/ព័ត៌មាន​ វប្បធម៌ www.ksn-news.com ផ្តល់ជូននូវព័ត៌មានថ្មីជានិច្ច
Advertisement
 
 

សិល្បៈ វប្បធ៌ម ទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រខ្មែរ និងសាសនា របស់បងប្អូន
រស់នៅ សហគមន៍ខ្មែរកម្ពុជាក្រោម មានជីវិតរស់រវើក

 

ដោយៈSathya

Phnom Penh ksn-news.com
10/09/2009
 
         សមាជិកមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានគណៈកម្មាធិការចង្អុលការភូមិ
ភាគប៉ែកខាងលិច ភាគខាងត្បូង នៃសាធារណៈរដ្ឋសង្គមវៀតណាម បានអះអាងនៅចំពោះមុខមន្ត្រីជាន់
ខ្ពស់រដ្ឋាភិបាលកម្ពុជាថា អក្សរសាស្ត្រ សាសនា វប្បធ៌ម ទំនៀមទម្លាប់ប្រពៃណី និងសិល្បៈ របស់បង
ប្អូនខ្មែរក្នុងសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសវៀតណាម នឹងមិនរលាយបាត់បង់ឡើយ។ ព្រោះ
ថា ត្រូវបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលសង្គមនិយមវៀតណាម ។
 
 
 
 
 
 

         លោកសឺន សុងសឺន សមាជិកមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានគណៈកម្មា
ធិការចង្អុលការភូមិភាគប៉ែកខាងលិច ភាគខាងត្បូង នៃសាធារណៈរដ្ឋសង្គមវៀតណាម មានប្រសាសន៍
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ក្នុងពិធីកាន់បិណ្ឌ នៅសហគមន៍ខ្មែរកម្ពុជាក្រោមកាលពីថ្ងៃ
ទី៥-៦ ខែកញ្ញាថា ប្រពៃណីវប្បធ៌ម ទំនៀមទម្លាប់ សាសនា អក្សរសាស្ត្រ និងសិល្បៈ របស់បងប្អូនខ្មែរ
ក្នុងសហគមន៍ខ្មែរក្រោម នៅប្រទេសវៀតណាម នឹងមិនមានការបាត់បង់ ឬរលុបរលាយសាបសូន្យបាត់
រូបឡើយ ។លោកសឺន សុង សឺន បញ្ជាក់ពីមូលហេតុថា ដោយសារតែនៅ
គ្រប់បណ្តាខេត្តទាំងអស់ របស់សហគមន៍ខ្មែរក្រោម ក្នុងប្រទេសវៀតណាម ត្រូវបានបងប្អូនខ្មែរមាន
ការថែរក្សា និងអភិរក្ស បង្ករឲ្យមានសកម្មភាព រស់រវើក នៅក្នុងពិធីប្រគុំតន្ត្រីផ្សេងៗ នៅក្នុងសហគ-
មន៍ នៅក្នុងពិធីបុណ្យ ឬពិធីមង្គលការផ្សេងៗ ដោយមិនមានការហាមឃាត់ ឬក៏មានការរឹតបន្តឹងពីរដ្ឋ
អំណាច ផ្នែកណាមួយឡើយ ។

         លោកសឺង សុង សឺង បានលើកយកក្រុមសិល្បៈមួយក្រុម នៅខេត្តត្រាវីញ ដែលក្រុមនេះ
បានបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៦៣ មកនោះ គឺក្រុមនេះនៅមានសកម្មភាពរស់រវ៉ើក និងបន្តអាជីព
សម្តែង របស់ខ្លួននៅឡើយមកដល់ពេលនេះ ដោយពុំមានការបាត់បង់ ឬរលាយបាត់រូបនោះដែរ ។ មិន
តែប៉ុណ្ណោះអក្សរសាស្ត្រខ្មែរ ទំនៀម ទម្លាប់ប្រពៃណី សាសនា របស់ជនជាតិខ្មែរ នៅសហគមន៍ខ្មែរ
ក្រោម ក្នុងប្រទេសវៀតណាម គឺនៅរក្សាបានគ្រប់បែបយ៉ាង មិនមានការបាត់បង់នោះឡើយ ដូចជាពិធី
បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ជាដើម។

         ដោយបានឃើញផ្ទាល់ភ្នែកចំពោះការសម្តែងសិល្បៈសម័យ ក៏ដូចជារបាំបូរាណ របស់បង
ប្អូនខ្មែរក្នុងសហគមន៍ខ្មែរក្រោម លោកខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីអ្នកនាំពាក្យ
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា ប្រពៃណី ទំនៀមទម្លាប់ វប្បធ៌ម សិល្បៈពីបុរាណ និងអក្សរ
សាស្ត្រខ្មែរ របស់បងប្អូនខ្មែរក្នុងសហគមន៍ខ្មែរក្រោម ក្នុងប្រទេសវៀតណាម ពិតជានៅមានជីវិត និង
មានសកម្មភាព រស់រវ៉ើកនៅឡើយ ។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី រំពឹងទុកថា ការថែរក្សានូវវប្ប
ធ៌ម ប្រពៃណីសាសនា អក្សរសាស្ត្រ និងសិល្បៈ របស់បងប្អូនខ្មែរក្នុងសហគមន៍ខ្មែរក្រោម និងមានភាព
ប្រសើរឡើងតទៅថ្ងៃអនាគត ជាមួយការជួយជ្រោមជ្រែង ពីរដ្ឋអំណាច នៃសាធារណៈរដ្ឋសង្គមនិយម
វៀតណាម ក្នុងការថែរក្សាកេរ្តិ៍ដំណែលទាំងនេះ ។

