ភ្នំពេញៈ កាលពី​មួយ​ឆ្នាំ​​មុន​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​​សម្លាប់​ដោយ​អ្នក​ភូមិ​ដែល​យល់​​ច្រឡំ​ថា​គាត់​ជា​ចោរ​។ ​ទោះបី​ជា​មាន​មនុស្ស​​តែ​បួន​នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​ក្នុង​សកម្មភាព​សម្លាប់​ដោយ​ហ្វូង​ត្រូវ​បាន​ផ្តន្ទាទោស​ក៏ដោយ​ក៏​ប៉ុន្តែ​វា​គឺជា​ទណ្ឌកម្ម​ដែល​ធ្ងន់ធ្ងរ​ជាង​ការ​រំពឹង​ទុក។ ក្នុង​ករណី​កាត់​ទោស​ដោយ​ហ្វូង​មនុស្ស​ទាំងអស់​ពុំ​មាន​​ការ​សួរនាំ​ដើម្បី​រក​ការពិត​ឡើយ​។

លោក សេរ៉ា (​ឈ្មោះ​ដាក់​ឲ្យ) ​ថ្លែង​ថា​៖ «អ្នក​គ្រប់​គ្នា​បាន​ជួយ​វាយ​គាត់​។ ខ្ញុំ​បាន​ទះ​គាត់​ប៉ុន្តែ​មិនមែន​ដើម្បី​សម្លាប់​គាត់​ទេ​​។ កំពុង​ដេក​ក្រោម​ផ្ទះ​ដ៏ធំ​មួយ​របស់​គ្រួសារ​លោក​គាត់​មិន​សូវ​ឆ្លាត​មិន​សូវ​សកម្ម និង​មិន​សូវ​និយាយ​ស្តី​ទេ‌»។

Loading...

ពេល​ដែល​​លោក​ដឹង​​ប្រាកដ​ថា​នគរបាល​មិន​​មក​​ចាប់​ខ្លួន​គាត់​​ជាថ្មី​គាត់​បាន​ធូរ​ស្បើយ​ចិត្ត​បនិ្តច​។ លោក​បាន​ពន្យល់​ថា​អ្វី​ដែល​បាន​កើត​ឡើង​គឺជា «សំណាង​អាក្រក់»។

លោក​បាន​ថ្លែង​ថា៖ «​នគរបាល​បាន​ថតរូប​លោក​ដោយ​ប្រើ​ទូរស័ព្ទ​ដែល​បាន​បង្ហាញ​មុខ​អ្នក​នៅ​ទី​នោះ។ យើង​ប្រព្រឹត្ត​ទាំង​អស់​គ្នា​ប៉ុន្តែ​ពួកគេ​បាន​ចាប់​ខ្លួន​​យើង​តែ​បួន​នាក់​ប៉ុណ្ណោះ»។

សមាជិក​គ្រួសារ​រាប់​សិប​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​គាត់​បាន​គាំទ្រ​ថា​គឺ​លោក សេរ៉ា ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់រយ​នាក់​គាត់​គ្រាន់​តែ​ព្យាយាម​មើល​ឲ្យ​បាន​ច្បាស់​នៅពេល​​ដែល​​នគរបាល​ថតរូប​គាត់។ គាត់​បាន​ចាក​ចេញ​នៅពេល​ដែល​ពួកគេ​ដុត​សព​បុរស​ម្នាក់​នោះ​។

គិត​ត្រឹម​សប្តាហ៍​មុន​កាលពី​មួយ​ឆ្នាំ​មុន​ភូមិ​​ស្រែ​អំបិល​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ក្លាយ​ជា​​កន្លែង​​ប្រព្រឹត្ត​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​មួយ​។

នៅ​យប់​មួយ​បន្ទាប់ពី​ករណី​ចោរ​លួច​ក្នុង​តំបន់​នោះ​អ្នក​ភូមិ​ដែល​ខឹងសម្បា​ម្នាក់​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ហាក់​បី​ដូចជា​កំពុង​ព្យាយាម​លួច​ចូល​ក្នុង​ផ្ទះ​គេ​។ បុរស​ម្នាក់​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​គេ​នាំ​យក​ទៅ​ផ្ទះ​មេភូមិ ជួប ណន ដើម្បី​ឲ្យ​មេ​ភូមិ​ហៅ​នគរបាល។

