/ព័ត៌មាន​ សង្គម www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

បើកយុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកនៅក្រុងតាខ្មៅ

 

ដោយ : ម៉េង សែ

ភ្នំពេញ
ksn-news.com
09/10/2009
 
លោក ជឹម សុខខុន អភិបាលរងខេត្តកណ្តាល
 
ពិធីប្រគល់មួកសុវត្តិភាព

      នៅក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី៩ តុលា មានការរៀបចំពិធីយុទ្ធនាការផ្សព្វផ្សាយវិធាន
ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពលោក ជឹម សុខខុន អភិបាលរង ខេត្ត
កណ្តាល លោក នូ សាខន អភិបាលរង ក្រុងតាខ្មៅ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនទៀត។

      លោក នូ សាខន អភិបាលរងក្រុងតាខ្មៅបានមានប្រសាសន៍ថា ពិធីបើយុទ្ធការផ្សព្វផ្សាយវិធាន
ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះគឺស្របពេលដែលសភាពការណ៍របស់សង្គមជាតិបាន
និងកំពុងតែបោះជំហានយ៉ាងរឹងមាំលើមាគ៌ាសន្តិភាពស្ថិរភាពនយោបាយ ការរីកចម្រើននៃសេដ្ឋកិច្ច ការ
សាមគ្គីភាព ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស
ការគោរពច្បាប់ ដោយយកអភិបាលកិច្ចល្អធ្វើជាស្នូល និងការអភិវឌ្ឍ លើគ្រប់វិស័យប្រកបដោយចីរភាព
ហើយត្រូវទទួលបានការគាំទ្រ និងជួយឧបត្ថម្ភពីសហគមន៍ជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់ក្រោមការដឹក
នាំដ៏ឈ្លាសវៃប៉ិនប្រសប់ និងការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

      ដោយឡែកនៅក្រុងតាខ្មៅដោយមានការដឹកនាំណែនាំផ្ទាល់ពីលោកអភិបាលខេត្តបានធ្វើអោយមន្រ្តី
រាជការគ្រប់លំដាប់ដាក់ថ្នាក់លិខិតប្រឹងប្រែងបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់រួមចំណែកយ៉ាងសកម្មក្នុង
ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានលទ្ធផលល្អជា
បន្តបន្ទាប់ញុំាងអោយក្រុងតាខ្មៅមានការប្រែប្រួលរីកាចម្រើនលើគ្រប់វិស័យទាំងជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ និងទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន។ជាក់ស្តែងរយៈពេល៩ខែដើមឆ្នាំ
នេះថ្វីដ្បិតតែបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៥៤លើកដែលបណ្តាលអោយស្លាប់មនុស្សចំនួន៣ នាក់
របួស២៣នាក់ ស្រី១២នាក់ និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនមួយចំនួន ប៉ុន្តែយើងបង្រ្កាបរាល់បទ
ល្មើសបានចំនួន៥២លើកឃាត់ខ្លួនជនសង្ស័យបានចំនួន៨៧នាក់ក្នុងនោះស្រី១០នាក់ចាប់ខ្លួនតាមដីកា៤នាក់
កសាងសំនុំរឿងបញ្ជូនទៅតុលាការបានចំនួន៧២ករណី។ជារួមរាល់បទល្មើសដែសកើតឡើងត្រូវបាន
កម្លាំងសមត្ថកិច្ចយើងទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ
ប្រសើរ។

      លោកបានបន្តទៀតថា ទន្ទឹមនឹងនេះបញ្ហាដែលគួរយកចិត្តទុកដាក់ និងគួរអោយកត់សម្គាល់នោះគឺ
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន១៤៨លើក ប្រៀបនឹង៩ខែដើមឆ្នាំ២០០៨ កើនឡើង៨០លើក
បណ្តាលអោយស្លាប់មនុស្ស១៦នាក់ស្រី៦នាក់របួស២៤១ នាក់ស្រី៤៣នាក់ខូចខាតរថយន្ត៤២គ្រឿងម៉ូតូ
២០១គ្រឿង រ៉ឺម៉ក៥គ្រឿង។ករណីនេះបានកើតឡើងនៅគ្រប់សង្កាត់ទាំង៦ទូទាំងក្រុងតាខ្មៅ។

      ពីធីយុទ្ធនាការនេះដង្ហែជាក្បួនឆ្លងកាត់ផ្លូវសំខាន់ៗក្នុងក្រុងតាខ្មៅដែលត្រូវប្រកាសបើកដោយលោក
អភិបាលរងខណ្ឌខេត្តកណ្តាលគឺប្រារព្ធធ្វើឡើងដោយមានឆន្ទៈដ៏មោះមុតចូលរួមចំណែកអនុវត្តតាម
អនុសាសន៍ដ៏ថ្លាថ្លៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជា ដែលស្ទើតែគ្រប់វេទិកាសម្តេចតែងតែអំពាវនាវអោយគ្រប់អាជ្ញាធរមាន
សមត្ថកិច្ចមន្រ្តីរាជការប្រជាពលរដ្ឋ សិស្សនិស្សិត គ្រប់លំដាប់ថ្នាក់ គ្រប់ស្រទាប់ ក្នុងសង្គម ត្រូវតែគោរព
និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានល្អ និងជាប់ជានិរន្តរ៍។ ប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចបាន
បញ្ជាក់យ៉ាងច្បាស់ថា “ គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង”៕

 

 
 
     

    Bookmark and Share Print
 

ព័ត៌មានទាក់ទង

សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅទីស្តីការគណៈរដ្ឋ មន្ត្រីបណ្តោះអាសន្ន នៃក្រ...
Phnom Penh , 9/10/2009 , Ratana
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
មាន​គេ​សង់​ស្ពាន​កម្ពុជា​-​សៀម​តាម​ច្រក​របៀង​ឆ្លង​ដែន​ខុស​ច្បាប់​​នៅ​​ចំណុច​ផ្កាយ៥
បើកយុទ្ធនាការផ្សព្វផ្សាយវិធាន ការទប់ស្កាត់...
ព័ត៌មានសង្គម ផ្សេងទៀត à
បើកឡានចុះចំណោត បុកម៉ូតូ អូសមនុស្ស៣នាក់ ចូលក្រោមឡាន
មនុស្សចំនួន៣នាក់ រងគ្រោះដោយឡានបើកបុក ម៉ូតូពីក្រោយ ខណៈពេលដែលឡានមួយគ្រឿងចុះ ចំណោតផ្លូវលេខ២២១ សង្កាត់ផ្សារ...
Phnom Penh , 9/10/2009 , Ratana
ម៉ូតូ ២ គ្រឿង បុក​គ្នា​ធ្វើ​ឲ្យ​មនុស្ស ស្លាប់ ២នាក់ របួស​ធ្ងន់​ម្នាក់
អ៊ីយ៉ានដាយបុកមនុស្ស២នាក់ ស្លាប់នៅ...
ប៉ូលិសព្រហ្មទណ្ឌ ខណ្ឌដង្កោ ចាប់ឃាត់ខ្លួនស្រី២នាក់
ព័ត៌មានសន្តិសុខ ផ្សេងទៀត à
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com