​ពពួក​ស្វា​ដែលមាន​ហ្សែ​ន​ប្រែប្រួល​ទាំងនោះ អាច​ប្រឈម​នឹង​ជំងឺ​ក្រឹ​ន​កាច​សាហាវ គួរ​ឲ្យ​ព្រឺព្រួច ។​

​ស្វា​បំរែបំរួល​ហ្សែ​ន​ដំបូង គឺ​ស្វា​ភឿ​កមាន​ឈ្មោះថា Snowflake ។ ស្វា​ដ៏​ល្បីល្បាញ​នេះ ត្រូវបាន​បញ្ជូន​ក្នុង​សួន Barcelona នៅ​អេស្បាញ ឆ្នាំ ១៩៦០ ហើយក៏​បង្កឡើង​នូវ​ភាព​រំជើបរំជួល រយៈពេល​១​ដ៏​វែង ។​

Snowflake ជា​ស្វា​ភឿ​ក​តែ​១​គត់ គិត​មកទល់​ពេលបច្ចុប្បន្ន លើ​ពិភពលោក ។ វា​ជា​លទ្ធផល​នៃ​ការ “​បង្កាត់​ពូជ​” ច្របូក​ប្របល់​របស់​ឪពុកម្តាយ​វា នាំ​ឲ្យ​វា​ក្លាយជា “​ភឿ​ក​” បែបនេះ ។​

Snowflake មានកូន ២២ តែ​គ្មាន​១​ណា​ដ៏​ឪពុក​វា​ទេ ។ វា​បាន​ងាប់​ដោយសារ​ជំងឺមហារីក​ស្បែ​កនៅ​ខែ កញ្ញា ២០០៣ ។​

​ប៉ុន្តែ ករណី​បំរែបំរួល​ហ្សែ​ន គួរ​ឲ្យ​បារម្ភ​ជាង​នេះ គឺ​ពពួក​ស្វា​រហោរ​ស្ថាន​រស់នៅ​តំបន់​កៀក​នឹង​រោងចក្រ​នុយក្លេអ៊ែរ Fukushima ។ ពួកវា​បានបង្ហាញ​នូវ​បញ្ហា​ពុំ​ប្រក្រតី​ក្នុង​ឈាម ដែល​អ្នកវិទ្យាសាស្ត្រ​លើកឡើងថា មាន​ទាក់ទិន​ដល់​សារធាតុ​វិទ្យុសកម្ម ក្រោយ​ព្រឹត្តិការណ៍​នុយក្លេអ៊ែរ ឆ្នាំ ២០១១ ។​

m

​តាម​អ្នកវិទ្យាសាស្ត្រ នោះ​ពួក​ស្វា​នៅទីនេះ មាន​បរិមាណ​កោសិកា​ឈាមក្រហម និង​ឈាមស ព្រមទាំង hemonglobin ទាប ។ ព្រម​ជាមួយនេះ វា​មាន​លទ្ធផល​វិជ្ជមាន​ជាមួយ​សារធាតុ​វិទ្យុសកម្ម Caesium គឺ​ទាក់ទិន​ដល់​កំរិត caesium មាន​ក្នុង​ដិ ដែលជា​បរិស្ថាន​ពួកវា​រស់នៅ ។​

​គេ​កំពុងមាន​កង្វល់​ថា ដោយ​រង​សារធាតុ​វិទ្យុសកម្ម នោះ​នឹង​នាំ​ឲ្យ​ហ្សែ​ន​របស់​តំណពូជ​ក្រោយៗ មានការ​ប្រែប្រួល វិ​វត្ត​ក្លាយជា​សត្វ​ស្វា​កំពូល​ឆ្លាត​វៃ ដែល​ពុំយូរប៉ុន្មាន​ក្រោយមក វា​ពិតជា​គ្រោះ​គំរាមកំហែង​១​ដល់​មនុស្សលោក ។​

m1

​អ្នកខ្លះ​បាន​ព្យាករណ៍​ថា ប្រសិនបើ​មនុស្សលោក​រង​ការ​ផុត​ពូជពង្ស​នោះៗ អម្បូរ​ស្វា​នេះ វា​នឹង​បន្តវេន​ត្រួតត្រា​ផែនដី ។​

​បំរែបំរួល​ហ្សែ​ន​បន្តទៀត ដែល​ទាក់ទិន​នឹង​អម្បូរ​ស្វា គឺ​ការប្រែប្រួល​ហ្សែ​ន នាំ​ឲ្យ​មាន​ជំងឺ autism តែ​វា​ពុំមែន​ជាការ​វិវត្តន៍​ធម្មជាតិ​ខ្លួន​វា​ទេ គឺមាន “​បាតដៃ​” របស់​មនុស្ស ។​

​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ កំពុង​សិក្សា​តាមរយៈ​ទង្វើ​សារ​ចុះ​សារ​ឡើង ដដែលៗ​របស់​ពួកវា​បំណង​ស្វែងរក​វិធី​ព្យាបាល​ជំងឺ​បែបនេះ (autism) នៅលើ​មនុស្ស ។​

m2

​ក្នុងចំណោម​ការប្រែប្រួល​ហ្សែ​ន​នៅ​ស្វា ក៏មាន​ករណី​អាច​បណ្តាល​ឲ្យ​ស្ថានការណ៍​អាក្រក់​ឡើងៗ ឈានទៅ​ការ​ផុត​ពូជពង្ស ដូចជា​អម្បូរ​ស្វា Mantles Houler ។​

​គេ​បានដឹងថា ដោយសារតែ​បរិស្ថាន​ចង្អៀត​ទៅៗ ហើយ​រង​ទទួល​នូវ​ការជះឥទ្ធិពល​ប្រែប្រួល​ពុំ​ឈប់ឈរ និង​ច្របូកច្របល់ ធ្វើ​ឲ្យ​អម្បូរ​ស្វា​នេះ បាត់បង់​សមត្ថភាព​ប្រឆាំង​តប​នឹង​ជំងឺ រួ​ក​ក៏​ផុតរលត់​បន្តិច​ម្តងៗ ។ ពួក​ស្វា Mantled Howler ដែល​នៅ​សេសសល់ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ តាមឃ្លាំមើល​បំរែបំរួល​ហ្សែ​ន​នៃ​ជំនាន់​ស្វា​នេះ​ក្រោយៗ ដើម្បី​អភិរក្ស​ការពារ​កុំ​ឲ្យ​វា​ផុតរលត់​ទាំងស្រុង​ពី​ពិភពលោក​យើង​នេះ ៕ ដោយ​៖ សូលី​សា​

m3 m4 m5 m6 m7 m8

ប្រភពៈ CEN