អ្នក​ភូមិ​ផ្សេង​ទៀត​បាន​មក​ដល់​មុន​នគរបាល​ហើយ​​បាន​ចាប់ផ្តើម​ទាត់​ធាក់​ និង​ដាល់​មនុស្ស​ប្លែក​មុខ​ខណៈ​ដែល​គាត់​ដេក​ដី។ ទី​បំផុត​មន្ត្រី​នគរបាល​បួន​នាក់​​បាន​មក​​ដល់​តែ​មនុស្ស​មិន​បញ្ឈប់​ការ​វាយដំ​ទេ​រហូត​ជន​នោះ​ស្លាប់។ មួយ​សន្ទុះ​មក​ពួកគេ​បាន​លើក​សព​ដែល​គ្មាន​កម្រើក​ទៅ​វាលស្រែ​ចន្លោះ​​​ភូមិ​ស្រែអំបិល​ និង​​ភូមិ​​ជិត​ខាង​ហើយ​យក​ភ្លើង​មក​ដុត​សព​។

ការ​សម្លាប់​បែប​នេះ​គឺ​សាហាវ​យង់ឃ្នង​បំផុត​សូម្បី​តែ​តាម​ស្តង់ដារ​តុលាការ​នៃ​ហ្វូង​មនុស្ស​នៅ​កម្ពុជា​ក្ដី​។

ក្រោយមក​ទើប​គេ​ដឹង​ថា​បុរស​ម្នាក់​ដែល​ស្លាប់​នោះ​ឈ្មោះ នួន ពុទ្រា អាយុ ២៧ ឆ្នាំ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​​បាន​​បាត់​ខ្លួន​ពី​ផ្ទះ​​នៅ​ខេត្ត​តាកែវ​។ មួយ​សប្តាហ៍​ក្រោយ​មក​ក្រុម​គ្រួសារ​​សព​​បាន​មក​ដល់​ដើម្បី​​យក​សព​​ហើយ​បាន​យក​ឯកសារ​មក​បង្ហាញ​នគរបាល​ពី​ស្ថានភាព​សុខភាព​លោក ពុទ្រា​។ ទោះ​ជា​មាន​ការ​សម្លាប់​តែ​អំពើ​ចោរកម្ម​នៅ​ស្រែ​អំបិល​នៅ​តែ​បន្ត​កើត។

ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ក្នុង​អត្ថន័យ​សង្គម​វិទ្យា​នៅ​កម្ពុជា​ពី​អំពើ​ហិង្សា​ពុំ​មាន​លក្ខណ​ពិសេស​ទេ។

ខណៈ​ដែល​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​អត្រា​ប្រេវ៉ាឡង់​នៃ​ករណី​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស និង​ផលប៉ះពាល់​ផ្លូវចិត្ត​​ដោយសារ​របប​ខ្មែរ​ក្រហម​អ្នក​ទ្រឹស្តី​ផ្នែក​សង្គម​​ចាត់ទុក​អំពើ​ហិង្សា​នេះ​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋ​ទៅវិញ​។ អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​កើតឡើង​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​មិន​ជឿ​លើ​អាជ្ញាធរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ត្រឹមត្រូវ​ និង​មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​​អំពើ​ហិង្សា​នេះ​។

លោក Manfred Berg អ្នក​និពន្ធ​​សៀវភៅ Globalizing Lynching History បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា​ករណី​នេះ​កើតឡើង ​«ដោយសារ​អាជ្ញាធរ​មាន​លក្ខណៈ​ទន់​ខ្សោយ​ក្នុង​ការ​ប្រឈម​​នឹង​ហ្វូង​មនុស្ស ឬ​ដោយសារ​តែ​អាជ្ញាធរ​មាន​ទស្សនៈ​ដូច​គ្នា​»។

