​បើ​ទោះជា​ប្រឹងបិទបាំង​​ទិន្ន​ន័យ​ ​ភាពយន្ត​​រឿង​​​«ឃុនហ្លួង​ព្រះ​ស្ដេចកន​»ត្រូវ​បាន​គេ​អះ​អាង​ថានឹង​ចំណាយ​​រហូត​ដល់​​​​១លាន​ដុល្លារ​យ៉ាងតិ​ច​​ ដោយ​សា​រតែ​រឿង​ទាំង​មូល​ក្រៅ​ពីត្រូវ​ការ​​តួ​អង្គ​ច្រើន ​​សម្ភារៈ​ផលិត​ថ្មី​ទាំង​អស់ ​ក៏ត្រូវ​​ប្រើ​ពេល​​ថត​យូរ​ទម្រាំ​​​ចប់​។ ខ្សែ​រឿង​នេះបាន​​បើក​​សម្ពោធចេញ​ថត​ហើយ កាល​ពី​ថ្ងៃ​ទី​​២៩ ​​មករា នៅ​ភ្នំតាម៉ៅ​ ​​ដោយ​មាន​​​​​​ពិធី​​ក្រុង​ពាលី​យ៉ាង​​អធិកអធម​បំផុត​​​ គឺ​អាច​និយាយ​ថា​មិន​ធ្លាប់​មាន​សម្រាប់​ភាព​យន្ត​ក្នុងស្រុក​។

​​នៅ​ក្នុង​ពិធីសម្ពោធ​​នោះ គេ​មិន​ឃើញ​​មាន​អ្នក​​កាសែត​​ចូល​រួ​ម​កុះ​ករ​​ដូច​គ្នា​នឹង​ពិធី​​​​ក្រុង​ពាលី​​រឿង​របស់​​ផលិត​​ដទៃ​នោះ​ទេ ​​​ប៉ុន្តែ​គេ​ឃើញ​ក្រុ​ម​ហ៊ុន​​LYP របស់​លោក​លី យ៉ុង​ផាត់ ​ដែល​ជា​អ្នកបោះ​ទុន​​ផលិត បាន​អញ្ជើញ​​ផលិតករ តារា​ល្បី​ៗ​ជា​កិត្តិយសនិង​​តារា​សម្ដែង​រហូត​ដល់​​រយ​នាក់។ នៅ​ក្នុងទី​តាំង​​​​​​ដែល​​ធ្វើ​ពិធី​ក្រុង​ពាលី​​នោះ ​មាន​ការ​តាំង​បង្ហាញ​ដោយ​សំណង់​​បន្ទាយ​​​​ឫស្សី ធ្វើ​ពី​ឈើ​​ប្រវែង​​ជា​​​​​​១០០​ម៉ែត្រ​​​និង​មាន​ការដាក់​​បង្ហាញ​​ទ័ព​សេះ ​ទ័ព​ថ្មើ​ជើង ​​​​​​​​តាំងនូវ​​កំាភ្លើង​​ធំ ​ក៏​ដូច​ជា​​​អាវុធយុទ្ធភ័ណ្ឌ​ និង​​សម្ភារៈ​សម្រាប់​ថត​ក្នុង​រឿង​នេះ ​​​​​​​​យ៉ាង​ច្រើន​ស្កេកស្កះ ធ្វើ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​​​​​​​ពី​អ្នក​ចូល​រួម​។ ​ទីតាំង​នោះ ត្រូវ​គេ​អះ​អាង​ថាមិន​ខុសពី​កន្លែង​​​តាំង​ពិព័រណ៌សម្ភារៈ​​​​​​​​​​ក្នុងជំនាន់​​​​ព្រះ​ស្រី​សុគន្ធ​បទ​​សោយ​រាជ្យ​នោះ​ឡើយ​។

Loading...

sd1234--5--2016-01-30ពិធីក្រុងពាលីដែលធ្វើកាលពីថ្ងៃទី២៩ខែមករា ឆ្នាំ​២០១៦(រូបថតដោយ​អ្នក​ស្រី​​ថុង ស៊ីវទៀង )

