/ព័ត៌មាន​ វប្បធម៌ www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា

ភ្នំពេញ

ដោយ ៖ សុភ័ក្រ្ត

www.ksn-news.com 09 - 10 - 2009
 

    ប្រទេសកម្ពុជា ដាក់ជាបេក្ខភាពសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក(យូណេស្កូ) បន្ទាប់ពី
ប្រទេស​កម្ពុជាខកខានធ្វើជាសមាជិក នៃអង្គការនេះអស់រាប់សិបឆ្នាំមកហើយនោះ ដោយសារតែសង្គ្រាម ។

    លោកឧបនាយករដ្ឋមន្ត្រី​សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ
រាជរដ្ឋាភិបាល​កម្ពុជាមានសមាជិក៩នាក់ទៅចូលរួម​មហាសន្និបាតអង្គការយូណេស្កូ ប្រទេសបារាំងកាលពី
ល្ងាចម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ ។

    លោកឧបនាយករដ្ឋមន្ត្រី​សុខ អាន បានធ្វើសន្និសីទ​សារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
នៅល្ងាចថ្ងៃទី៨ ខែតុលាថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការជាតិយូណេស្កូ
កម្ពុជាដឹកនាំគណៈ​ប្រតិភូទៅចូលរួមក្នុងមហាសន្និបាតលើកទី៣៥ នៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស
ប្រទេសបារាំង ។ ទន្ទឹមមហាសន្និ​បាតទូទៅក៏មានការរៀបចំបោះឆ្នោត​ជ្រើសរើសសមាជិកនៃគណៈ
កម្មាធិការបេតិកភណ្ឌពិភពលោក​ដែលមាន​សមាជិកចំនួន២១ប្រទេស ដែលជារដ្ឋភាគី​នៃអនុសញ្ញា​អន្តរជាតិ
ស្តីពីកិច្ចការពារអភិវឌ្ឍន៍បេតិកភណ្ឌពិភពលោក គឺ​មានចំនួន​១៨៦ប្រទេស ។

    លោកឧបនាយករដ្ឋមន្ត្រី​សុខ អាន មានប្រសាសន៍បញ្ជាក់បន្តទៀតថា នៅក្នុងចំណោម១៨៦ប្រទេស
គឺត្រូវការជ្រើសរើស២១ប្រទេសធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអង្គការ​បេតិកភណ្ឌ
ពិភពលោក ។ នៅឆ្នាំ​២០០៩នេះដែរ ប្រទេសចំនួន១២ត្រូវចប់អាណត្តិ​ចេញពីសមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍ អ៊ីចឹងត្រូវជ្រើសរើស​ប្រទេសចំនួន១២ថ្មីទៀត បំពេញជាសមាជិកទាំង២១ នៃគណៈកម្មាធិការ
អចិន្ត្រៃយ៍វិញ ។

    លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០០៩នេះ មានប្រទេសចំនួន២៩
ចុះ​ឈ្មោះជាបេក្ខភាពក្នុងការជ្រើសរើសជាសមាជិកចំនួន១២បន្ថែមឲ្យគ្រប់ចំនួន២១ប្រទេស ហើយការ
ជ្រើសរើស​សមាជិក១២ប្រទេស គឺត្រូវធ្វើតាមរយៈការបោះឆ្នោត ដែលនឹងប្រព្រឹត្តនៅទីស្នាក់ការអង្គការ
យូណេស្កូនាទីក្រុងប៉ារីស ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ ។

    លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍បញ្ជាក់ទៀតថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៩នេះ
រូបលោកត្រូវឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតយូណេស្កូ ។

    លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍បញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០០៩ កម្ពុជាបាន
ធ្វើសេចក្តី​ថ្លែងការ​ដាក់បេក្ខភាពប្រទេសកម្ពុជា ជាបេក្ខជនដើម្បីចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌ
ពិភពលោក ។

