គេហទំព័រ The Naked Scientist ដែលជា​គេហទំព័រ​ដ៏​ល្បីល្បាញ​មួយ ខាង​បំណកស្រាយ​វិទ្យាសាស្ត្រ បាន​ស្រាយ​បំភ្លឺ​សំណួរ​ថា ហេតុអ្វី​ពួក​អ​សិរ​ពិស វា​ពុំ​ងាប់​ដោយសារ​ពិស ក្រោយពេល​វា​ខាំ​ហែកហួរ​គ្នា ហើយ “​អ្នកឈ្នះ ស៊ី​អ្នកចាញ់​” ?

​ចម្លើយ​របស់ The Naked Scientist គឺៈ ពិស​របស់​ពស់​ជា​ប្រភេទ​ប្រូតេអ៊ីន​មួយ បង្កើតឡើង​ដោយ​បណ្តា​ដុំ amino acid ។ គ្រា​ដែល​ពស់​លេប​សារធាតុ​ប្រូតេអ៊ីន​ដ៏​ពិសពុល​នេះ ចូលក្នុង​ក្រពះ នោះ​ប្រព័ន្ធ acid និង enzyme វា​នឹង​បំផ្លាញ​សារធាតុ​ប្រូតេអ៊ីន​ពិសពុល​ទាំងនោះ នៅក្នុង​ក្រពះ ។ សារធាតុ​ប្រូតេអ៊ីន​ពិស​ទាំងនោះ វា​នឹង​បង្ក​អន្តរាយ តែ​ក្នុងពេលដែល​វា​ជ្រៀបចូល​នៅក្នុង​ប្រព័ន្ធ​ចរាចរ​ឈាម​ប៉ុណ្ណោះ ។​

The Naked Scientist នៅបាន​បង្ហើប​ប្រាប់ថាៈ ខណៈពេលដែល​ពស់​ពិស​ខាំ​សត្វ​១​ជា​ចំណី​នោះ បណ្តា​កោសិកា​តូចៗ​ជុំវិញ​បំពង់​បង្ហូរ​ពិស​របស់​វា បាញ់​ចូលក្នុង​រន្ធ​បង្ហូរ​នៅក្នុង​ស្នាម​ត្របាក់​ខាំ ។ ហេតុនេះ ធ្វើ​ឲ្យ​វា​ពុំ​ត្រូវបាន​លេប​ចូល​សារធាតុ​ពិស​របស់ខ្លួន​វា​ទេ ។ ម្យ៉ាងទៀត ក្នុងករណី​វា​លេប​ចូល​ក៏ដោយចុះ ក៏​អម្បូរ​អ​សិរ​ពិស​មួយចំនួន វា​អាចមាន​សមត្ថភាព​ប្រឆាំងនឹង​សារធាតុ​ពិស​បាន ។ នេះ​ជា​របៀប​២​យ៉ាង​ធ្វើ​ឲ្យ​អ​សិរ​ពិស​ពុំ​អាច​បំពុល​ខ្លួនឯង​រួច​នោះ ។​

35452435​ពស់វែករនាម​លេប​គ្នា​វា​ទាំង​រស់​

​នៅក្នុង​ការស្រាវជ្រាវ​ពី​ពពួក​ពស់វែក គេ​នៅបាន​រកឃើញថា អ​សិរ​ពិស​នៅក្នុង​អម្បូរ​នេះ វា​មាន​សមត្ថភាព​ប្រឆាំង​ទប់ទល់​នឹង​ជា​ពិស​សរសៃប្រសាទ​បាន ។ តាមរយៈ​ការវិភាគ ADN ព្រមទាំង​ការប្រៀបធៀប​រវាង​ពស់វែក និង​ពពួក​ខ្ទីង​ពស់ (​ជំនាញការ​ស៊ី​ពស់​) នោះ គេ​ឃើញ ADN ពួកវា​ស្រដៀង​គ្នា គឺ​ពួកវា​សុទ្ធ​តែមាន​ម៉ូលេគុល​ស្ករ​ក្នុង​ជាលិកា ដែល​ជួយ​ឲ្យ​វា​ពុំ​ទទួល​នូវ​សារធាតុ​ពិសពុល សរសៃប្រសាទ ។ ហេតុ​នេះឯង ទើប​វា​ប្រឆាំង​បាន​នឹង​ជាតិ​ពិស ។​

​​រីឯ​មនុស្ស សត្វ​ដទៃទៀត សុទ្ធសឹង​មាន ADN ដែល​រំញោច​ជាមួយ​សារធាតុពុល​សរសៃប្រសាទ ទើប​ធ្វើ​ឲ្យ​ពុំមាន​សមត្ថភាព​ប្រឆាំងនឹង​ជាតិ​ពិស​បាន ។​

​ពស់វែក​ជាទូទៅរ​ស់បាន​ប្រហែល ២០ ឆ្នាំ និង​ឃើញ​មាន​ច្រើន​នៅ​អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​ខាងត្បូង ។ ជាតិ​ពិស​របស់​វា​សំខាន់​គឺ សារធាតុ​ពិស​សរសៃប្រសាទ ដែល​វា​នឹងធ្វើ​ការវាយលុក​ភ្លាមៗ​លើ​ប្រព័ន្ធ​សរសៃប្រសាទ ក្រោយពេល​រង​ការ​ខាំ ចឹក របស់​ពស់ ។ រោគសញ្ញា​ពេលនោះ​គឺៈ ព្រិល​ភ្នែក វិលមុខ ងងុយគេង ស្ពឹក​ស្រពន់ គាំងបេះដូង និង​សម្ល​ប់ ។ ប្រសិន​ពុំ​ព្យាបាល​ទាន់ពេលវេលា​នោះ នឹង​បណ្តាល​ឲ្យ​បាត់​បង់ជីវិត ៕ ដោយ​៖ សូលី​សា​

5345435ពស់វែក វា​អាច​ប្រឆាំង​ជាតិ​ពិស ដូចនឹង​ខ្ទីង​ពស់​ដែរ

ប្រភពៈ CEN