​អ្នក​ស្រី​​ថុង ស៊ីវទៀង ​​ចាង​ហ្វាង​ផលិតកម្ម​​​ចក្រវាទ្ប​ពេជ្រភាយន្ត​ដែល​ត្រូវ​បាន​​​​អញ្ជើញ​​ឲ្យ​ចូល​រួមនៅ​ក្នុង​ពិធី​នេះ បាន​អះ​អាង​ថា ​​​​​​ពិធីក្រុង​ពាលីថត​​​​​​រឿង​​«​​​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​» ​​​​មាន​ភាព​​អស្ចារ្យ​​​​​​​ខុស​ពី​រឿង​​​​បុរាណ​ផ្សេង​ទៀត ដែល​អ្នក​ស្រី​បាន​​ជួប​។ គ្រាន់​តែ​​​សម្លៀក​បំពាក់តួនិង​កង​ទាហាន ​​ជា​ពិសេស​គឺ​​បន្ទាយទ័ព​ ​ អ្នកស្រី​យល់​ថា​​​​​ត្រូវ​​បាន​ចំណាយ​​​មិន​​តិច​​​​ជាង​ម៉ឺន​ដុល្លារ​នោះ​ឡើយ​​។ ​អ្នកស្រី​​​អះ​អាងថា​ពិធី​នោះ មាន​តារានិង​ភ្ញៀ​វកិត្តិយស​​​ចូល​​រួម​រហូត​​ដល់​​រយ​នាក់ ​ដោយ​ក្រោយ​​​​បញ្ចប់​ពិធី​​ក្រុង​ពាលី ក៏មាន​រៀប​ជា​​ក្បួន​​​​​​​​​​​ហែប្រទក្សិណ​​​​​ដោយ​​កង​ទ័ព​សេះ​​ ទ័ព​ថ្មើ​ជើង ​​​​​ក្រុម​​ឆៃ​យ៉ាំ ​​​​និង​​​ក្បួន​​ថ្មើរជើង​​របស់​តារា​សម្ដែងដែល​ត្រូវ​បាន​តុប​តែ​ខ្លួន​បែប​បុរាណ។​ លោកស្រី​អះអាង​ថា ​​​គ្រាន់​តែ​​ការ​រៀប​ចំ​​​​ពិធី​​​ទទួល​អាហារ​​ជា​ទ្រង់​ទ្រាយ​ធំក៏​​ទំនង​នឹង​​​ចាយ​អស់​ច្រើន​ផងដែរ ​សម្រាប់​​ពិធី​​បើក​ឆាក​ចេញ​ថត​នៅ​ថ្ងៃដំបូង​នោះ​។

