/ព័ត៌មាន​ នយោបាយ www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

សម្តេចហ៊ុន សែន ប្រតិកម្មការកោះឥស្សរជនខ្មែរ៦នាក់ កាត់ទោសមេដឹកនាំខ្មែរក្រហម និង
ការផ្តល់ជំនួយដោយភ្ជាប់លក្ខខណ្ឌ

 

ដោយ : រតនា

ភ្នំពេញ
ksn-news.com
08/10/2009
 
 
 
ពិធីចុះហត្ថលេខាទទួលជំនួយពី USAID

      មេដឹកនាំរដ្ឋាភិបាលកម្ពុជា បានមានប្រតិកម្មចំពោះសហចៅក្រមស៊ើបអង្កេតក្នុងសាលាក្តីខ្មែរក្រហម
ចេញលិខិតអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងស្ថាប័នរដ្ឋាភិបាល សភា ព្រឹទ្ធសភាឲ្យចូលធ្វើជាសក្ខីកម្ម
កាត់ទោសពួកអតីតមេដឹកនាំរបបខ្មែរក្រហម ។

      សហចៅក្រមម៉ាក សែលឡឺម៉ុង នៃសាលាក្តីខ្មែរក្រហម បានចេញលិខិតកោះហៅកាលពីថ្ងៃទី២៥
ខែកញ្ញា ឆ្នាំ២០០៩ កោះហៅសម្តេចហេង សំរិន ប្រធានរដ្ឋសភា សម្តេចជា ស៊ីម ប្រធានព្រឹទ្ធសភា និង
ជាប្រធានគណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកអ៊ុក ប៊ុនឈឿន
សមាជិកព្រឹទ្ធសភា លោកស៊ីម កា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ។

      នៅក្នុងលិខិតចេញដោយសហចៅក្រមម៉ាកសែល ឡឺម៉ង់ កោះឥស្សរជនសំខាន់ៗ៦នាក់ ចូលធ្វើជា
សក្ខីកម្មសម្រាប់កាត់ទោសពួកអតីតមេដឹកនាំរបបខ្មែរក្រហមនោះ គឺពុំមានការចូលរួមចុះហត្ថលេខាពី
សំណាក់លោក យូ ប៊ុនឡេង សហចៅក្រមនៃភាគីកម្ពុជាឡើយ ។

      កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ ក្នុងពិធីប្រារព្ធខួបទី៣០ឆ្នាំ នៃធនាគារជាតិ នៃកម្ពុជា នៅឯ
សាលសន្និសីទចតុមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “ព្រឹក
នេះខ្ញុំឃើញនៅក្នុងភ្នំពេញប៉ុស្តិ៍កោះហៅ ប៉ុន្មាននាក់ សម្តេច ជា ស៊ីម សម្តេចហេង សំរិន ឯកឧត្តមគាត
ឈន់ ឯកឧត្តម ហោ ណាំហុង ឯកឧត្តម ស៊ីម កា ឯកឧត្តម អ៊ុក ប៊ុនឈឿន ។ ខ្ញុំមានអារម្មណ៍ប្រតិកម្ម
ដំបូងគិតថា ហេតុអ្វីបានជាហៅដើមចោទទៅធ្វើសាក្សី ពីព្រោះគេដឹងថា អ្នកទាំងហ្នឹង គឺជាអ្នកផ្តួលអាពត
ហើយអ្នកទាំងហ្នឹងគឺជាអ្នកអនុវត្តច្បាប់កាត់ទោសខ្មែរក្រហម ។

      សម្តេចហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា បើធ្វើជាសាក្សីអ៊ីចឹងចុងចោទមិនងាប់ទៅ
ហើយ ព្រោះអ្នកទាំងនោះសុទ្ធតែជាសមាជិកសភា ព្រឹទ្ធសភា សុទ្ធតែជាអនុម័តច្បាប់កាត់ទោសខ្មែរ
ក្រហម ហើយធ្លាប់កាត់ទោសខ្មែរក្រហមនៅកន្លែងហ្នឹង(សាលចតុមុខ) កាត់ទោសប៉ុល ពត អៀង សារី
នៅកន្លែងហ្នឹងទៀតផង អ៊ីចឹងបើហៅទៅជាសាក្សី គឺមានតែទម្លាក់កំហុសឲ្យអានោះទាំងអស់ អ៊ីចឹងធ្វើ
ម៉េចយុត្តិធម៌ទៅ ។

