ការសាងសង់អាគារដ៏ធំមហិមា មួយរបស់ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ 2016 នេះ បើទោះបីជា ពេលកន្លងទៅ ការសាងសង់ អាគារវាល់ លាននេះ បានជួបប្រទះ ទៅនឹងវិបត្តិ ផ្នែកសេដ្ឋកិច្ចបន្តិច បន្តួចក្ដី ក៏យើងសង្កេតឃើញ ថាអាគាររបស់ Apple មានរាងមូល ដូចចិញ្ចៀន ដែលសាងសង់ នៅលើផ្ទៃ ដីទំហំ 11148 ម៉ែត្រការ៉េ មួយនោះ នៅតែបន្ត ការស្ថាបនា របស់ខ្លួន រហូតមក ដល់ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2016 ដោយជិត រួចរាល់ ដូចការ រំពឹង ទុកហើយ ដោយយើង អាចមើល តាមរយៈ វីដេអូមាន រយៈពេល 2 នាទី និង 17 វិនាទី ខាងក្រោមនេះ ដោយវាត្រូវ បានថតឡើង ដោយម៉ាស៊ីន Drone ហោះលើអាកាស របស់លោក Duncan Sinfield ជាអ្នកបើកបរ យន្តហោះម្នាក់ នៅសហរដ្ឋ អាមេរិក។

111

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

នៅក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ថា អាគាររបស់ Apple ដ៏ធំមហិមានោះ គឺសាងសង់ ជិតចប់ ជាផ្លូវការ ដូចការគ្រោង ទុកហើយ ជាមួយរូបរាង មូលស្រស់ស្អាត ប្លែកជាងគេ លើលោក ដោយក្នុងនោះ យើងឃើញ មានកម្មករ ជាច្រើន កំពុងដុតដៃ ដុតជើង យ៉ាងសកម្ម ទៅលើកិច្ចការ រៀងៗខ្លួន ធ្វើយ៉ាងណា ឲ្យអាគារ នោះបញ្ចប់ ទៅឲ្យបាន ក្នុងឆ្នាំនេះ។ បើមើលពី ចម្ងាយឃើញថា អាគាររបស់ Apple មួយនេះមិនត្រឹមតែ ធំនោះទេ នៅខាងក្រៅ អាគារក៏មាន ទីទួលខ្ពស់ និងកន្លែងសម្រាប់ ចតយានយន្ត សម្រាប់បុគ្គលិក និងភ្ញៀវរបស់ Apple ផងដែរ រីឯផ្ទៃ ខាងក្នុង ដែល Apple គ្រោងនឹងដាំ ដើមឈើ ឬធ្វើឲ្យ មានកូនបឹងតូច មួយនោះ នៅពុំទាន់ ចាប់ផ្ដើម នៅឡើយ តែមិនយូទេ ការសាងសង់ ផ្នែករចនាបថ លំអរអាគារ នឹងចាប់ផ្ដើម ក្នុងពេលដ៏ ខ្លីខាងមុខ។ ដើម្បីដឹង កាន់តែច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ

ប្រភពៈ cambo-report