កិច្ចប្រជុំកំពូលរវាងក្រុមមេដឹកនាំសមាគមអាស៊ាននិងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលនឹងធ្វើឡើងនៅ យប់ថ្ងៃចន្ទនេះត្រូវបានរាយការណ៍ថាមានរបៀបវារៈសំខាន់ៗជាច្រើនក្នុងនោះមានបញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ តំបន់ពិភពលោក និងករណីជម្លោះសមុទ្រចិនខាងត្បូងហើយអាចមានការលើកឡើងពីទំនាក់ទំនងទ្វេភាគី។ នេះ បើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករយៈពេល២ថ្ងៃពីថ្ងៃទី១៥-១៦កុម្ភៈដែលធ្វើឡើងនៅរដ្ឋ California អាមេរិកគឺជា លើកដំបូងរបស់លោក អូបាម៉ា ហើយកិច្ចប្រជុំនេះតាមសំណើរបស់មេដឹកនាំអាមេរិករូបនេះដែលស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០១៥។

តាមប្រភពដដែលនេះលោកអូបាម៉ានិងព្យាយាមរឹតចំណងទាក់ទងជាមួយមេដឹកនាំអាស៊ានគឺដំបូងផ្នែកពាណិ​ជ្ជកម្មហើយក្រោយមកបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាអំពើភេរវកម្ម។

ទំហំពាណិជ្ជកម្មអាមេរិក-អាស៊ានកាលពីឆ្នាំ២០១៣មានទឹកប្រាក់ជាង២៤១ពាន់លានដុល្លារ៕

obama-with-asean-leaders-2016-02-15(រូបភាពពី Reuters)

ប្រភពៈ VOD