      សម្តេចហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “ខ្ញុំគ្រាន់តែមានអារម្មណ៍ថា អុញគេធ្វើយ៉ាងម៉េចទេ
អាហ្នឹងនីតិវិធីតុលាការគ្រាន់តែបញ្ហាធំបំផុតរបស់ខ្ញុំចាប់ផ្តើមយល់ម៉ាបែបថា ប្រែដើមចោទទៅជាសាក្សី
អ៊ីចឹងវាមិនងាប់អាចុងចោទទៅហើយ ។ ពីព្រោះអ្នកអនុម័តច្បាប់កាត់ទោសខ្មែរក្រហមអ្នកផ្តួលរំលំខ្មែរ
ក្រហមទៅជាសាក្សី បើសិនជាទៅ ទៅសម្លាប់ចុងចោទបណ្តោយ ។ អានេះរឿងទាក់ទងនឹងនយោបាយខ្ញុំ
ធ្វើអត្ថាធិប្យាយប៉ុណ្ណឹងចុះ...” ។

      លោកទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាសមាជិកក្រុមព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការ
គណៈរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ថា តាមលោក
យល់ គឺមិនមែនជាប្រតិកម្មរបស់សម្តេច ហ៊ុន សែនទេ គ្រាន់តែជាចំណាប់អារម្មណ៍របស់សម្តេច
ហ៊ុន សែន លើប្រព័ន្ធយុត្តិធម៌ ហើយបង្ហាញនូវការគោរពយុត្តិធម៌ចំពោះជនជាប់ចោទ ហើយជាសីលធម៌
របស់សម្តេចហ៊ុន សែន ជាអ្នកឈ្នះ ។

      លោកទិត សុធា បានបញ្ជាក់ថា ការកោះអញ្ជើញសាក្សីបន្ថែមឲ្យចូលធ្វើជាសក្ខីកម្មបន្ថែមពីសំណាក់
ចៅក្រមស៊ើបអង្កេតអន្តរជាតិ ម៉ាកសែល ឡឺម៉ុង គឺធ្វើឡើងពុំបានគ្រប់លក្ខណៈទេ គឺការកោះអញ្ជើញសាក្សី
បន្ថែមនោះ ធ្វើឡើងដោយឯកតោភាគី (សហចៅក្រមម៉ាកសែល ឡឺម៉ុង) ឯភាគីសហចៅក្រមជាតិពុំបាន
ឯកភាពទេ ពីព្រោះសាលាក្តីខ្មែរក្រហមមានបទបញ្ជាផ្ទៃក្នុងត្រឹមត្រូវ ក្នុងការប្រតិបត្តិការងារ ហើយការ
សម្រេចចិត្តណាមួយដែលអាចទទួលយកបានលុះត្រាមានការឯកភាពទ្វេភាគីទាំងជាតិ និងអន្តរជាតិ ។

      លោកទិត សុធា បានបញ្ជាក់ទៀតថា ពួកគាត់បានផ្តួលរំលំរបបខ្មែរក្រហម ហើយបន្ទាប់មកបាន
បង្កើតឲ្យមានតុលាការបដិវត្តន៍កម្ពុជា ដើម្បីកាត់ទោសប៉ុល ពត អៀង សារី ១៥ ខែសីហា ឆ្នាំ១៩៧៩
ហើយប៉ុល ពត អៀង សារី ត្រូវតុលាការកាត់ទោសប្រហារជីវិត ។ លោកបន្តទៀតថា ឥស្សរជនទាំង
នោះបានអនុម័តឲ្យមានច្បាប់កាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមចូលរួមដោយអង្គការ
សហប្រជាជាតិ ។

      ដោយឡែកទាក់ទងនឹងទង្វើរបស់បរទេសមួយចំនួនទៀតសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃ
ទី៨ ខែតុលា ឆ្នាំ២០០៩ បានត្អូញត្អែរពីអង្គការរូបិយប័ណ្ណអន្តរជាតិ បានដាក់លក្ខខណ្ឌជាច្រើនឲ្យរដ្ឋា
ភិបាលមុននឹងស្ថាប័នទាំងនោះទម្លាក់ថវិកាជំនួយ ប្រាក់កម្ចីផ្សេងៗទៀត ។

      សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា “សព្វថ្ងៃនេះមានការពិបាកទៅវិញទេ ខាងធនា
គារពិភពលោកក្តី IMF ក្តី ប្រទេសនេះ ប្រទេសនោះក្តី មកចាប់ខ្ញុំឲ្យស្តាប់បង្គាប់ច្រើនពេកហើយ បើ
ប្រៀបធៀបទៅនឹងជំនាញការវៀតណាមដែលគេចាត់ទុកយើងក្រោមអាណានិគមវៀតណាម បែរជាយើង
មានឯករាជ្យច្រើនជាងថ្ងៃនេះ” ។