នៅ​កម្ពុជា​ការ​វាយប្រហារ​បែប​នេះ​ពុំ​សូវ​កើត​ឡើង​ញឹកញាប់​ដូច​មុន​ទេ។ ​ពេល​ចូល​សតវត្សរ៍​ថ្មី​ការ​កាត់​ទោស​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​​ព្រួយបារម្ភ​ដែល​គណៈកម្មការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​បាន​សរសេរ​របាយការណ៍​​មួយ​ស្តីពី​ប្រធាន​បទ​នេះ​ដោយ​រក​ឃើញ​ថា​មាន​ ៦៥ ​ករណី​រវាង​ឆ្នាំ​ ១៩៩៩ ដល់ ២០០២។

ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​​សេចក្តី​សង្ខេប​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​​រៀបរាប់​ពី​ករណី​កាត់​ទោស​ដោយ​ហ្វូង​មនុស្ស​នេះ​ក្នុង​សេចក្តី​សង្ខេប​ឆ្នាំ​ ២០១០ របស់​ខ្លួន។

ទាំង​អង្គការ​លីកាដូ​ ឬ​សមាគម​អាដហុក​ដែល​ជា​អង្គការ​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ច្រើន​ក្នុង​ការ​ចងក្រង​ឯកសារ​​អំពី​​ករណី​កាត់​ទោស​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មិន​បាន​​រក្សា​​ទុក​នូវ​កំណត់​ត្រា​ផ្លូវការ​ពី​ករណី​នេះ​បាន​កើត​ឡើង​ឡើយ។

ទោះបី​​ជា​ពឹង​លើ​​ការ​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ដោយ​ក៏​ប៉ុន្តែ​វា​ច្បាស់​ណាស់​ដែល​ករណី​នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ។ ក្នុង​ឆ្នាំ ២០១៥ តាម​កាសែត​ជា​ភាសា​អង់គ្លេស​នៅ​កម្ពុជា​បាន​រាយការណ៍​ថា​មាន​ករណី​សម្លាប់​ដោយ​ហ្វូង​មនុស្ស​​យ៉ាង​តិច​ ៤ ករណី។ ក្នុង​មួយ​ករណី​ជន​ជាប់​ចោទ​ត្រូវ​បាន​គេ​ចាប់​ដោយសារ​តែ​បាន​​លួច​កៅអី​មួយ​ប៉ុណ្ណោះ​។

ការ​សម្លាប់​​លោក នួន ពុទ្រា គឺជា​រឿង​មិន​ធម្មតា​ព្រោះ​មាន​ការ​កាត់​ទោស​លើ​អ្នក​ប្រព្រឹត្ត​។ លោក សេរ៉ា និង​បុរស ៣ នាក់​ទៀត​បាន​ជាប់​ពន្ធនាគារ​ប៉ុន្តែ​ម្នាក់ៗ​បាន​បង់​ប្រាក់​ប្រហែល ៤ ពាន់​ដុល្លារ​ដើម្បី​ឲ្យ​គេ​ដោះលែង​បន្ទាប់ពី​បាន​ជាប់​ទោស ៨ ខែ។ លោក សេរ៉ា បាន​ប្រាប់​នោះ​ថា​ជា​សំណង​ដែល​អាច​​បាន​​ទៅ​ដល់​ដៃ​គ្រួសារ​ជនរងគ្រោះ​ប៉ុន្តែ​បាន​​លើក​ឡើង​ថា​សំណង​នេះ​គឺជា​មូលហេតុ​ដែល​គ្រួសារ​របស់​លោក​បាន​ទទូច​កុំ​ឲ្យ​លោក​ប្រាប់​ឈ្មោះ​ពិត​ ឬ​ថតរូប​ជាមួយ​នឹង​ភ្នំពេញ​ប៉ុស្តិ៍​។

លោក សេរ៉ា បាន​ដឹង​ថា​គាត់​មាន​សំណាង​​មិន​ល្អ​ដែល​​ជនរងគ្រោះ​បែរ​ជា​មនុស្ស​ស្លូត​ត្រង់​។ ប្រសិន​បើ​​ជន​រងគ្រោះ​មាន​កំហុស​ករណី​កន្លង​មក​បាន​បង្ហាញ​ថា​ឧបទ្ទវហេតុ​នេះ​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ចោល។

លោក​ថ្លែង​ថា៖ «​បើ​បុរស​ម្នាក់​ដែល​បាន​ស្លាប់​នោះ​គឺជា​ចោរ​គាត់​គួរ​តែ​ស្លាប់»។ ​វា​ជា​អារម្មណ៍​មួយ​ដែល​​មនុស្ស​ជា​ទូទៅ​មាន​។

