​ស្ត្រី​ម្នាក់​បាន​ត្រូវ​ប្រឈមមុខ​ជាមួយ​ហ្វូងមនុស្ស​ពោរពេញ​ដោយ​កំហឹង​១​ក្រុម ក្រោយពី​ស្ត្រី​រូបនេះ ត្រូវបាន​ចាប់បាន​ជាមួយនឹង​វីដេអូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញ​ជនរងគ្រោះ​ជាច្រើន​កំពុង​ងូតទឹក​ក្នុង​សភាព​អាក្រាត ។​

​ស្ត្រី​រស់នៅក្នុង​ខេត្ត Anhui នៃ​ប្រទេស​ចិន រូបនេះ ត្រូវបាន​គេ​ចាប់​ឆែក​ទូរស័ព្ទ​រកឃើញ​មាន​វីដេអូ​បែបនេះ​ជាច្រើន នៅឯ​កន្លែង​អាង​ហែល​ទឹក​សាធារណៈ​មួយ កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ ។​

Loading...

​ស្ត្រី​ជា​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវបាន​បញ្ជាក់ថា​មានឈ្មោះ Li បាន​ប្រាប់​ប៉ូលីស​ថា ជនសង្ស័យ​នេះ​បាន​ចូល​ងូតទឹក​, ប៉ុន្តែ ជំនួស​ឲ្យ​ការចាកចេញ នាង​បាន​ចំណាយពេល​ច្រើន​ម៉ោង នៅលើ smartphone របស់​នាង ។​

​ប៉ូលីស​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ខណៈ​ពេលនោះ អ្នកស្រី Li បាន​សួរ​នាំនូវ​អ្វីដែល​ស្ត្រី​នោះ​កំពុង​ធ្វើ​ជាមួយ​ទូរស័ព្ទដៃ​របស់​នាង​, ហើយ​ជនសង្ស័យ​នេះ ត្រូវ​បង្ខំ​ឲ្យ​ប្រគល់​ទូរស័ព្ទដៃ​របស់​នាង និង​ជា​លទ្ធផល Li បានឃើញ​វីដេអូ​ជាច្រើន​ដែល​ស្ត្រី​រូបនេះ​បាន​លួច​ថត​យ៉ាង​សម្ងាត់ ។​

photo

Li បាន​ប្រាក់​គេឯង​រាល់គ្នា​ពីអ្វី​ដែល​នាង​បានឃើញ ហើយ​ពួកគេ​ក៏​កើត​អារម្មណ៍​តូចចិត្ត​ជាខ្លាំង ។ ប្រឈមមុខ​ជាមួយ​អ្នក​ទាំងនោះ​, ស្ត្រី​នេះ​បាន​ព្យាយាម​ពន្យល់ និង​ប្រាប់​ហេតុផល​ទង្វើ​របស់​នាង​តាម​ត្រង់​ថា នាង​គ្រាន់តែ​កំពុង​ព្យាយាម​ប្រព្រឹត្ត​ទង្វើ​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្តី​របស់​នាង​រីករាយ​ចិត្ត និង​បង្កើន​ជីវិត​ផ្លូវភេទ​របស់​ពួកខ្លួន​ប៉ុណ្ណោះ ។​

Li និង​ភ្ញៀវ​ដទៃទៀត នៅក្នុង​អាង​ហែល​ទឹក​នេះ មិនអាច​ទទួលយកបាន​តាមរយៈ​ការពន្យល់​នេះ​ទេ ។ ដោយ​អ្នកខ្លះ​បាន​សង្ស័យថា ស្ត្រី​រូបនេះ​កំពុង​ធ្វើ​វីដេអូ​បែបនេះ ដើម្បី​លក់​ឲ្យ​គេហទំព័រ​សិច សម្រាប់​ប្រាក់កម្រៃ ។​

​ជា​ចុងក្រោយ ស្ត្រី​កំហូច​នេះ ត្រូវបាន​ឃាត់ខ្លួន និង​នាំទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស​, ទីកន្លែង​ដែល​នាង​ត្រូវ​បង្ខំ​ឲ្យ​លុប​វីដេអូ​ប្រមាថ​ទាំងនោះ និង​សុំទោស​ចំពោះ​ជនរងគ្រោះ​ដែល​នាង​បាន​ថត ។​

​យោងតាម​ប៉ូលីស​, ស្ត្រី​នេះ​មាន​វីដេអូ​ចំនួន ៥ របស់​ភ្ញៀវ​ដែល​កំពុង​ងូតទឹក ។​

​ទោះយ៉ាងណា បណ្តាជន​រងគ្រោះ​បានទាមទារ​ឲ្យ​ប៉ូលីស​កម្ទេច​ទូរស័ព្ទ​របស់​នាង ព្រោះតែ​ពួកគេ​នៅ​បារម្ភ​ថា ស្ត្រី​នេះ​អាចមាន​វីដេអូ​របស់​ពួកខ្លួន​រក្សាទុក​ក្នុង​ទូរស័ព្ទ​របស់​នាង​ទៀត ។​

​ប៉ូលីស​យល់ព្រម ហើយ​ពួកគាត់​ក៏​ធ្វើការ​កម្ទេច​ទូរស័ព្ទ iPhone របស់​នាង​ជាមួយ​ញ​ញូ​រ ។​

​ប៉ូលីស​ក៏បាន​រកឃើញថា ស្ត្រី​នេះ​បាន​ចែករំលែក​រូបភាព​ជាច្រើន ជាមួយ​ប្តី​របស់​នាង ។ ហេតុនេះ ទូរស័ព្ទ​របស់​ប្តី​របស់​ស្ត្រី​នេះ​ក៏​ត្រូវបាន​រឹបអូស និង​ក​ម្ទេ​ចោល​ផងដែរ ៕​