      សម្តេចហ៊ុន សែន បានបញ្ជាក់ថា អស់លោកម្ចាស់ជំនួយអន្តរជាតិប្រដៅមេដឹកនាំរដ្ឋាភិបាលកម្ពុជា
តាមចិត្ត។ សម្តេចបន្តទៀតថា កាលកងទ័ពវៀតណាមនៅស្រុកខ្មែរ គឺសម្តេចមានសិទ្ធិធ្វើសេដ្ឋកិច្ចទីផ្សារ
មុនប្រទេសវៀតណាម ហើយពេលនោះជំនួយមកប្រទេសកម្ពុជាមកពីសហភាពសូវៀត... ប៉ុន្តែនេះអធិ
បតេយ្យភាពរបស់កម្ពុជា ជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ហើយពិបាកណាស់ទម្រាំបានដើរដល់កន្លែង
នេះ ។

      សម្តេចហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “ឥឡូវនេះខ្ញុំមានអារម្មណ៍ពិបាកណាស់ នៅពេលដែល
បរទេសសួរម្តងហើយ ម្តងទៀត... ប៉ុន្តែខ្ញុំព្រួយពេលឲ្យលុយមក អាលុយហ្នឹងវាមកដោយកញ្ចប់ចំណង
ទៀត ។ ពីមុនគេថា ខ្ញុំអាយ៉ងវៀតណាមនៅស្រុកខ្មែរខ្ញុំឯករាជ្យ ឥឡូវអ្នកដទៃមក ដូចដាក់អាណានិគម
លើក្បាលឯងអ៊ីចឹង...” ។

      សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលពង្រឹងឯករាជ្យឲ្យច្បាស់ កុំ
អីចេះតែ Yes OK ដែរនោះ ។ សម្តេចបន្តថា ថ្ងៃមុនប្រកាសតែម្តងអត់ទទួលទៀតទេ មិនបាច់ទទួលជំនួយ
ដីធ្លីទេ គឺយកត្រឡប់ទៅវិញទៅ ។ សម្តេចស្វាគមន៍ការចង់រួមចំណែកតែកុំជ្រៀតជ្រែក កុំដាក់សម្ពាធ ។

      សម្តេចហ៊ុន សែន ថ្មីៗនេះ បានប្រតិកម្មចំពោះជំនួយថវិការបស់ធនាគារពិភពលោកដែលជួយរដ្ឋា
ភិបាលលើកំណែទម្រង់ដីធ្លី ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែជំនួយនោះមានលក្ខខណ្ឌ
សាំញ៉ាំច្រើនពេក ៕

 

 
 
     

    Bookmark and Share Print
 

ព័ត៌មានទាក់ទង

ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
ក្រុមពួក​ជ្រុល​និយម​សៀម ក្នុង​ជួរ​ដឹក​នាំ​ជាន់ខ្ពស់​មួយ​ចំនួន និង ក្រុម​បាតុករ​អាវលឿងវង្វេង​​...
Phnom Penh , 9/10/2009 , Sopheap
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
ក្រុមស្វែងរកយុត្តិធម៌បកអាក្រាត មេដឹកនាំគណបក្សសិទ្ធិមនុស្ស
មន្ត្រី​នគរបាល​ជាន់ខ្ពស់​ថ្នាក់​ឧត្តម​សេនីយ៍​២១​នាក់ ត្រូវ​ដាក់​​ឲ្យ​ចូល​និវត្តន៍
ព័ត៌មាននយោបាយ ផ្សេងទៀត à
លោក ហោ ណាំហុង ចាំមើល ពេលវេលាចូលធ្វើជា...
លោក ហោ ណាំហុង ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរ ជាតិនៃព្រះរាជា ណាចក្រកម្ពុជាដែល...
Phnom Penh , 9/10/2009 , Loeuk Smey
ពុំមានឩបសគ្គដល់ការកាត់ ទោសខៀវ សំផន និង...
គន្លឹះសម្រាប់អ្នកដាក់ពាក្យបណ្តឹង សុំតាំងខ្លួនជា...
បង្កើតតុលាការព្រហ្មទណ្ឌ អន្តរជាតិ ដើម្បីឈានទៅរក ភាពយុត្តិធម៌ ជូនជនរងគ្រោះ
ព័ត៌មានសាលាក្តីខ្មែរក្រហម ផ្សេងទៀត à
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com