អ្នក​ស្រី​និយាយ​ថា​​៖ “​រឿង​ហ្នឹង​មើល​ទៅ​ឡូយ​ម្មង ​ព្រោះ​​​​​​គេ​រៀប​ឆាក​ដូច​​​​​​សម័យ​បុរាណ​អញ្ចឹង គឺ​ថា​​​​​​​​​​​​​​​សម្ភារៈ សម្លៀក​​បំពាក់ ​​សេះ​និង​តួ​សម្ដែង​​ទាំង​អស់ គឺ​​អស់ទាស់​ម្មង ​​​​​ខ្ញុំ​​​​​ថា​រឿង​ហ្នឹង​គ្រាន់​តែ​​​​គឺ​ថា​​​អស់​ច្រើន​ម្មង!”។ អ្នក​ស្រី​បាន​អះ​អាង​ថា​​​​​​​​ក្រុមការងារ​របស់​​ក្រុម​ហ៊ុន​​LYP  ដែល​ជា​អ្នក​ទទួល​វិនិយោគ​ចេញ​ថត​រឿង​នេះ បាន​ប្រាប់​​អ្នក​ស្រី​ថា​​​នឹង​​​​​គ្រោង​ចំណាយ​​​​​ច្រើន​ជាង​​១លាន​​​​​ដុល្លារ ​​ដោយ​​​​​​​​គ្រាន់​តែ​​​​ការ​ចំណាយ​​​​​​​រាយ​រង​​​​​​​​​​មុន​ពេល​ចេញ​ថត​នោះ ​​អស់​ប្រមាណ​​​​ជាង​១០ម៉ឺន​ដុល្លារ​ទៅ​ហើយ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ “​​រឿង​ហ្នឹង​គេ​ប្រាប់​ខ្ញុំ​​​ថា​​ត្រៀម​​​​យ៉ាង​តិច​​​​១លាន​ ហើយ​ខ្ញុំ​មើល​ទៅ​អស់​មែន​ហើយ ព្រោះ​​​រឿង​ហ្នឹង​គ្រាន់តែចំណាយ​សិក្សា និង​រៀប​ចំ​ស្ទីឌីយោ​អី​ហ្នឹង ក៏ខ្ទង់​ម៉ឺន​(ដុល្លារ)ដែរ ​​ជាក់ស្ដែង​ខ្ញុំ​​ទៅ​ក្នុងថ្ងៃ​​​​​​ក្រុង​ពាលី​ហ្នឹង​គឺ​​ខាង​ផលិត​ករ​ប្រាប់​ខ្ញុំ​ថា​​​​​​គ្រាន់តែ​កាម៉េរ៉ា ​​​​​​ទិញ​អស់​ឡើង​​​​១៥ម៉ឺន​ដុល្លារ​!”។ ​

លោក​ ម៉ៅ អាយុទ្ធ ជា​អ្នក​ដំឡើង​​​រឿង​​«​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​» បាន​​​​​​​​​អះ​អាង​ថារឿង​​​​​​នេះ​ពិត​ជា​​​​ចំណាយ​​​អស់​ច្រើន​​​​​ ​ប៉ុន្តែ​លោក​ថា​​មិន​ហ៊ាន​អះ​អាង​ថា​​​១លាន​ដុល្លារឬ​​ប៉ុន្មាន​​ឲ្យ​ច្បាស់​នោះទេ។ លោក​និយាយ​ថា​​​៖ “​​រឿង​ហ្នឹងខ្ញុំ​អត់​ដឹង​ថា​អស់​មួយ​លានឬ​​​​​ប៉ុន្មាន​ម៉ឺន​​កើតទេ ​គឺ​ទាល់​តែ​​​​​​ថត​ចប់បាន​ដឹង​!”​។ យ៉ាង​ណា​ក៏​ដោយលោកធ្លាប់​ព្រលយ​ថា​​ការ​ចំណាយ​ដល់​ខ្ទង់​មួយ​លាន​ដុល្លារ ឬ​លើស​ពី​ហ្នឹង​​​  ​​គឺវា​​​មិន​ចម្លែកនោះ​ទេ ដោយ​សា​រ​តែ​ការ​​​​​ផលិត​រឿង​បែប​ប្រវត្តិសាស្រ្ត​បែបនេះ គឺ​​វា​គួរ​តែ​​​​អស់​ដល់កម្រិត​ណា ទើប​អាច​ទទួល​បាន​គុណភាព​​​​​​​១០០%។ ​

