/ព័ត៌មាន​ សិល្បៈ www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី

 

ដោយ៖ គង់ លាងហួរ

ទស្សនាវដ្តី សោភ័ណ
www.ksn-news.com
១០/១០/០៩
 
ស្រីស្រស់ធ្មេញជំពើស ផូ មុនីពៅ ដែលកំពុងបណ្ដែតខ្លួនលើវិថីសិល្បៈ ហាក់មិនទាន់រកនូវនិស្ស័យ
ស្នេហ៍ ជាក់លាក់នៅឡើយ បើទោះបីជាមានបុរសជាច្រើន តែងតែលែបខាយ ឌឺដង ដើម្បីទទួលបានសេចក្ដី
ស្នេហាពីនាងក្ដី ប៉ុន្ដែនាងផ្ទាល់​ ទំនងចង់បានដូចពុទ្ធិសែន និង នាងកង្រី...
ស្រីស្រស់ឆ្មេញជំពើស ជូ មុនីពៅ

        តារាធ្មេញជំពើស មានសំឡេងស្រទន់ ទឹកមុខប្រកបដោយ
មន្ដស្នេហ៍នេះ បាននិយាយថា មានបុរសជាច្រើនបានព្យាយាមទាក់
ទងសុំស្នេហ៍ពីនាង ប៉ុន្ដែនាងសង្កេតឃើញថា ពួកគេទាំងនោះហាក់
គ្រាន់តែលែបខាយឌឺដង​ ក្នុងរូបភាពជាព្រាននារីប៉ុណ្ណោះ ពួកគេគ្មាន
ស្នេហ៍ពិតឡើយ ។

        តូចតន់រូបនេះបាននិយាយថា បើនាងជួបស្នេហ៍ពិតនៅថ្ងៃណា
មួយនាងនឹងចូលរោងការភ្លាមមិនចាំបាច់រង់ចាំយូរ មិនចាំបាច់មើល
ចិត្ដគ្នា នាំខាតពេលវេលាច្រើននោះទេ ។

        អ្វីដែលជាការលើកឡើង​ របស់តារារូបនេះ ហាក់បង្ហាញ
ឱ្យឃើញនិស្ស័យស្នេហ៍មួយ ដែលប្រៀបបាននឹងនិស្ស័យស្នេហ៍ពុទ្ធិ
សែន និងនាងកង្រី ម្យ៉ាងក៏ដោយសារស្រស់ស្រីធ្លាប់បែកបាក់ស្នេហ៍
កន្លងមក បន្ទាប់ពីចំណាយពេលយ៉ាងយូរ ដើម្បីសិក្សាចិត្ដគ្នាទៅវិញ
ទៅមកដែរ ។

        ការនិយាយប្រាប់របស់តូចតន់ មិនដឹងពិត ឬយ៉ាងណាឡើយ ព្រោះនាងមានសម្រស់ស្រស់ផូរផង់
បែបនេះ ហើយនិយាយថា មិនមានគូកំណាន់ចិត្ដ ហាក់ដូចជាមិនសម ប៉ុន្ដែជឿ ឬមិនជឿ អាស្រ័យលើមិត្ដ
អ្នកអានទស្សនាវដ្ដី " សោភ័ណ " ពិចារណាដោយខ្លួនឯងចុះ ។

        ប៉ុន្ដែនៅពេលឭសំណួរសួរនាងថា តើក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ស្រស់ស្រីប្រាថ្នាអ្វីខ្លះ ?
ផូ មុនីពៅ បាននិយាយឱ្យដឹងថា នាងប្រាថ្នាឱ្យទទួលបានសេចក្ដីសុខជោគជ័យក្នុងការងារ និងការរកទទួល
ទាន មានបានក្នុងជីវិត ។

        ចុះមិនប្រាថ្នាឱ្យជួបបុរសមានស្នេហ៍ស្មោះទេឫយ៉ាងណា? តារា
ផូ មុនីពៅ បាននិយាយថា នាងក៏សូមអោយជួបបុរសមានស្នេហ៍ស្មោះ
ស្រឡាញ់ក្រុមគ្រួសារ របស់នាងផងដែរ ព្រោះបើគេស្រឡាញ់ នាងតែ
ម្នាក់ឯង មិនគោរពស្រឡាញ់ឪពុក-ម្ដាយ​ នាងក៏មានការពិបាកក្នុងការ
រួមរស់ជាមួយគ្នាដែរ ។

