ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខ
បូរីសឡា ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់ កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២១ និង
៤០ នាទី យប់ថ្ងៃទី ៨ខែ តុលា ឆ្នាំ២០០៩ ដោយសារតែម៉ូតូ ២ គ្រឿងបានបើកបុកទាំងកណ្តាលយប់បាន
បណ្តោយឲ្យមនុស្ស១នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ២ នាក់ទៀតរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅ
កាន់មន្ទីរពេទ្យក្រោយមកស្លាប់ម្នាក់ ។
មន្រ្តីប៉ូលិសចរាចរជើងគោកបាននិយាយថា ម៉ូតូម៉ាកហុងដា c125 ពាក់ស្លាកលេខខេត្តកណ្តាល
1C-5655 បើកបរ ដោយឈ្មោះ រុន ធារិទ្ធិ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត
ក្រុមហ៊ុន ដឹកអ្នកដំណើរហួរ លាន សព្វថ្ងៃ ស្នាក់នៅផ្ទះលេខ ៥៨០ ភូមិ ជ័យឩត្តម ឃុំសំរោងធំ ស្រុក
កៀនស្វាយ ខេត្តកណ្តាល ។អ្នករួមដំណើរម្នាក់ទៀតឈ្មោះទូច វណ្ណា ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរលក់
ដូងនៅវត្តសំពៅមាស ស្នាក់ភូមិដក់ពរ ឃុំបឹងក្រាញ់ស្រុក សំរោង ខេត្តតាកែវ ។អ្នកទាំង២នាក់បានធ្វើដំណើរ
តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្រ្ចាសគ្នាក៏ត្រូវបាន បុកគ្នាជាមួយ
ម៉ូតូ១គ្រឿងទៀតម៉ាក C100 ពណ៌ខ្មៅគ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ខៀវ លាងហេង ភេទប្រុស អាយុ
៣២ ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាតុភូមិ រួមដំណើរជាមួយកូនប្រុសម្នាក់ ឈ្មោះ នាង តុលា ភេទប្រុស
អាយុ ៤ឆ្នាំ ស្នាក់នៅ ភូមិព្រែកជីសាក សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីប៉ូលិសរូបនោះបានបន្ថែមថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភាគីម៉ូតូ C100ស្លាប់នៅ
កន្លែងកើតហេតុ រីឯ កូនប្រុសស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនឈ្មោះ ចាន់ វ៉ែន ឈ្មោះ
នាង តុលា ។រីឯភាគីម៉ូតូ c125 អ្នករួមដំណើររបួសធ្ងន់ ម៉ូតូទាំង២ខូចខាត យ៉ាងធ្ងន់ធ្ងរដូចគ្នា ។ មូល
ហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីម៉ូតូ c125 បើកបរលឿន មិនប្រកាន់ស្តាំ របស់
ខ្លួនដែលជាដើមហេតុធ្វើឲ្យអ្នកដទៃគេមានគ្រោះថ្នាក់ដោយសារតែខ្លួនឯង ៕
|