មនុស្សចំនួន៣នាក់ រងគ្រោះដោយឡានបើកបុកម៉ូតូពីក្រោយ ខណៈពេលដែលឡានមួយគ្រឿង
ចុះចំណោតផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឡាន និងម៉ូតូជិះគ្នា៣នាក់នោះ
បើកស្របទិសគ្នាចុះចំណោតធ្វើដំណើរពីទិសខាងជើងទៅខាងត្បូង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍
បានកើតឡើងនៅវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ។
រថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B 0090 បើកបរដោយស្រីវ័យកណ្តាល
ម្នាក់ ។ នៅពេលឡានចុះចំណោតផ្លូវលេខ២២១ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រហម
ពាក់ស្លាកលេខភ្នំពេញ ១M ៨២៨៩ ជិះគ្នា៣នាក់ (ប្តី ប្រពន្ធ កូនស្រី) ។ ឧប្បត្តិហេតុរថយន្តបុកម៉ូតូពី
ក្រោយ បណ្តាលឲ្យឈ្មោះអាត អ្នកបើក(ប្តី)រងរបួសធ្ងន់ បាក់ចង្កេះ បែកក្បាល និងរបួសលើរាងកាយនៅ
កន្លែងផ្សេងទៀត ឯជនរងគ្រោះម្នាក់ទៀតឈ្មោះថា រងរបួសត្រង់មុខ ដៃ ជើង និងកូនស្រីឈ្មោះតី អាយុ
៧ឆ្នាំ របួសជើង ខ្លួន និងក្បាល ។ |