        អ្វីដែលប្រិយមិត្ដអ្នកអានឃើញ កន្លងមកគឺ មានតារាស្រីជាច្រើន
បានបោះ- បង់ចោលសិល្បៈ បន្ទាប់ពីមានស្វាមី ដោយសារបុរសជាស្វា
មីប្រច័ណ្ឌ ចំពោះសកម្មភាពថើប អោបរឹតក្នុងសកម្មភាព សិល្បៈរបស់
ពួកគេ ។ ចុះស្រស់ស្រី​ ដែលកំពុងបម្រើរសជាតិជាពិធីការិនីដ៏មានទេព
កោសល្យ ក្នុងអាជីព រូបនេះគិតដូច ម្ដេចដែរ ?

        ចម្លើយដែលពិតជាឱ្យមិត្ដអ្នកអាន ខកចិត្ដ បានស្ដែងឡើងយ៉ាង
ពិតប្រាកដ ព្រោះស្រស់ស្រីផូ មុនីពៅ បានអះអាងថា នាងនឹងលាឈប់
ពីសិល្បៈ នៅពេលមាន ស្វាមី បើសិនជាស្វាមីតម្រូវ ព្រោះយើង រៀប
ការជាមួយគ្នាទាល់តែយល់ចិត្ដគ្នា ចេះគោរព និងចេះអធ្យាស្រ័យគ្នាទៅ
វិញទៅមក ។

        ឯមុខជំនួញមួយដែលស្ថិតក្នុងក្ដី ប្រាថ្នា របស់នាងគឺ បើកហាង
កាត់សក់ បុរសមួយកន្លែង ប៉ុន្ដែពេលនេះ​ដោយសារមិនទាន់មានដើមទុន
គ្រប់គ្រាន់មុខរបរមួយ នោះមិនទាន់លេចជារូបរាងនៅឡើយ ។

        គេមិនដឹងថាមានទេវបុត្រជិះសេះស រូបណា ដែលអាចផ្គត់ផ្គង់

ដើម្បីឱ្យមុខរបរក្នុង សុបិននេះលេចជារូបរាងបានទេ ។
        តារាស្រីជាច្រើនបានបើកហាងលក់ សម្លៀកបំពាក់ ហាងកែសម្ផស្ស ប៉ុន្ដែ ផូ មុនីពៅ និយាយថា
ហាងទាំងនោះ គេបើកច្រើនហើយ ដូច្នេះជម្រើសបើកហាងកាត់សក់ បុរស ជារបរមួយដែលមិនសូវមាន
តារាណា បើករកស៊ីនៅឡើយ ដូច្នេះជម្រើសមួយនេះ គួរតែទទួលបានជោគជ័យ ។

        ការឈានចូលក្នុងសិល្បៈរបស់ ផូ មុនីពៅ ផ្ដើមពីការប្រឡងជាប់ជាតារាស៊ីកាមេរ៉ាជាងគេ ក្នុងការ
ប្រឡង Freshie boy and girls របស់ក្រុមហ៊ុនទួរគមនាគមន៍មួយ ៕

 

 
     

    Bookmark and Share Print
 
 

 

 

 

 

 

 

 

 

 

 

ព័ត៌មានទាក់ទង

ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
ស្រីស្រស់ធ្មេញជំពើស ផូ មុនីពៅ ដែលកំពុង បណ្ដែតខ្លួនលើវិថីសិល្បៈ ហាក់មិនទាន់រកនូវ និស្ស័យស្នេហ៍ ជាក់លាក់នៅ...
Sophorn Magazine , 10/10/2009 , Kung Leanghua
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
កូន Michael Jackson រៀនហាត់ក្បាច់គុណ ការ៉ាតេដូ ដើម្បីការពារខ្លួន
នីកូល​រី​ឈី​រង​របួស​ដោយ​សារ​ឈ្លោះ​ ជា​មួយ​អ្នក​ថត​រូប​
ព័ត៌មានសិល្បៈ ផ្សេងទៀត à
 
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com