ក្រុមពួកជ្រុលនិយមសៀម ក្នុងជួរដឹកនាំជាន់ខ្ពស់មួយចំនួន និង ក្រុមបាតុករអាវលឿងវង្វេង
ប្រវត្តិសាស្រ្តនៅតែ ចិញ្ចឹមមហិច្ឆតាចង់បានទឹកដីរបស់ខ្មែរដោយគ្មានអៀនខ្មាស និង នៅតែបន្តការតវ៉ាទាមទារ
យ៉ាងងងើល ហើយនៅថ្ងៃទី ១៣ខែ តុលា ពួកគេគ្រោងហែក្បួនម្តងទៀត ។
ការបន្តការតវ៉ាកន្លងមកនេះ (ថ្ងៃទី ១៩ខែកញ្ញា ឆ្នាំ២០០៩)ក្រុមបាតុករអាវលឿងដែលមានអាភីស៊ីត
វេចាជីវ៉ា នាយករដ្ឋមន្រ្តីសៀម នៅពីក្រោយបានលើកគ្នាសម្រុកមកកាន់តំបន់ប្រាសាទព្រះវិហារដើម្បី
កាន់កាប់នៅតំបន់នោះ គឺត្រូវបានអាជ្ញាធរសៀម និង ប្រជាពលរដ្ឋសៀម នៅខេត្ត ស៊ីសាកេត ធ្វើការ
ទប់ស្កាត់ និង បង្រ្កាបរហូតដល់ការប្រើអំពីហិង្សា និង បង្ហូរឈាមជាតិសាសន៍ខ្លួនឯងទៀត ផង បាន
បណ្តាលឲ្យមានអ្នកស្លាប់ និង របួស ជាច្រើន។
ជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះក្រុមពួកជ្រុលនិយមអាវលឿង សៀមដែលរង្វេងប្រវត្តិសាស្រ្ត
វង្វេងផែនទី គ្រោង និង លើកគ្នាមកធ្វើការទាមទារយកដីនៅតំបន់ប្រាសាទព្រះវិហារ ៤,៦ គីឡូម៉ែត្រការ៉េ
និង ដើម្បីកាន់កាប់ តំបន់នោះ ថែមទៀតផង ។
ប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០០៩ ខាងមុខនេះពួកបាតុករ
អាវលឿងជ្រុល និយមសៀម ដែលមានអាភីស៊ីតនៅពីក្រោយគ្រោង នឹង មកធ្វើការតវ៉ាទាមទារយកដីរបស់
ខ្មែរ នៅតំបន់ប្រាសាទព្រះវិហារ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសូងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាពុំអាចសុំការធ្វើ
ការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទ ជាច្រើនដង ពុំមានអ្នកទទួល។ រីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យ
ទីស្តីការគណៈរដ្ឋមន្រ្តីមិនអាចធ្វើការអត្ថាធិប្បាយ បានដោយជាប់រវល់ ។ ចំណែកលោក ឈុំ សុជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទ ពុំមានអ្នកទទួល ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងករបរទេសក៏មិនអាចសុំការអត្ថាធិប្បាយបានដោយទូរស័ព្ទចូល
ពុំមាន អ្នកទទួល។
ចំណែកមន្រ្តីជាន់ខ្ពស់បានឲ្យដឹងថា បើសិនជាក្រុមបាតុករអាវលឿង សៀមព្យាយាមរុលចូលមកក្នុង
ដីខ្មែរនោះ យើង និង ប្រើសិទ្ធិស្វ័យការពារបូរណភាពទឹកដីតាមអនុសាសន៍របស់សម្តេចហ៊ុនសែន ៕ |