/ព័ត៌មាន​ សង្គម www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

ដាច់ខ្សែកាបបែកបាក់ក្បាលនាគនៅរង្វង់មូលក្បាលថ្នល់

 

By : Sophall

Source: Phnom Penh ksn-news.com
28/ 08 / 2009
 
 
 
ក្បាលនាគនៅរង្វង់មូលក្បាលថ្នល់ត្រូវបាក់បែកដោយសារដាច់ខ្សែកាប
 
        ប្រជាពលរដ្ឋជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលក្បាលថ្នល់ ស្ទើរតែរៀងរាល់ថ្ងៃ មាន
ការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង នូវអ្វីដែលជាសកម្មភាពរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ដែលបាន
ទទួលខុសត្រូវ និងម៉ៅការពីសាលាក្រុង កាត់រូបសំណាកក្បាលនាគប្រវត្តិសាស្ត្រ ដែលគេបានកសាងក្នុង
អំឡុងសម័យអាណានិគមបារាំង បានស្ទូចដោយធ្វេសប្រហែស ធ្វើឲ្យដាច់ខ្សែកាបបាក់បែកក្បាលនាគ ។
ហេតុការណ៍នេះ បានកើតមានឡើងតាំងពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ នៅ
ចំណុចរង្វង់មូលក្បាលថ្នល់ ព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

        សាក្សីនៅកន្លែងកើតហេតុបាននិយាយថា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង
១០ គេបានឃើញកម្មករក្រុមហ៊ុនឯកជនមួយក្រុមបាននាំគ្នាឡើងលើក្បាលនាគប្រវត្តិសាស្ត្រ ដើម្បីវាយ
សសរស្តម្ភទាំង៤ ដើម្បីកាត់ក្បាលនាគ ។ នៅម៉ោងប្រហែលជា២រសៀល កម្មករទាំងនេះកំពុងតែនាំគ្នា
យកម៉ូទ័រកាត់ដែកសសរ តែមិនទាន់មានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ។

        សាក្សីរូបនោះបានបញ្ជាក់ថា រហូតដល់ម៉ោង២០និង៣០នាទី ទើបប្រជាពលរដ្ឋទាំងអស់មាន
ការភ្ញាក់ផ្អើល ដោយសារតែការស្ទូចយករូបសំណាកក្បាលនាគប្រវត្តិសាស្ត្រ ដោយធ្វេសប្រហែស ខ្វះការ
ប្រុងប្រយ័ត្ន និងទទួលខុសត្រូវ បានធ្វើឲ្យអន្តរាយ ស្ទើរតែទាំងស្រុង ។ ប្រជាពលរដ្ឋមានការសោកស្តាយ
យ៉ាងខ្លាំង ហើយពួកគាត់ទម្លាក់កំហុសថា ទង្វើនេះក្រុមហ៊ុនត្រូវទទួលខុសត្រូវ ពីព្រោះក្រុមហ៊ុនបានម៉ៅ
ការផ្តាច់មុខយ៉ាងច្បាស់លាស់ជាមួយសាលាក្រុងភ្នំពេញ ។

        ផ្អែកតាមការបំភ្លឺពីប៉ូលិសចរាចរនៅកន្លែងកើតហេតុ បាននិយាយថា រឿងបំផ្លិចបំផ្លាញខាងលើ
គេគ្មានជំនឿទេថា សាលាក្រុង ហ៊ានចាត់ការលើក្រុមហ៊ុនដែលបានបំផ្លាញសម្បត្តិបេតិកភណ្ឌនោះឡើយ
។ ការអះអាងបែបនេះព្រោះគេយល់ថា ក្រុមហ៊ុនណាមួយដែលអាចរកស៊ីជាមួយសាលាក្រុងបាន ទាល់
តែខ្សែស្រឡាយ ឬក៏បក្ខពួកគេដែលអាចមានសិទ្ធិធ្វើកិច្ចការអស់ទាំងនេះបាន ។ មិនទាន់មានប្រតិកម្មណា
មួយពីសាលារាជធានីនៅឡើយ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ៕

 
 
     

    Bookmark and Share Print
 

ព័ត៌មានទាក់ទង

សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅទីស្តីការគណៈរដ្ឋ មន្ត្រីបណ្តោះអាសន្ន នៃក្រ...
Phnom Penh , 9/10/2009 , Ratana
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
មាន​គេ​សង់​ស្ពាន​កម្ពុជា​-​សៀម​តាម​ច្រក​របៀង​ឆ្លង​ដែន​ខុស​ច្បាប់​​នៅ​​ចំណុច​ផ្កាយ៥
បើកយុទ្ធនាការផ្សព្វផ្សាយវិធាន ការទប់ស្កាត់...
ព័ត៌មានសង្គម ផ្សេងទៀត à
បើកឡានចុះចំណោត បុកម៉ូតូ អូសមនុស្ស៣នាក់ ចូលក្រោមឡាន
មនុស្សចំនួន៣នាក់ រងគ្រោះដោយឡានបើកបុក ម៉ូតូពីក្រោយ ខណៈពេលដែលឡានមួយគ្រឿងចុះ ចំណោតផ្លូវលេខ២២១ សង្កាត់ផ្សារ...
Phnom Penh , 9/10/2009 , Ratana
ម៉ូតូ ២ គ្រឿង បុក​គ្នា​ធ្វើ​ឲ្យ​មនុស្ស ស្លាប់ ២នាក់ របួស​ធ្ងន់​ម្នាក់
អ៊ីយ៉ានដាយបុកមនុស្ស២នាក់ ស្លាប់នៅ...
ប៉ូលិសព្រហ្មទណ្ឌ ខណ្ឌដង្កោ ចាប់ឃាត់ខ្លួនស្រី២នាក់
ព័ត៌មានសន្តិសុខ ផ្សេងទៀត à
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com