Airlander ជា​មធ្យោបាយ​ហោះហើរ​ប្រវែង​ជាង ៩១ ម៉ែត្រ ផ្ទុក​បរិមាណ​ឧស្ម័ន Heli ដែល​អាច​ចាក់​ពេញ​អាង​ហែល​ទឹក​ខ្នាត Olympic ចំនួន ១៥ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នា​ខែ​ក្រោយនេះ ។​

​តាម Discovery News, Airlander ជា​ផលិតផល​ច្នៃប្រឌិត​របស់​កងទ័ព​អាមេរិក ។ នៅក្រោយពេល​ផ្អាក​ប្រើប្រាស់ កងទ័ព​អាមេរិក​បានប្រគល់ Airlander ឲ្យ​ទៅ​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​ផលិត​មធ្យោបាយ​អាកាសចរណ៍ Hybrid Air Vehicles របស់​អង់គ្លេស ។ គំរូ​យន្តហោះ​ប្រឡាយ​កាត់​នឹង​ពោង​ហោះ​នេះ បាន​ក្លាយជា​មធ្យោបាយ​គាំទ្រ ដល់​ការហោះហើរ​ស៊ីវិល ។​

​ក្នុងការ​ហោះហើរ​១​ជើងៗ Airlander អាច​ដឹក​អ្នកដំណើរ​បាន ៤៨ នាក់ ដែល​តិចជាង​ច្រើន​ប្រៀប​នឹង​ចំនួន​ផ្ទុក​នៃ​យន្តហោះ​ធម្មតា ។ ក៏ប៉ុន្តែ វា​អាច​ចលនា និង​ចុះ​សំចត​លើ​ភូមិសាស្ត្រ​គ្រប់​សណ្ឋាន រួមទាំង​លើទឹក​កក ខ្សាច់ ទឹក​…​ពោលគឺ វា​អាច​បញ្ជូន​មនុស្ស និង​ទំនិញ ទៅកាន់​ទីកន្លែង​ផ្សេងៗ ដែល​យន្តហោះ​ធម្មតា​ពុំ​អាចធ្វើ​បាន ។ ក្រៅពីនោះ Airlander អាច​ហោះហើរ​បាន​ដល់​ទៅ ២ សប្តាហ៍ លើ​អាកាស ក្នុង​ល្បឿន ១៤៥ គីឡូម៉ែត្រ​/​ម៉ោង និង​រយៈកម្ពស់ ៦.០០០ ម៉ែត្រ ។​

​ប្លែក​ពី​យន្តហោះ ដងខ្លួន​របស់ Airlander ត្រូវបាន​ផលិត​ពី​ប្រភេទ​ក្រណាត់​ដ៏​ស្វិត​មាំ ដែល​គេ​ច្រើន​យក​វា​ធ្វើជា​សម្លៀកបំពាក់​របស់​អវកាសយានិក ។ ដើម្បី​បន្ថយ​ហានិភ័យ​ឆាបឆេះ ក៏ដូចជា​កំរិត​ស្វិត​មាំ​នោះ ក្រណាត់​នេះ​នៅបាន​ស្រោប​ដោយ Polyvinyl ។ ផ្នែក​ខាងក្នុង​របស់​ពោង​ហោះ​ត្រូវបាន​ប្រើប្រាស់ mylar ស្រទាប់ Polymer ដែល​មាំមួន ដើម្បី​រក្សា​ឧស្ម័ន heli ។ នៅពេល​គេ​ប៊ូ​ម​បញ្ចូល​ឧស្ម័ន heli ពេញ​នោះ Airlander កាន់តែ​រឹងមាំ​ជាង​មុន ។​

Heli ស្រាល​ជាង​បរិយាកាស ហេតុនេះ វា​ផ្តល់​កម្លាំង “​បើក​” មធ្យោបាយ​នេះ ៦០ % ។ កម្លាំង​ច្រាន​របស់ Air Lander ត្រូវបាន​ជំនួយ​ដោយ​ម៉ាស៊ីន diesel ៤ គ្រឿង មាន​កម្លាំង ៣៥០ សេស ។​

Air Lander ពុំ​ឮស្នូរ​ខ្លាំង​បញ្ចេញ​ឧស្ម័ន​កាបូ​និក​តិចជាង​យន្តហោះ ។ មុនពេល​ហោះហើរ ពួក​វិស្វករ​នឹង​តម្លើង​ស្លាប និង​ម៉ាស៊ីន​ដល់​ពោង​ហោះ -​ហេតុនេះ​ទើប​គេ​ហៅថា យន្តហោះ​ប្រឡាយ​កាត់​ពោង​ហោះ ៕ ដោយ​៖ សូលី​សា​

airlanderAirlander ជា​យន្ត​ពោង​ហោះ​ប្រវែង​ជាង ៩១ ម៉ែត្រ

ប្រភពៈ CEN