         គួរនិយាយប្រាប់ឲ្យដឹងផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំ
ដោយ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីកាន់បិណ្ឌនៅវត្តអង្គររាជបូរី ក្នុងសហ-
គមន៍ខ្មែរក្រោម នាខេត្តត្រាវីញ នៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ គេសង្គេតឃើញមានក្រុម
សិល្បករ-សិល្បការិនី របស់បងប្អូនខ្មែរ ក្នុងសហគមន៍ខ្មែរក្រោម បានលើកយកតន្ត្រីសម័យ ជាពិ-
សេសរបាំប្រពៃណី របស់ខ្មែរ មកសម្តែងជូនដល់គណៈប្រតិភូកម្ពុជា ទស្សនាយ៉ាងជក់ចិត្ត និងប្រកប
ដោយភាពសប្បាយរីករាយ ជាមួយទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការសម្តែង របស់ក្រុមសិល្បករ-
សិល្បៈការិនី របស់បងប្អូនខ្មែរកម្ពុជា ។ ដោយក្រុមសិល្បៈទាំងនោះ បាននាំយកមកសម័យ
ជាពិសេសពីបុរាណ មានដូចជាល្ខោនបាសាក់ ចាប៉ី របាំគោះត្រឡោក របាំព្រះរាជទ្រព្យ ជា
ដើម យកមកសម្តែងបានយ៉ាងល្អឥតខ្ចោះ សម្រាប់ជូនគណៈប្រតិភូកម្ពុជា ទស្សនា ៕

 

 
     

    Bookmark and Share Print
 

ព័ត៌មានទាក់ទង

មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
ប្រទេសកម្ពុជា ដាក់​ជា​បេក្ខភាព​សមាជិក​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក (យូណេស្កូ) បន្ទាប់​ពី​ប្រទេស​​កម្ពុជា ខកខាន​ធ្វើ​ជា​សមាជិក នៃ​អង្គការ​នេះ​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ
Phnom Penh , 9/10/2009 , Sopheak
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
រូបភាព​​ពិធី​​បុណ្យ​​កាន់​​បិណ្ឌ​​នៅ​សហគមន៍​កម្ពុជា​​ក្រោម នៃ​ប្រទេស​​វៀតណាម
រូបថតនៃ​វត្ត​អង្គរ​រាជបូរី
ព័ត៌មាន​ វប្បធម៌ ផ្សេងទៀត à
 
 
 

មតិមិត្តអ្នកអាន

 

 

 

 
 
នយោបាយ à សន្តិសុខ​​​​​​​ និង ​​​សង្គម à សេដ្ឋកិច្ច à
ក្រុមបាតុករ​អាវលឿង​សៀម គ្រោង​ហែក្បួន​មក​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី ១៣ ខែ តុលា
សម្តេចហ៊ុន សែន ប្រតិកម្មការ កោះឥស្សរជនខ្មែរ៦នាក់...
 
សម្តេចហ៊ុន សែន ជំរុញឲ្យបង្រ្កាប ក្មេងទំនើង និងជួយជនរងគ្រោះ ដោយសារព្យុះ
កម្មករដែលបាត់បង់ការងារធ្វើ សម្រេចចិត្តរក...
 
ប៉េអឹមខេត្តស្ទឹងត្រែង រត់ការទូកដឹកឈើប្រណីត ត្រូវប៉េអឹមផ្ទៃប្រទេស ចាប់...
សម្តេចហ៊ុន សែន៖ ក្រុមហ៊ុន ប្រេងណាផ្តល់...
 
     
តារា​ និង​ សិល្បៈ à វប្បធម៌ à អន្តរជាតិ à
ជូ មុនីពៅ មាននិស្ស័យស្នេហ៌ ដូចពុទ្ធិសែននាងកង្រី
យុត្ថារា ឆានី ផ្អាកការសម្តែង រាំច្រៀង
មាន​ប្រទេស​ជាង​​៨០​សន្យា​បោះឆ្នោត​គាំ​ទ្រ​កម្ពុជា​ចូល​ជា​សមាជិក​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ២៥ តុលា
សិល្បៈ វប្បធ៌ម ទំនៀម​ទម្លាប់​​ប្រ​​ពៃ​​ណី អក្សរ​សាស្ត្រ​​ខ្មែរ និង​​សាស​​នា របស់​​បង​​ប្អូន រស់​​នៅ សហគមន៍​​ខ្មែរ​កម្ពុជា​​ក្រោម មាន​ជីវិត​រស់​រវើក
 
ទឹកជំនន់បាក់ផ្លូវស្ពាន ធ្លាក់ចូលក្នុងភក់​ ស្លាប់ជាង៩០នាក់
អូបាម៉ា បានទទួលរង្វាន់ណូបែល សន្តិភាពឆ្នាំ២០០៩
 
     
    អាស័យដ្ឋានៈ
សារព័ត៌មាន ខ្មែរស្ថាបនា និង​ ទស្សនាវដ្តី សោភ័ណ

ចាងហ្វាងៈ វង់ សម័យ

លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
 
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២,ខ័ណ្ឌទទួលគោកភ្នំពេញ

Tel : 023 69 01 447

E-mail : khmersthapana@yahoo.com