ជា​លើកដំបូង​សម្រាប់​ពិភពលោក​ហើយ ដែល​អ្នកជំងឺ​មហារីក​ម្នាក់​ត្រូវបាន​បណ្តុះ​ភ្ជាប់​ឆ្អឹង​ម្រាមដៃ​ធ្វើ​ពី​ទី​តានី​ញ៉ូ​ម ជំនួស​ឲ្យ​ឆ្អឹង​ម្រាមដៃ​របស់ខ្លួន តាមរយៈ​ការប្រើ​បច្ចេកវិទ្យា 3D ។​

​នៅ​ថ្ងៃទី​២៦ មករា វេជ្ជបណ្ឌិត Thipachart Punyaratabandhu ប្រធាន​ផ្នែក​វះកាត់​ឆ្អឹង នា​មន្ទីរពេទ្យ Phramongkutklao ប្រទេស​ថៃ បានបញ្ជាក់​ពី​ព័ត៌មាន​ដែល​ស្ត្រី​សញ្ជាតិ​ថៃ​អាយុ ៣៧ ឆ្នាំ ត្រូវបាន​ប​ណ្តុ​រ​ភ្ជាប់​ឆ្អឹង​ម្រាមដៃ​១​កង់ ត្រូវ​កាត់ចោល ព្រោះ​មាន​ដុំ​ពក​កាច ។​

Loading...

​ជាធម្មតា​ផ្នែក​ឆ្អឹង​ត្រូវ​កាត់ចោល​របស់​អ្នកជំងឺ ត្រូវបាន​គេ​យក​ឆ្អឹងត្រគាក ឬ ខ្នងជើង​មក​ជំនួស ។ ក្នុងករណី​ឆ្អឹង​ម្រាម​វា​ពុំ​អាច​ជំនួស​បានទេ ។ ហេតុនេះ គេ​បាន​ប្រើ​ឆ្អឹង​ទី​តានី​ញ៉ូ​ម ដែល​ផលិតឡើង​តាម​បច្ចេកវិទ្យា 3 D ធ្វើ​ឲ្យ​ម្រាមដៃ​អាច​កម្រើក ប្រើប្រាស់​បាន​ដូច​ធម្មតា ។​

​តាម​នោះ អ្នកឯកទេស​បាន​ថត X-Ray ឆ្អឹង​ម្រាមដៃ រួច​បោះពុម្ព​ដោយ​បច្ចេកវិទ្យា 3D ដោយ​ប្រើ​វត្ថុ​ធាតុ​ទី​តានី​ញ៉ូ​ម ព្រោះ​វា​ស្រាល មាំ ថោក ហើយ​សុវត្ថិភាព ។​

​អ្នកឯកទេស Boonrat វាយតម្លៃថាៈ បច្ចេកទេស​នេះ អាចអនុវត្ត​លើ​ផ្នែក​ឆ្អឹង​ផ្សេងទៀត នៃ​សរីរាង្គ ដោយ​តម្រូវ​ឲ្យ​អ្នកជំងឺ​រង់ចាំ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ៕ ដោយ​៖ សូលី​សា​

456a981880

ប្រភពៈ CEN