មេភូមិ​លោក ជួប ណន ដែល​បាន​បាត់​គោ​ច្រើន​ក្បាល​នៅពេល​គេ​វាយដំ​លោក ពុទ្រា នោះ​បាន​ថ្លែង​ថា៖ «បើ​ខ្ញុំ​បាន​ដឹង​ថា​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​នគរបាល​ និង​ខ្ញុំ​នឹង​ផ្តល់​ការ​ការពារ​ថែម​ទៀត​ដល់​គាត់​​»។

រដ្ឋធម្មនុញ្ញ​កម្ពុជា​គឺជា​រដ្ឋធម្មនុញ្ញ​​ជោគជ័យ​មួយ​ក្នុង​តំបន់​នៅពេល​ដែល​​បាន​លុប​ចោល​ទោស​ប្រហារ​ជីវិត។ កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​តែ​ពីរ​ប៉ុណ្ណោះ​ដែល​​បាន​ហាមឃាត់​ទោស​ប្រហារ​ជីវិត​តាម​ច្បាប់ និង​មាន​រយៈពេល​នៃ​ការ​​​លុប​ចោល​ទោស​នេះ​យូរ​ជាង​គេ​​ក្នុង​តំបន់​គឺ​ដល់​ទៅ​ ២៦ ឆ្នាំ។

ប៉ុន្តែ​ជំនឿ​ដែល​ថា​​​ការ​ដាក់​ទោស​លើ​ហិង្សា​ដែល​ធ្វើ​ឡើង​ក្រៅ​ប្រព័ន្ធ​តុលាការ​​ជា «ការ​ដាក់​ទោស​ទណ្ឌ​មិន​យុត្តិធម៌​» នៅ​តែ​មាន​ទូទាំង​ប្រទេស​។

នេះ​គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ករណី​ដ៏សាហាវ​​បំផុត​​​នា​ពេល​ថ្មីៗ​ដែល​បាន​​កើតឡើង​នៅ​ភូមិ​កំពង់ចាម ឃុំ​ត្រពាំងបឹង​កាល​ពី​កន្លះ​ឆ្នាំ​មុន​។

នៅ​ថ្ងៃ​មួយ​ពេល​កំពុង​មាន​ភ្លៀងធ្លាក់​នៅ​ដើម​ខែ​តុលា​ឆ្នាំ​ ២០១៣ ប្រជាជន​ប្រមាណ​​ ៥០០ ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ដែល​ ឡាំង ​ពិសេស ​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ សេក ធូ និង​កូន​ស្រី​ចុង​ឈ្មោះ មួន ចិន្តា។

ការ​ស្រែក​ត្រូវ​បាន​គេ​ឮ​ពី​​ខាង​ក្នុង​​ផ្ទះ​ខណៈ​​ជម្លោះ​មួយ​​បាន​ប្រែ​ក្លាយ​ជា​ហិង្សា​​។ ​ពិសេស បាន​វាយ​ប្រពន្ធ​​ និង​ថែម​ទាំង​បាន​កាត់​ក​ពួកគេ​ទៀត​។ ​នៅ​ពេល​ហ្វូង​មនុស្ស​ជុំវិញ​នោះ​បាន​ហៅ​ឲ្យ​គាត់​ចេញ​មក​ក្រៅ​គាត់​បាន​សម្ងំ​ក្នុង​ផ្ទះ​ហើយ​បាន​​កាត់​ដៃ​ប្រពន្ធ​​ និង​លើក​គ្រវី​ឲ្យ​គេ​មើល​។ រយៈពេល​ពីរ​បី​ម៉ោង​ក្រោយ​មក​អ្នក​ភូមិ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាប់​យក​ ពិសេស ​ចេញ​ពី​ផ្ទះ​គាត់​។ ​ពួកគេ​បាន​គប់ដុំ​ថ្ម​ឲ្យ​សន្លប់​ និង​វាយ​គាត់​រហូត​ស្លាប់​។

ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​រំឭក​អំពី​អត្តសញ្ញាណ​អ្នក​ភូមិ​ដែល​​​សម្លាប់​ ពិសេស ​ទេ​បើ​ទោះ​ជា​នគរបាល​មាន​វត្តមាន​ក្នុង​ពេល​អ្នកភូមិ​ទាមទារ​ឲ្យ​គេ​ចេញ​មក​ក្រៅ​ផ្ទះ​ក្ដី។

លោក សេក កាក់ អាយុ​ ៨៦ ​ឆ្នាំ​​ជា​​មេភូមិ​ និង​ជា​ឪពុក​របស់​​អ្នកស្រី សេក ធូ បាន​ថ្លែង​ថា​លោក​គាំទ្រ​ការ​សម្លាប់​ពិសេស​ដែល​ជា​កូនប្រសា​គាត់។

លោក​បន្ថែម​ថា​គាត់​បាន​រកឃើញ​ភាព​ស្ងប់​តាំងពី​ពេល​នោះ​មក​​ដោយ​លោក​ជឿ​ថា​កូនស្រី​ និង​ចៅស្រី​របស់​គាត់​ចាប់​កំណើត​ជាថ្មី​វិញ​ដោយ​កើត​​ជា​កូន​អ្នក​ភូមិ​ដដែល និង​មាន​ស្លាកស្នាម​ដូច​មុខ​របួស​ពេល​ស្លាប់។

ប្រធាន​អង្គការ​លីកាដូ​លោកស្រី ពុង ឈីវកេក បាន​លើក​ឡើង​ថា​នគរបាល​មាន​ការ​ភ័យខ្លាច​​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ថា​សំខាន់​ជាង​ការ​ខ្វះខាត​ការ​ស៊ើបអង្កេត​។ លោកស្រី​ពន្យល់​ថា​៖ «​ពួកគេ​ភ័យ​ខ្លាច​ហ្វូង​មហាជន​អាច​នឹង​ត្រឡប់​ទៅ​សងសឹក​ពួកគេ​»។

អ្នកស្រី Brigitte Bohours ​សហ​អ្នកនិពន្ធ​នៃ​សៀវភៅ​ដំណើរការ​ហិង្សា​ និង​អរិយធម៌​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បោះពុម្ព​កាល​ពី​ចុង​ឆ្នាំ​មុន​បាន​ថ្លែង​ថា​ការ​​ខ្វះខាត​សកម្មភាព​របស់​នគរបាល​ទៅ​លើ​ករណី​ហិង្សា​មួយ​ចំនួន​អាច​មកពី​ហេតុផល​នយោបាយ​សូម្បី​តែ​នៅ​ថ្នាក់​ភូមិ​ឃុំ​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​​វា​អាច​ជា​សម្មតិកម្ម​ហើយ​ក្នុង​កាលៈទេសៈ​នេះ​វា​ត្រូវ​តែ​បង្ហាញ​ថា​តើ​នរណា​មិន​គោរព​ច្បាប់​ហើយ​នោះ​គឺជា​អ្វី​ដែល​អាច​​កើត​ឡើង​​ចំពោះ​អ្នក​ផង​ដែរ​»។

ប៉ុន្តែ​លោកស្រី Bohours ជឿ​ថា​វា​មាន​ហេតុ​សុទិដ្ឋិនិយម​។ លោកស្រី​ថា​៖ «​​ពី​ឆ្នាំ​ ១៩៩០ ​ដល់​​ដើម​ឆ្នាំ​ ២០០០ ​យើង​ឃើញ​ឧទាហរណ៍​ជាច្រើន​ដែល​នគរបាល​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​សម្លាប់​ហើយ​ពួកគេ​ពិតជា​មិន​ខ្វល់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ទេ»៕

7-Murder

ឈ្មោះ​ប្រភព​ត្រូវ​បាន​ផ្លាស់ប្តូរ​ដើម្បី​ការពារ​អត្តសញ្ញាណ​បុរស​ ឡាំង ពិសេស ស្លាប់​ដោយ​ការ​សងសឹក​ពី​អ្នក​ភូមិ​ឯ​រូប​តូច​ជា​ប្រពន្ធ និង​កូនស្រី​ចុង​ដែល​គាត់​សម្លាប់ ។ STRINGER ហេង ជីវ័ន

ប្រភពៈ ភ្នំពេញប៉ុស្តិ៍