ដក​ស្រង់​​​​​បទ​សម្ភាសន៍​​​ក្នុង​ពេល​​​​​​​បញ្ជាក់​​ប្រាប់​កាល​ពី​​លើក​មុន លោក​និយាយ​ថា៖ “​​​​រឿង​ហ្នឹង​​គឺ​​LYP ​នឹង​ធ្វើ​​​ឲ្យ​ល្អ​ឥត​ខ្ចោះ អញ្ចឹង​​​រឿង​វា​កំណត់​អត់​បាន​ទេ ​​​​​​ម្យ៉ាង​​រឿង​ប្រវត្តិ​សាស្រ្តធំ​អញ្ចឹង គឺបើ​​១​លាន​ដុល្លារ​អី​​ក៏​​​​​​​​​​​​​មិន​ច្រើន​អី​ដែរ ​ព្រោះ​​រឿង​​ហ្នឹង​​ស្អី​ក៏ធ្វើ​ថ្មី​ទាំង​អស់ មិន​មែន​ដូច​រឿង​​​សម័យ​​​ដែល​ត្រូវ​ចំណាយ​តែ​ថ្លៃ​តួ ​​និង​​​ក្រុម​អ្នក​ផលិត​នោះទេ​!”​។ លោក​ម៉ៅ អាយុទ្ធ ​​បញ្ជាក់​ថា​​​រឿង​​ស្ដេច​កននឹង​ចេញ​ថត​​​​​នៅ​បន្ទាយ​ដែល​បាន​សាង​សង់​នៅ​​​​​ភ្នំតាម៉ៅ​ ​​​ បន្ត​បន្ទាប់​​ទើប​ចេញ​ទៅ​ថត​​នៅ​ខេត្ត​សៀម​រាប ​ខេត្ត​កំពង់ចាមនិង​នៅ​​​ស្រុក​កៀន​​ស្វាយ ដោយ​ទីតាំង​ទាំង​នោះ នឹង​ត្រូវ​​​​​​​​​រៀប​​​​​​ចំ​​​​​​​ជា​បន្ទាយ ​ជា​​​​​ភូមិ​​អ្នក​ស្រុកនិង​ជា​​​​​​​​​​ទេសភាព ឲ្យ​ដូចពិត​​ៗ​​​​​នៅ​សម័យ​បុរាណ​ក្នុងជំនាន់​​​​​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ទើប​​ការ​ចំណាយ​មិន​អាច​កំណត់​។ ​លោក​ធ្លាប់​​បញ្ជាក់​ថាតួ​អង្គ​នៅ​ក្នុង​មួយ​រឿង​នេះ ​​​មាន​​ដល់​​រាប់​រយ​តួ ក្នុង​នោះ​សូម្បី​តែ​សេះ​​ធំ​ៗ​ក៏​​ប្រើ​ដល់​​​​១៦​ក្បាល​សម្រាប់​សេះ​​​​​ដែល​បាន​​បង្វឹក​រួចរាល់ មិន​ទាន់​​​​​គិត​ដល់​សេះ​​​​​​​​​​​​​​​​​​​រាយ​រង​​​ជាច្រើន​ទៀត ដែល​​​​ប្រើ​សម្រាប់​​​​​​​ថត​ឈុត​សង្គ្រាម​។

តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺ​​លោក​ទេព រិន្ទដារ៉ូ សម្ដែង​ជា​​អង្គ​ព្រះ​ស្រី​សុគន្ធ​បទ ​និង​​​​​លោក​​​​​​​​រស់ សុភ័ណ្ឌ ​​​ជា​កីឡាករ​ផ្នែក​កាយវប្បកម្ម​ត្រូវសម្ដែង​ជា​​តួ​អង្គ​ព្រះ​ស្ដេច​កន។

គួរ​បញ្ជាក់​ផងដែរ ​រឿងស្ដេច​កន ​​​នឹង​​​និយាយ​ត្រឹម​​​​ប្រវត្តិ​របស់​នាយកន​តាំង​ពី​ចាប់​កំណើត​រហូត​​​​​​ដល់​​បាន​ក្លាយ​ជា​ស្ដេច​សោយ​រាជ្យប៉ុណ្ណោះ  ដោយ​មិន​បាន​​​ឆ្លុះ​បញ្ចាំង​ដល់​​​​​​ឆាក​សង្គ្រាម​​​​ជា​មួយ​​ព្រះបាទ​ច័ន្ទ​រាជា​នោះ​ឡើយ​៕

ruos-sophorn-2016-01-04-2016-01-30កីឡាករ​​​​​​កាយវប្បកម្ម​លោក ​រស់ សុភ័ណ្ឌ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

ប្រភពៈ VOD