតែងការបង្រៀនឲ្យទាន់ ពេលវេលាហើយ ចម្លើយសំណួរ មេរៀននានាមានការឯកភាពគ្នាជាធ្លុងមួយកុំឲ្យមានទំនាស់នៅក្នុងការឆ្លើយសំណួរក៏ដូចជាមិនស៊ី ចង្វាក់គ្នានៅក្នុងជួរសិស្ស ។

ចំណែកឯលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យហ៊ុន សែន បូរី១០០ ខ្នងវិញបាននិយាយថា អក្សរសាស្រ្ត  ជាអត្តសញ្ញាណជាតិខ្មែរ អក្សរ នៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី ៧ មានការកែប្រែ មួយចំនួនតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួន ណាត ហើយតែនៅមួយចំនួនទៀត មិនទាន់បានកែទេ ។ ការធ្វើបែបនេះនាំឲ្យមានទំនាស់កើតឡើង ឬ ការមិនចុះសម្រុងគ្នានៅក្នុងការ ប្រើប្រាស់អក្សរ ខ្មែរ នាំឲ្យមានវិបត្តិកើតឡើង ។

លោកគ្រូ អ្នកគ្រូ លើកឡើងថា កាលណាអក្សរវិបត្តិនាំឲ្យជាតិមានវិបត្តិដែរ ដូចកំណាព្យស្តីពី អក្សរខ្មែររបស់សម្តេច សង្ឃរាជជួនណាត អក្សរវិបត្តិជាតិវិបត្តិ ។ ពួកគាត់សំណូមពរឲ្យគ្រឹះស្ថាន បោះពុម្ពផ្សាយជួយកែតម្រូវឡើងវិញផង ឲ្យស្របតាមសារាចរណែនាំនាឆ្នាំ ២០០៦ ។

រហូតមកដល់ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ២០១០ នេះ ខ្មែរស្ថាបនា ព្យាយាមសុំការពន្យល់ពីមន្ត្រីពាក់ព័ន្ធ ដែរតែមិនអាចទាក់ទងបាន ៕​



ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​បាល់​ទាត់​ស្រ្តី​អាយុ​ក្រោម​១៨​ឆ្នាំ​លើក​ទី១​ ឆ្នាំ២០១០ - 6/09/2010 បើកអានៈ 69
អាចារ្យ​២​នាក់​ត្រូវ​បាន​​ចោទ​ប្រ​កាន់​​ថា បាន​កិប​គេង​លុយ​​​​សម្រាប់​ទុក​កសាង​​​វត្ត​ - 2/09/2010 បើកអានៈ 270
ទឹកលូសំអ៊ុយ​ដែល​នៅ​ក្រោយ​សាសា​គរុកោសល្យ​កំពុង​បង្ហូរ​ចូល​ស្ទឹង​សិរី​សោភ័ណ​ រង​នូវ​ការ​ប៉ះ​ពាល់​បរិស្ថាន​គួរ​ឲ្យ​ព្រួយ​បារម្ភ - 27/08/2010 បើកអានៈ 173
កិច្ចប្រជុំ​សាមញ្ញលើកទី១៥​របស់​ក្រុម​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ - 27/08/2010 បើកអានៈ 103
សេចក្តី​ប្រកាស​ព័ត៌មាន - 25/08/2010 បើកអានៈ 272
មន្ត្រី​យោធា​នៃ​យោធ​ភូមិ​ភាគ​ទី៥​ជួរ​មុខ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​រថយន្ត​ដឹក​ទំនិញ​រត់​ពន្ធ​បាន​មួយ​យប់​ រួច​ដោះ​លែង​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ ២លាន.២សែន​រៀល - 25/08/2010 បើកអានៈ 171
ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​​ប៉ែត​​រិះ​គន់​​ទៅ​​លើ​​អាជ្ញា​​ធរ​​ក្រុង​ និង​​ប៉ូលីស​​អន្តោ​ប្រ​វេសន៌​ថា​​នៅ​​បន្ត​​លក់​​សំ​បុត្រ​​ចូល​ផ្សារ​ឡុង​​ក្លឿ​​ប្រទេស​ថៃ - 24/08/2010 បើកអានៈ 144
ប្រធាន​ប៉ុស្តិ៍​ប៉ូលីស​អន្តោរប្រវេសន៌​នៅ​ច្រក​អន្តរ​ជាតិ​ ដូង ស្រុក​កំរៀង ធំក្លិន​មិន​ស្រួល - 21/08/2010 បើកអានៈ 296
ប៉េអឹម​ផ្ទៃ​ប្រទេស​ចាប់​រថ​យន្ត​ដឹក​ឈើ​គ្រ​ញូង​បង្កប់​ក្រោម​អេត​ចាយ - 21/08/2010 បើកអានៈ 111
តុលាការកំពូល​​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​អនុវត្ត​សាល​ដីការ​​ដី​មួយ​កន្លែង​នៅ​ចំណុច​ផ្សារ​ត្រី​​បាញ់ឡេង ដោយ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ប្រជា​ពលរដ្ឋ - 14/08/2010 បើកអានៈ 131
សេចក្តីប្រកាសព័ត៌មានៈ សហភាព​អឺរ៉ុប ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត និង​សាស្រ្តា​ចារ្យ​ខ្មែរ​ចំនួន​៣៣រូប ដើម្បី​បន្ត​ការ​សិក្សា និង​បង្រៀន​នៅ​អឺរ៉ុប - 13/08/2010 បើកអានៈ 295
សេចក្តីថ្លែងការណ៍​របស់​លោក​ជំទាវ​ Catherine Ashton តំណាង​ជាន់​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប ក្នុង​ទិវា​អន្តរ​ជាតិ​នៃ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​ពិភព​លោក - 10/08/2010 បើកអានៈ 159
រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​បង្កប់​សាច់​មាន់​ខូច​គុណ​ភាព​ត្រូវ​សមត្ថកិច្ច​​​​ចាប់បាន​ដោយ​មិន​ឃាត់​រថយន្តទុក - 9/08/2010 បើកអានៈ 235
ញត្តិ​សូមឲ្យ​ដោះលែង​ប្រជា​ពលរដ្ឋ​រងគ្រោះ​១២នាក់​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ នៅ​ក្នុង​ឃុំ​អន្លង់​សំណរ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប - 2/08/2010 បើកអានៈ 169
លទ្ធផល​សង្ខេប​នៃ​ការ​ស្រាវ​ជ្រាវ៖ ការសិក្សា​អំពី​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ប្រយោល​មក​ពីឧ​ស្សា​ហកម្ម​កាត់​ដេរ - 19/07/2010 បើកអានៈ 1944
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group