ភ្នំពេញៈ ក្រុម​ហ៊ុន​រ៉ែ​របស់​ប្រទេស​អូស្ដ្រាលី​ ដែល​កំពុង​តែ​រុក​រក​អណ្ដូង​រ៉ែ​ស្ពាន់ និងរ៉ែ​មាស​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​អតីត​អ្នក​កាន់​កាប់​អ​ណ្ដូងរ៉ែ​នេះ​ហើយដើម្បី​កែ​សម្រួល​លក្ខខណ្ឌ​គម្រោង​​ដែល​ខ្លួនបាន​ទិញ​កាល​ពីឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សប្ដា​ហ៍​នេះ។​

ក្រុមហ៊ុន Geopacific Resources Ltd បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​មួយ​ផ្ញើទៅ​ផ្សារ​ហ៊ុន​អូស្ដ្រាលី​ថា ​អ្នក​លក់​គម្រោង​នេះ​ ដែល​ជា​​ក្រុម​ហ៊ុន​វិនិ​យោគ​ចុះ​បញ្ជីនៅទី​ក្រុង​ហុង​​កុង​ Golden Resources Development International Ltd (GRDI) បាន​យល់​ព្រម​ក្នុង​ការ​កំណត់​ពេល​វេលា​ជាថ្មី​ដល់​ការ​ទូទាត់ការ​ទិញ​​ដែល​នៅ​សេស​សល់​។​

Loading...

កាល​ពីឆ្នាំ ២០១៣ ​ក្រុម​ហ៊ុន​ Geopacific និង​ក្រុមហ៊ុន​ដៃ​គូ​វិនិយោគ​រួម​ក្នុង​ស្រុក​របស់ខ្លួន​គឺក្រុម​ហ៊ុន Royal Group បាន​​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀងទិញ​ដើ​ម្បី​គ្របគ្រង​គម្រោង Kou Sa ​ទាំង​ស្រុង​ពី​ក្រុមហ៊ុន GRDI ដែល​គ្រប់គ្រង​ដោយ​​វិនិ​យោ​គិន​របស់​ប្រទេស​កូរ៉េ​។

ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ក្រុម​ហ៊ុន​ Geopacific បាន​កំណត់​ពេល​វេលា​​ក្នុងការ​ទូទាត់​ប្រាក់ ១៤ លាន​​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ GRDI នៅចុ​ង​ខែ​មករា​ ឆ្នាំ ២០១៥ ​ដើម្បី​អនុវត្ដ​ជម្រើស​​នៃ​ការទិញ​គម្រោង​នេះ។

ប៉ុន្តែ​​លក្ខ​ខណ្ឌ​ថ្មី​ត្រូវបានច​រចា​កាល​ពីឆ្នាំ ២០១៤ ដោយ​ក្រុម​ហ៊ុន​ Geopacific ​នឹង​ទូទាត់​ប្រាក់ ១,​៤ លាន​ដុល្លារ​នៅថ្ងៃទី ៣១ ​ខែ​មករា ​ឆ្នាំ ២០១៥ ជា​មួយ​នឹង​តុកល្យ​ភាព​ដែល​អាច​ទូទាត់​បាន​​នៅ​ក្នុង​ការ​បង់​រំលស់​រៀងរាល់ ៦ ខែ​ចាប់​ពី​ថ្ងៃទី ៣១ ​ខែ​កក្កដា​ ឆ្នាំ ២០១៥ រហូត​ដល់ថ្ងៃទី ៣១​ ខែ​ធ្នូ​ ឆ្នាំ ២០១៦។

​ស្ថិត​ក្រោម​​កិច្ច​ព្រមព្រៀង​ដែល​បាន​ចរចា​គ្នា​នៅ​ពេល​ថ្មី​ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ ​ការបង់​រំលស់ចុង​ក្រោយ​ ៤,​២ លាន​ដុល្លារអា​មេរិក​ត្រូវ​បាន​​បំបែក​ និង​ពន្យារ​​ពេល។

