ក្នុង MTV ដែលថតមួយថ្ងៃពី៥០ ទៅ៦០បទចម្រៀង ព្រោះវាហត់នឿយ ។
តារាភាពយន្ដរូបសង្ហារូបនេះ បាននិយាយឱ្យដឹងទៀតថា ខ្ញុំទទួលស្គាល់ថា ខ្លួនឯងចាស់ ដូច្នេះការរាំ
ច្រៀង ហាក់បីដូចជារឹងខ្លួន ដែលឱកាសនេះគួរទុកអោយប្អូនសិល្បករជំនាន់ក្រោយ សាងស្នាដៃវិញ ។
តើការប្រឡូកក្នុងវិស័យសិល្បៈដ៏យូរ បែបនេះ ធ្វើឱ្យតារាភាពយន្ដរូបនេះ នឿយណាយ ឬយ៉ាងណា
លោកយុត្ថារា ឆានី បាននិយាយថា ការប្រឡូកក្នុងវិស័យសិល្បៈរហូតមកដល់ពេល នេះមិនបានធ្វើឱ្យលោក
នឿយណាយនោះទេ ប៉ុន្ដែ ដោយសារមួយរយៈចុងក្រោយនេះ វិស័យសិល្បៈថយចុះ រោងភាពយន្ដត្រូវបិទ
ទ្វារ និងកែធ្វើជារង្គសាល ឬភោជនីយដ្ឋាន បានធ្វើឱ្យអ្នកសិល្បៈមិនសូវមានសកម្មភាពសម្ដែង រួមទាំងរូប
លោកផងដែរ ។
ការប្ដេជ្ញាចិត្ដរបស់សិល្បករ សិល្បការិនី ចំពោះវិស័យនេះនៅតែពុះពារ ដោយលោក ឆានី បាន
និយាយថា ដោយសារទឹកចិត្ដ ស្រឡាញ់សិល្បៈ ទើបចេះតែបន្ដការតស៊ូ បើយើងតស៊ូ ទើបអភិវឌ្ឍបាន ។
បើទោះជាសកម្មភាពសិល្បៈមិនសូវមាន ប៉ុន្ដែតារាភាពយន្ដរូបនេះ រួមនឹងភរិយា ដែលជា តារាភាព
យន្ដដ៏ស្រស់ស្អាតចាប់ពីដើមឆ្នាំ២០០៩ មកពួកគេត្រូវបានអង្គការម៉ារីស្ដុបអន្ដរជាតិ ជ្រើសរើសជាឯកអគ្គ
រដ្ឋទូតសុច្ឆន្ទៈប្រចាំអង្គការនេះ ។ ពេលថ្មីៗនេះទៀតសោត លោក យុត្ថារា ឆានី និងភរិយា ត្រូវបានជ្រើស
តាំងជាអនុប្រធាន សមាគមសិល្បករខ្មែរ ហើយភរិយាបានក្លាយជាអគ្គលេខាធិការសមាគមនេះផងដែរ ។
តារាទាំងពីរដួងនេះ ត្រូវបានគេមើលឃើញ ថា ជាតារាគំរូក្នុងសិល្បៈដោយសារចំណង អាពាហ៍
ពិពាហ៍របស់ពួកគេមិនដែលលេចឭរឿងអាស្រូវម្ដងណាឡើយ។ លើសពីនេះពួកគេ មានបុត្រីដ៏ស្រស់ស្អាត
និងគួរឱ្យស្រឡាញ់ទៀតផង ។ តើពេលណាពួកគេមានគម្រោង យកបុត្រម្នាក់ទៀតហ្ន៎ ប្រិយមិត្ដចង់ដឹង
ទេ ? តារាភាពយន្ដជើងចាស់រូបនេះ បាននិយាយឱ្យដឹងថា លោកមិនទាន់មានគម្រោងយកបុត្រម្នាក់ទៀត
នោះទេ ហើយក៏មិនកំណត់ ពេលណាជាក់លាក់នឹងយកបុត្រម្នាក់ទៀតដែរ ៕ |