(ភ្នំពេញ)៖ លោក​ សុខ​ ប៊ុន​ អតីត​មាន​ងារ​ជា​ឧកញ៉ា​ និង​ជា​អតីត​ប្រធាន​ក្រុម​អ្នក​វាយ​តម្លៃ​ អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ក្នុង​រយៈពេល​៣ខែ​ ខាង​មុខ​ទៀត​នេះ​ ។

លោក​ សុខ​ ប៊ុន​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​។ ទោះបី​យ៉ាងណា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ស្រី​ ស៊​ លីនណា​ ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ សម្រេច​ផ្តន្ទា​ទោស​ លោក​ សុខ​ ប៊ុន​ ដាក់​ពន្ធនាគារ​៣ឆ្នាំ​ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​១០ខែ​ និង​ ពិន័យ​ជា​ប្រាក់​៦លាន​រៀល​ ។ គិត​ត្រឹម​ថ្ងៃ​ឃុំ​ខ្លួន​លោក​ សុខ​ ប៊ុន​ កាលពី​ថ្ងៃទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ឃើញ​ថា​ លោក​ សុខ​ ប៊ុន​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ក្នុង​រយៈពេល​៣ខែ​ ខាង​មុខ​ទៀត​នេះ​ ។

Loading...

សាលក្រម​ដែល​គ្មាន​អាន​សំអាង​ហេតុ​ និង​ ប្រកាស​ដោយ​កំបាំង​​មុខ​ជនជាប់ចោទ​ និង​ មេធាវី​ តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ មាន​តែ​ក្រុម​អ្នក​អ្នក​សារព័ត៌មាន​ចូល​ស្តាប់​ប៉ុណ្ណោះ។ ក្រោយ​ការ​ប្រកាស​សាលក្រម​ភ្លាម​ៗ​ ក្រុម​អ្នក​សារព័ត៌មាន​ បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​លោក​មេធាវី​ ពុធ​ ធាវី​ តែ​ពុំ​អាច​ទាក់ទង​បាន​ទេ​ ព្រោះ​លោក​ពុំ​មាន​វត្តមាន​នៅ​តុលាការ​ឡើយ​ ។

សូមបញ្ជាក់ថា នា​ពេល​កន្លងមក​ លោក ​សុខ​ ប៊ុន​ បាន​ចំណាយ​ប្រាក់​រហូត​ដល់​១០ម៉ឺន​ដុល្លារ​ ប្រគល់​ទៅ​ឲ្យ​កញ្ញា​សាសា​ ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង៕

12687823_938191492903372_7513084885506254835_n 12744156_938191496236705_4358334443555513171_n

ប្រភពៈ freshnewsasia