នៅ​ចន្លោះ​ឆ្នាំ ២០១៥-២០២០ ឆ្នាំ ២០១៦ ត្រូវបាន​ព្យាករណ៍​ថា ជា​ឆ្នាំ​ក្តៅ​បំផុត ។ មនុស្សលោក​នឹង​ប្រឈម​ជាមួយ​ការ “​ស្ទុះ​ឡើង​” នៃ​កម្តៅ​ក្នុង​ទូទាំង​ពិភពលោក ។​

​គេហទំព័រ The Guardian ដកស្រង់​ប្រកាស​របស់​ការិយាល័យ​សេវាកម្ម​ឧ​ត្តុ​និយម​ជាតិ​អង់គ្លេស ឲ្យ​ដឹងថា នៅ​អំឡុង ១២ ខែ ខាងមុខ កម្តៅ​ទូទាំង​ពិភពលោក នឹងមាន​សន្ទុះ​កើន​ខ្លាំង អាស្រ័យ​ដោយ​ចំហាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ គួបផ្សំ​ជាមួយ​បាតុភូត El nino ។​
​​
​ចាប់ពី​ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២០ កម្តៅ​នឹង​កើន​ដល់​ចំណុចកំពូល នៅ​ឆ្នាំ ២០១៦ នេះ បន្ទាប់មក​សីតុណ្ហភាព​នឹង​ថយចុះ​សន្សឹមៗ​នៅ​ឆ្នាំ ២០១៧ ដោយសារតែ​ឥទ្ធិពល​នៃ​ប្រតិកម្ម El nino ចុះខ្សោយ​បន្តិច​ម្តងៗ ។ ទោះយ៉ាងណា ៣ ឆ្នាំ ចុងក្រោយ​នៃ​ទសវត្សរ៍​នេះ សីតុណ្ហភាព​នៅតែ​កើន​ខ្ពស់ជាង​ឆ្នាំ ២០១៦ ។​

2016ច្រើន​ឆ្នាំ​ខាងមុខ មនុស្សលោក​ត្រូវ​ប្រឈម​នឹង​ការ​ក្តៅហែង​យ៉ាងខ្លាំង​

​បណ្ឌិត Dong Smith ឲ្យ​ដឹងថាៈ “​យើង​ពុំទាន់​ដឹង​ឲ្យ​បាន​សុ​ក្រិត​ថា ឆ្នាំ ២០១៦ និង​បណ្តា​ឆ្នាំក្រោយៗ វា​នឹង​ក្តៅ​បែបណា ព្រោះ​រឿងនេះ​នៅ​ចំណុះ​លើក​ក្តា​ផ្សេងទៀត តែ​និយាយ​រួម សីតុណ្ហភាព​មាន​និន្នាការ​ក្តៅ​ឡើង​សន្សឹមៗ​” ។​

El nino ជាការ​រំខាន​នៃ​ប្រព័ន្ធ​បរិយាកាស​លើ​ផ្ទៃសមុទ្រ​ត្រូពិច នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ ប្រការនេះ​ពុំ​ត្រឹមតែ​ជះឥទ្ធិពល​ដល់​បន្លាស់​ប្តូរ​ធាតុអាកាស នា​តំបន់​នោះ​ប៉ុណ្ណោះ​ទេ វា​នៅ​ឥទ្ធិពល​ដល់​ធាតុអាកាស​របស់​ពិភពលោក ។​

​កាលពីមុន យើង​ធ្លាប់​ជួប​នូវ​បាតុភូត El nino នេះ តែ​តាម​បណ្ឌិត Dong Smith ឲ្យ​ដឹងថាៈ “​បាតុភូត El nino បាន​កើតឡើង​តិចតួច ប្រៀប​នឹង​ឆ្នាំ ២០១៥ -​ជា​វេលា​ដែល​កំហាប់ Carbon dioxide ក្នុង​បរិយាកាស​មាន​កំរិត​ខ្ពស់ជាង​ខ្លាំង ប្រៀប​នឹង​ឆ្នាំ ១៩៩៧-១៩៩៨” ។​

​ការិយាល័យ​សេវាកម្ម​ឧ​ត្តុ​និយម​ជាតិ​របស់​អង់គ្លេស ឲ្យ​ដឹង​បន្ថែមថាៈ ក្រោយពេល​បាតុភូត El nino បញ្ចប់ នៅ​បាតុភូត El nina នឹង​បង្ហាញ​វត្តមាន ។​

Lanina ជា​បាតុភូត​មួយ​ផ្ទុយ​នឹង El nino ។ បាតុភូត El nina ច្រើន​ចាប់ផ្តើម​កកើត​ពី​ខែ មីនា ដល់​ខែមិថុនា ជា​រៀងរាល់ឆ្នាំ ហើយ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត អំឡុងពេល​ចុងឆ្នាំ រហូតដល់​ខែ កុម្ភៈ ឆ្នាំ​បន្ទាប់ ។​

​បាតុភូត El nina ជាការ​ដែល​ចរន្តទឹក​សមុទ្រ​ត្រជាក់ ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ត្រជាក់​តាម​តំបន់​ដែល​វា​ឆ្លងកាត់ ហើយ​ធ្វើ​ឲ្យ​ត្រជាក់​តំបន់​កណ្តាល និង​ខាងកើត នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាហេតុ​បង្អាក​ជា​បណ្តោះអាសន្ន​នូវ​កំណើន​នៃ​កម្តៅ ។ ប៉ុន្តែ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ​បន្ទាប់ មនុស្សលោក​មាន​ហានិភ័យ​ប្រឈមមុខ​ជាមួយ​បរិយាកាស​បំពុល​ដោយ​បា​រ៉​ត ។​

​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​១​ក្រុម កំពុង​ស្រាវជ្រាវ​ឯកសារ​ប្រវត្តិសាស្ត្រ ឲ្យ​ដឹងថា ៣០ ឆ្នាំ មកនេះ អាច​និយាយថា ជា​អំឡុងពេល​ក្តៅ​បំផុត​នៅ​ទ្វីបអឺរ៉ុប ក្នុង ២ សហសវត្ស កន្លងមក ៕ ដោយ​៖ សូលី​សា​

depositphotos_37841005-El-nino-phenomenon El-Nino El-Nino-Diagram-with-text elnino-lanina

ប្រភពៈ CEN