ថយន្តយីឌុបដឹកអង្ករជាង៦០តោន មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានអ្នកលឿង (ស្ពានស៊ូបាសា) តែឡើងស្ពាន មិនរួចក៏រអិលថយក្រោយវិញ ។ហេតុការណ៏នេះ ស្ថិតនៅលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ឆ្លងចូលថ្ងៃទី ២៣ ខែកុម្ភៈ តែសំណាងល្អ មិនមានរថយន្តឬមនុស្សនៅពីក្រោយ ។

រថយន្តដឹកអង្ករនេះពាក់ស្លាកលេខ តាកែវ 3A-1743  មានថៅកែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះ ផ្ទុកអង្ករខ្សាយ និង អង្ករដំណើប សរុប ជាង៦០តោន ដោយដឹកចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់ទៅប្រទេសថៃ ។

ប្រជាពលរដ្ឋដែលឆ្លងកាត់លើស្ពានអ្នកលឿង លើកជាសំនួរថា ហេតុអ្វីបានក្រសួងសាធារណការ អនុញ្ញាតិឲ្យ រថយន្តធំៗ ផ្ទុក ធ្ងន់ៗ បែបនេះ បើកបរលើស្ពាននេះ? នៅដងផ្លូវជាតិលេខ១ មានជញ្ជីងរថយន្តដឺកទំនិញ បីកន្លែង ចាប់ពីខេត្តស្វាយរៀង មករាជធានីភ្នំពេញ  តើទម្ងន់ផ្ទុក អង្ករជាង៦០តោន បូកសំបករថយន្ត១៧តោន សរុបជាង៧០តោន មិនលើសចំណុះទេឬ? ឬមួយ មន្រ្តីប្រចាំកន្លែង ជញ្ជីងថ្លឺងទម្ងន់រថយន្តដឺកទំនិញធ្ងន់ៗទាំងនេះ ប្រព្រឺត្តអំពើពុករលួយ !៊?

1552 1553 1554

ប្រភពៈ cambo-press