​អ្នកដំណើរ​ជាច្រើន បាន​ត្រូវ​រំខាន បន្ទាប់​បុរស​បញ្ចេញ​កំហឹង​ម្នាក់ បានសម្រេច​ចិត្ត​នោម​ដាក់​អ្នកដំណើរ​ម្នាក់ និង​បង្ក​ឲ្យ​កើត​មានការ​វាយតប់​គ្នា​ខ្លាំង​មួយ ខណៈ​យន្តហោះ​កំពុង​ហោះហើរ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Mediterranee ចាក​ចេញពី​ទីក្រុង Algiers ប្រទេស​អាល់​ហ្សេ​រី ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។​

​យន្តហោះ​នេះ ត្រូវបាន​បង្វែរ​ទិស និង​ចុះចត​នៅ​ទីក្រុង Lyon ។ ពួក​អ្នកដំណើរ​បាន​ប្រាប់ថា បុរស​ពុំ​ពាក់អាវ​ម្នាក់ មិនដឹង​ជា​យ៉ាងម៉េច​បាន​រោម​ដាក់​បុរស​ម្នាក់ទៀត ហើយ​ពួកគេ​ក៏​កើតជា​ជម្លោះ​វ៉ៃ​គ្នា​ប្រ៉ា​វ​ផ្អើល​ពេញ​យន្តហោះ ។​

​បុរស​រូបនោះ ត្រូវបាន​ចាប់​ក្របួច​ដោយ​ក្រុម​សមាជិក​អាកាសយានិក ។ ក្រោយ​យន្តហោះ​ចុះចត ប៉ូលីស​ក៏បាន​ឡើងលើ​យន្តហោះ និង​ចាប់​វ៉ៃខ្នោះ​បុរស​ពិបាក​គ្រប់គ្រង​នេះ ដើម្បី​នាំយកទៅ​សាកសួរ អំពី​ហេតុការណ៍​កើតឡើង​នេះ ។​

​ចំណែក​បុរស​ទី​២ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​វាយតប់​គ្នា​នេះ ក៏ត្រូវ​បាន​នាំ​ចេញពី​យន្តហោះ​ផងដែរ ។​

​ជា​ចុងក្រោយ យន្តហោះ​ធ្វើការ​ហោះហើរ​ម្តងទៀត ហើយ​អ្នកដំណើរ​ចំនួន ១៦៦ នាក់ បានមក​ដល់​អាកាសយានដ្ឋាន Charles de Gaulle ដោយ​សុវត្ថិភាព ក្នុង​រយៈពេល ៣ ម៉ោង ក្រោយមក ៕​

air-mediterranee-ml2673-unruly-passenger