(ប៉ៃលិន)៖ ជុំវិញករណីប្រទះឃើញសាកសព ជនមិនស្គាល់មុខបានសម្លាប់ចោល ហើយកប់ចោលក្នុងដីកណ្តាលព្រៃ ជាប់ជាយដែនកម្ពុជា-ថៃ នៅខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន បានឲ្យភ្នាក់ងារ Fresh News ដឹងបន្ថែមនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ពិតជាសពរបស់ថៅកែកាស៊ីណូជនជាតិថៃ ដែលបាត់ខ្លួនជាង១សប្តាហ៍ប្រាកដមែន។

លោកស្នងការបញ្ជាក់ទៀតថា «ក្រោយពីសមត្ថកិច្ចជំនាញយើង បានធ្វើកោសលវិច្ច័យ និងសន្និដ្ឋានច្បាស់លាស់ថា សាកសពជនរងគ្រោះ ពិតជាមានជនមិនស្គាល់មុខ សម្លាប់ចោលពិតមែន»។

លោកបន្តថា ជនរងគ្រោះឈ្មោះ ស៊ុនិត ចាកឈុជីរះ សាក់ធាន ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៨ ឃុំណងរី ស្រុកមឿង ខេត្តឈុនប៊ុរី ប្រទេសថៃ មុខរប អ្នកហៅភ្ញៀវកាស៊ីណូ។ មកដល់ពេលនេះសមត្ថកិច្ច ជំនាញកំពុងដុសដៃ ដុសជើងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីប្រមាញ់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ខានតែបាននាខាងមុខនេះ ៕

12715795_232571723742004_8107717904506672898_n12745427_232574703741706_6871051639359944303_n

12741945_232571813741995_8570109141062055380_n

ប្រភពៈ freshnewsasia