    ប្រទេសកម្ពុជាចូលជាសមាជិកបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៥១ ប៉ុន្តែតាំងពីនោះ​មក​ប្រទេស
កម្ពុជាមិនបានចូលជាសមាជិកគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោកបន្តទៀតទេ អ៊ីចឹងលើកនេះ គឺជា
​លើក​ដំបូង ដែលព្រះរាជាណាចក្រកម្ពុជាដាក់បេក្ខភាពជាផ្លូវការកាលពីខែមីនា ឆ្នាំ២០០៩ ចាប់តាំងពីពេល
នោះមក​កម្ពុជាបានទទួលការបញ្ជាក់ជាបន្តបន្ទាប់​ពីបណ្តាប្រទេសជាមិត្ត បានយល់ថា ប្រទេសកម្ពុជា
ស័ក្តិសមចូលជា​សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺមានប្រទេសចំនួនជាង៨០មកហើយ
បានផ្តល់ចម្លើយ​វិជ្ជមាន ដើម្បីគាំទ្រកម្ពុជាជាបេក្ខភាព​ចូលក្នុងសមាជិកគណៈកម្មាធិការ​បេតិកភណ្ឌ
ពិភពលោក ហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ ប្រទេសជា៨០នោះនឹងបោះឆ្នោតគាំទ្រកម្ពុជា ដើម្បី
ចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក ក្នុងចំណោម២៩ប្រទេសត្រូវរើសយកចំនួន១២
ប្រទេស ហើយក្នុងក្រុមជាមួយកម្ពុជា មាន៥ប្រទេស​ដែល​ត្រូវជ្រើសរើស២ប្រទេសតាមរយៈការបោះឆ្នោត
​ ហើយ៣ប្រទេសទៀតត្រូវធ្លាក់ឆ្នោត ។

    លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាមានសុទិដ្ឋិនិយមជឿជាក់ថា
នឹងជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក(យូណេស្កូ) ពីព្រោះកម្ពុជាបានបញ្ជាក់
ប្រទេសមិត្ត​ថា តាមតាំងពីឆ្នាំ១៩៥១មក​ កម្ពុជាខកខានធ្វើជាសមាជិកអង្គការយូណេស្កូ ហើយប្រទេសខ្លះ
ចូលជាសមាជិកគណៈ​កម្មាធិការបេតិកភណ្ឌពិភពលោកចំនួនពីរលើកមកហើយ ឯកម្ពុជាពុំទាន់​បានចូលទេ
ទើបកម្ពុជាមានការគាំទ្រពី​បណ្តា​ប្រទេស​ជាមិត្ត​ជាង៨០ប្រទេស ។ ចំណុចសំខាន់ជាងនេះទៀត កម្ពុជាត្រូវ
បានគេទទួលស្គាល់ថា មានកេរដំណែល​របស់​បុព្វបុរសមានវប្បធម៌សម្បូរបែបស៊ីជម្រៅ គឺតាមរយៈ
វប្បធម៌អង្គរ ដោយបន្សល់​ទុកនូវបេតិកភណ្ឌពិភពលោកច្រើន​ណាស់ មានប្រាសាទរាប់ពាន់ ទួលបុរាណ
រាប់រយ ស្ពានបុរាណរាប់សិប មានបេតិកភណ្ឌអរូបី សិល្បៈ គ្រប់បែបយ៉ាង កម្ពុជាទទួលបានអភិរក្ស
វប្បធម៌បុរាណបានយ៉ាងជោគជ័យ ដោយសហការជាមួយអន្តរជាតិ ។

    លោកទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាសមាជិកក្រុមអ្នកនាំពាក្យព័ត៌មានប្រតិកម្មរហ័សនៃ
ទីស្តីការ​គណៈរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា គណៈប្រតិភូទៅចូលរួមប្រជុំមហាសន្និបាតយូណេស្កូ
មាន៩នាក់ ដឹកនាំ​ដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌
លោកចាន់ តានី រដ្ឋលេខាធិ​ការទីស្តីការគណៈរដ្ឋមន្ត្រី លោក កឹម រដ្ឋពិសិដ្ឋ ទីប្រឹក្សា និងជានាយក
ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីសុខ អាន លោក ស៊ុំ ម៉ាប់ ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រីសុខ អាន លោកសន
សោភណ្ឌ សមាជិកបម្រុងរបស់ក្រុមប្រឹក្សា​អ្នកច្បាប់ លោក សុខ សូកាន នាយករងខុទ្ទកាល័យគណៈរដ្ឋ
មន្ត្រី ៕

 
 
     

    Bookmark and Share Print
 

ព័ត៌មានទាក់ទង

មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
ប្រទេសកម្ពុជា ដាក់​ជា​បេក្ខភាព​សមាជិក​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក (យូណេស្កូ) បន្ទាប់​ពី​ប្រទេស​​កម្ពុជា ខកខាន​ធ្វើ​ជា​សមាជិក នៃ​អង្គការ​នេះ​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ
Phnom Penh , 9/10/2009 , Sopheak
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
រូបភាព​​ពិធី​​បុណ្យ​​កាន់​​បិណ្ឌ​​នៅ​សហគមន៍​កម្ពុជា​​ក្រោម នៃ​ប្រទេស​​វៀតណាម
រូបថតនៃ​វត្ត​អង្គរ​រាជបូរី
ព័ត៌មាន​ វប្បធម៌ ផ្សេងទៀត à
 
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com