​ស្ត្រី​ម្នាក់​បា​នស​ម្រ​ច​ចិត្ត​ធ្វើអត្តឃាត ដោយ​លោត​ពីលើ​ស្ពាន​ចូលក្នុង​ទឹកទន្លេ​១ ក្រោយ​នាង​ជ្រុលដៃ​កាត់ផ្តាច់​លិង្គ​ប្តី​របស់​នាង​ចោល ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​វ័យ ៥០ ឆ្នាំ មកពី​ខេត្ត Sichuan ប្រទេស​ចិន រូបនេះ បាន​ប្រាប់​គេឯង​ថា នាង និង​ប្តី​របស់​នាង​បាន​ឈ្លោះ​គ្នា មុនពេល​នាង​សម្រេចចិត្ត “​គ្រាវ​” គាត់ និង​បណ្តាល​ឲ្យ​គាត់​ស្លាប់ ។​

​ស្ត្រី​រូបនេះ​បាន​ប្រាប់​ប៉ូលីស​ថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​កាត់​ប្រដាប់ភេទ​ប្តី​របស់ខ្លួន គឺ​ដោយសារ​ប្តី​គាត់​បាន​ក្បត់ចិត្ត​គាត់​ទៅ​មាន​លួច​មាន​ស្រី​ថ្មី ខណៈ​គាត់​ធ្លាក់ខ្លួន​ឈឺ ។​

​យ៉ាងណាមិញ ពួក​វេជ្ជបណ្ឌិត​ក៏បាន​បញ្ជាក់ថា ប្តី​របស់គាត់​ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​, ប៉ុន្តែ ពួកគេ​ពុំ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​របួស​របស់​ប្តី​គាត់​ទេ ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Liu ដែល​កំពុង​ដឹក​ឆ្កែ​ដើរ​នៅលើ​ស្ពាន ក្នុងអំឡុងពេល​ហេតុការណ៍​នោះ បាន​ប្រាប់ថា ស្ត្រី​គិត​ខ្លី​នោះបាន​ដើរមក​ជិត​គាត់ និង​និយាយថាៈ “​បងស្រី​, ខ្ញុំ​ត្រូវតែ​ប្រាប់​បងស្រី​រឿង​មួយ​, គឺ​ខ្ញុំ​បានសម្លាប់​ប្តី​របស់ខ្ញុំ​”​។ នាង​បាន​បន្ត​ពន្យល់ថា នៅពេល​នាង​ឈឺ ប្តី​របស់​នាង​បានចាប់ផ្តើម​ជួប​ណាត់​ស្រី​ផ្សេង និង​វាយ​នាង​ជារឿយៗ ហេតុនេះ ដោយ​ឈឺចាប់​ពេក នាង​ក៏​សម្រេចចិត្ត​សម្លាប់​ប្តី តាមរយៈ​ការកាប់​ប្រដាប់ភេទ​គាត់​នេះ​តែម្តង ។​

Liu បាន​សួរ​ទៅ​ស្ត្រី​នោះ​ថា ប្រសិន​នាង​ត្រូវការ​ជំនួយ និង​ប្រសិន​នាង​គួរ​ទាក់ទង​ទៅ​ប៉ូលីស​នោះ ? ប៉ុន្តែ នាង​បាន​និយាយថា រឿងនេះ​មិនចាំបាច់​ទេ ។​

Liu បាន​បន្តថា ស្ត្រី​រូបនេះ បាន​បន្ត​ដើរ ប៉ុន្តែ ភ្លាមៗ​នោះ នាង​ក៏បាន​លោត​ពីលើ​ស្ពាន​ចូលក្នុង​ទឹកទន្លេ​តែម្តង ។ ដោយសារតែ​ការជួយ​សង្គ្រោះ​ស្រង់​នាង​ចេញពី​ក្នុង​ទឹក​ពុំបាន​ទាន់ពេលវេលា​, ហេតុនេះ ពួក​វេជ្ជបណ្ឌិត​ពុំ​អាចជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន ។ Liu និយាយថាៈ “​ប្រសិន​ខ្ញុំ​បានដឹងថា​នាង​កំពុង​មានបំណង​សម្លាប់ខ្លួន​, នោះ​ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បញ្ចុះបញ្ចូល​នាង​កុំ​ឲ្យ​ធ្វើបែបនេះ​” ៕​sichuan-drowned-woman-1 sichuan-drowned-woman-2 sichuan-drowned-woman-4