ក្រុមហ៊ុន​បាន​បន្ដថា​៖ «​លក្ខ​ខណ្ឌ​ថ្មី​នេះ​​ក្រុមហ៊ុននឹង​ត្រូវ​ចំណាយ​ «​ក្នុង​ការ​សិក្សា ​និង​រុក​រក» ​នៅ​ក្នុង​គម្រោង​ Kou Sa ​ចំណែក​លក្ខ​ខណ្ឌ​​ដើម​បានតម្រូវ​​ឲ្យ​​មាន​ការ​ទូទាត់​សាច់​ប្រាក់​​ត្រឹម​ខែ​កក្កដា​»។

លោក Ron Heeks នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន Geopacific ​​បាន​ឲ្យ​ដឹង​ថា ​GRDI បាន​យល់​ព្រមក្នុងការ​ចែក​រំលែក​ហានិភ័យ​​របស់​គម្រោង​នេះ​ដើម្បីជួយ​ជំរុញ​​ការ​វិនិយោគ​របស់​ខ្លួ​ន​ឲ្យ​ទៅមុខ​។

លោក​ថ្លែង​ថា​៖ «​យើង​សម្រេច​បាន​លទ្ធផល​កាន់​ច្បាស់​លាស់​ ដោយ​សា​រតែ​ទី​ផ្សារ​ដើម​ទុន​ដ៏ពិ​បាក​ និងការ​ធ្លាក់​ចុះ​​តម្លៃ​ទំនិញ​​»​។

លោក​បន្ដថា​៖ «​លទ្ធ​ផល​គឺ​ផ្ដល់អត្ថ​ប្រយោជន៍​ដល់​ភាគ​ទុនិក​ និង​កាត់​បន្ថយ​តម្រូវ​ការ​របស់​យើង​ក្នុង​ការ​ត្រឡប់​ទៅ​​រក​ទី​ផ្សារ​ដើម​ទុន»​។កម្រោង​ Kou Sa ​គឺ​មាន​ទី​តាំង​នៅ​​ក្នុង​ខេត្ដ​ព្រះ​វិហារ​។ ​​ការ​អង្កេត​ពី​ម៉ាញេទិច ​និង​ការ​ខួង​ធ្វើតេស្ដ​បានបង្ហាញថា​​ តំបន់​នោះ​មាន ​រ៉ែស្ពាន់ ​និងរ៉ែ​មាស​កម្រិត​ខ្ពស់​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​គម្រោង​នោះ​។​

ក្រុមហ៊ុន​ Geopacific កាន់កាប់​ផល​ប្រយោជន៍ ៨៥ ភាគ​រយ​​នៅ​ក្នុង​គម្រោងនេះ ខណៈ​នៅ​សល់​ប៉ុន្មាន​ត្រូវបាន​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​ Royal Group​។ សួយសារ​អាករ​លើ​រ៉ែស្ពាន់​ ឬ​រ៉ែ​មាស​​ដែល​បាន​ផលិតនៅ​ក្នុង​គម្រោង​ Kou Sa ត្រូវ​បា​ន​កំណត់​ចំនួន ២ ភាគរយ​ ជា​មួយ​ការទូទាត់​​សួយសារអា​ករ​ត្រូវ​បាន​កំណត់ ​៨,​៤ លាន​ដុល្លារ​អា​​មេរិក​។ នេះ​បើ​យោ​ង​តាមសេច​ក្ដី​ប្រកាស​របស់​ក្រុម​ហ៊ុន​។​

បច្ចុប្បន្នមានក្រុ​មហ៊ុន​​កំពុង​រុក​រករ៉ែនៅកម្ពុជា ប៉ុន្តែ​មិន​ទាន់​ចេញលទ្ធផល​អ្វី​ទេ​៕

find

សកម្ម​ភាព​នៃការ​ជីក​រក​រ៉ែ​ខុសច្បាប់​ដែល​កើតមា​ន​នៅ​កម្ពុជា ខណៈ​ក្រុម​ហ៊ុនមាន​អាជ្ញាប័ណ្ណ​​ជាច្រើន​ក៏កំពុងរុក​រក​ផងដែរ។ អាដហុក​

ប្រភពៈ ភ្នំពេញប៉ុស្តិ៍